en     km
en     km

បក្សភ្លើងទៀនជំរុញរកយុត្តិធម៌ករណីគប់គ្រាប់បែកនិងឱ្យរដ្ឋាភិបាលបន្ថយកំដៅនយោបាយ

Share

ភ្នំពេញ៖ ប្រធានគណបក្សភ្លើងទាននៅថ្ងៃទី៣០ មីនានេះបានថ្លែងអំពាវនាវទៅកាន់អាជ្ញាធរពាក់ព័ន្ធ ពិសេសគឺរដ្ឋាភិបាលត្រូវពន្លឿនស្វែងរកយុតិ្តធម៌ករណីជូនក្រុមគ្រួសារអ្នកបានត់បង់ជីវិតក្នុងករណីគប់គ្រាប់បែកកាលពីឆ្នាំ១៩៩៧ លើការប្រមូលផ្តុំរបស់ក្រុមបក្សប្រឆាំងនៅសួនច្បារមុខវត្តបទុម។ ជាងនេះទៀត ប្រធានបក្សភ្លើងទានក៏អំពាវនាវដល់រដ្ឋាភិបាលត្រូវបន្ថូរបន្ថយកំដៅនយោបាយ ដើម្បីបង្កបរិយាកាសល្អសម្រាប់ពលរដ្ឋចូលរួមការបោះឆ្នោតជាតិពេលខាងមុខនេះ។

                                                 រូបលោក សម រង្ស៊ី រងរបួសក្នុងហេតុការណ៍គប់គ្រាប់បែក កាលពីឆ្នាំ១៩៩៧។

 

លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន បានថ្លែងទៅកាន់អ្នកចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធខួបលើកទី២១ឆ្នាំប្រមាណ ៥០នាក់ថា ហេតុការណ៍គប់គ្រាប់បែកមកលើក្រុមបាតុករដែលដឹកនាំដោយលោក សម រង្ស៊ី កាលពីឆ្នាំ១៩៩៧ គឺជាអំពើដ៏ព្រៃផ្សៃបំផុត ដែលត្រូវមានការស៊ើបអង្កេតស្វែងរកយុត្តិធម៌។ លោកចាត់ទុកអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍នេះថា ពួកគេសុទ្ធសឹងជាវីរៈបាតុករដែលទាមទារលទ្ធិប្រជាធិបតេយ្យ។

លោក ទាវ វណ្ណុល ថ្លែងអំពាវនាវដល់រដ្ឋាភិបាលត្រូវស្វះស្វែងរកមុខឃាតករមកកាត់ទោសដើម្បីផ្តល់ភាពយុត្តិធម៌ជូនជនរងគ្រោះ។ ជាងនេះទៀតលោក ក៏ស្នើឱ្យរដ្ឋាភិបាលត្រូវបើកចំហរលទ្ធិប្រជាធិបតេយ្យឡើងវិញ ដែលលោកចាត់ទុកថា ដំណើរលទ្ធិប្រជាធិបតេយ្យបច្ចុប្បន្នកំពុងតែរួមតូច។

ប្រធានគណបក្សភ្លើងទានរូបនេះក៏អំពាវនាវឱ្យមានការបន្ថូរបន្ថយកំដៅនយោបាយផងដែរ ដើម្បីឱ្យការបោះឆ្នោតជាតិនាពេលខាងមុខអាចប្រព្រឹត្តទៅដោយយុត្តិធម៌។

សូមស្តាប់ការលើកឡើងរបស់លោក ទាវ វណ្ណុល

កាលពីឆ្នាំ ១៩៩៧ គ្រាប់បែកចំនួន ៤គ្រាប់ត្រូវបានគប់ចូលក្នុងហ្វូងអ្នកគាំទ្រគណបក្សជាតិខ្មែរ ដែលកាលនោះដឹកនាំដោយលោក សម រង្ស៊ី ដើម្បីទាមទារឱ្យតុលាការមានភាពឯករាជ្យ។ ហេតុការណ៍គប់គ្រាប់បែកនៅមុខវត្តបទុមកាលនោះ បានបង្កឱ្យមនុស្ស១៦នាក់ស្លាប់ និង១២០នាក់ផ្សេងទៀតបានរងរបួសក្នុងនោះក៏មានលោក សម រង្ស៊ី ផងដែរ។

ជាការកត់សម្គាល់ ពិធីរំលឹកវិញ្ញាក្ខន្ធអ្នកបាត់បង់ជីវិតខួបលើកទី២១ឆ្នាំនេះ បានដំណើរការទៅដោយរលូនដោយមានការចូលរួមពីក្រុមគ្រួសារជនរងគ្រោះ មន្រ្តីគណបក្សភ្លើងទាន និងព្រះសង្ឃចំនួន ៥អង្គ។ ជាងនេះទៀតលោក ស៊ុន ឆៃ និងលោក ប៉ុល ហំម អតីតមន្រ្តីគណបក្សសង្គ្រោះជាតិក៏មានវត្តមានចូលរួមផងដែរ៕  

Share

Image
Image
Image