en     km
en     km

បក្សផ្ដាច់ការនៅ Gambia ដណ្ដើមបានអាសនៈតែ ៥ បន្ទាប់ពីកែទម្រង់ប្រព័ន្ធបោះឆ្នោតឡើងវិញ(មានសំឡេង)

Share

ប្រជាជន Gambia បានអបអរសាទរជាថ្មីទៀតហើយ ដោយពួកគេបាន បង្ហាញឆន្ទៈរបស់ខ្លួនជាលើកទី២ ទៅ បោះឆ្នោត ជ្រើសរើ់ស សមាជិកសភា ដែលកាលពី២២ឆ្នាំមុន ប្រទសក្រីក្រមួយនេះពុំដែលបោះឆ្នោតប្រកបដោយមានភាពសេរី នោះទេ ព្រោះក្រោមការដឹកនាំរបស់ជនផ្ដាច់ការYayah Jammeh ។ ការបោះឆ្នោតថ្ងៃទី៦មេសា ត្រូវបានពណ៌នាថា ជា ព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្ររបស់ប្រទេសក្រីក្រនេះម្ដងទៀត ។ តែជាការក់សម្គាល់ គឺគណបក្សរបស់ជនផា្ដច់ការ ដែល បានចូលរួមប្រកួត ដែរនោះគឺបានដណ្ដើមអាសៈតែ ៥ ប៉ុណ្ណោះ។

រូបភាពពលរដ្ឋហ្គាំប៊ីចេញទៅបោះឆ្នោត។
រូបភាពពលរដ្ឋហ្គាំប៊ីចេញទៅបោះឆ្នោត។

ការបោះឆ្នោតសភានៅអតីតប្រទេសផ្ដាច់ការនេះ ដែលមានគណបក្សចូលរួមចំនួន ៩ ត្រូវបានមើលឃើញថា ជាការបោះ ឆ្នោតប្រជាធិបតេយ្យលើកដំបូងបន្ទាប់ពីប្រជាជនប្រទេសនេះបានទំលាក់ចជនផ្ដាច់ការ យ៉ាយ៉ា ចាម៉េស (Yahya Jammeh)ពីអំណាចបានដោយជោគជ័យ កាលពីចុងឆ្នាំ ២០១៦។

គណបក្សរបស់ជនផ្ដាច់ការ(APRC)ដែលធ្លាប់ឈ្នះឆ្នោតភ្លូកទឹកភ្លូកដីតែឯងនោះឥឡូវបានស្គាល់រសជាតិចាញ់ឆ្នោតជាលើក ទីពីរទៀតហើយដោយទទួលបានអាសនៈតែ ៥ ប៉ុណ្ណោះក្នុងអាសនៈសរុប ៥៣។

នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃពី ១ ធ្នូឆ្នាំ ២០១៦ លោក យ៉ាយ៉ាចាមេស ដែលធ្លាប់កាន់អំណាចបែបផ្ដាច់ការ និយមរយៈពេល ២២ ឆ្នាំរបស់ប្រទេសក្រីក្រនេះបានចាញ់ឆ្នោតជាលើកដំបូង ដោយជ័យជម្នះបានទៅលើមេដឹកនាំគណ បក្សប្រឆាំងគឺប្រធានាធិបតី អាដាម៉ាបារ៉ូ(Adama Barrow )។

តើការបោះឆ្នោតសភាថ្ងៃទី៦មេសា បង្ហាញអ្វីខ្លះចំពោះឆន្ទៈរបស់ប្រជាជន Gambia?

ការបោះឆ្នោតសភារបស់ប្រទេស Gambia នៅថ្ងៃទី ៦ មេសា ត្រូវបានអ្នកសង្កេតការណ៍ចាត់ទុកថាធ្វើឡើងដោយមានភាព សេរីត្រឹមត្រូវនិងជា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី ២ ដែលក្រុមគណបក្ស ប្រជាធិបតេយ្យបានដណ្ដើមអាសនៈច្រើន រៀងៗខ្លួន លើកលែង គណបក្សរបស់ជនផ្ដាច់ការចាម៉េស សឹងតែរកអាសនៈរាប់មិនបាន។

ការបោះឆ្នោតនេះ គណបក្សរបស់ប្រធានាធិបតី អាដាម៉ាបារ៉ូ UDP ដណ្ដើមបាន ៣១ អាសនៈ។ តែការចាញ់ឆ្នោតដ៏អាម៉ាស របស់គណបក្សជនផ្ដាច់ការ ចាម៉េសដែលធ្លាប់ឈ្នះឆ្នោតរហូតដល់ ៥០ អាសនៈតែឯកឯងរយៈពេល ២២ ឆ្នាំមកនេះបាន បង្ហាញថាប្រជាជន Gambia មិនបានអោយតម្លៃទៀតនោះទេទៅលើគណបក្សដែលធ្លាប់ជិះជាន់គាបសង្កត់សិទ្ធិមនុស្សដ៏ ធ្ងន់ធ្ងរ។

ការបោះឆ្នោតសភាដែលមានអ្នកសង្កេតការណ៍អន្ដរជាតិជាច្រើនបានចូលទៅសង្កេតការណ៍នោះផ្ដើមឲ្យមានការកែប្រែប្រវត្តិសាស្ដ្រថ្មីមួយលើកទៀតរបស់ប្រទេស Gambia បន្ទាប់ពីជនផ្ដាច់ការ យ៉ាយ៉ាចាម៉េស ចាញ់ឆ្នោតកាលពីឆ្នាំទៅមិញហើយ រត់ភៀសខ្លួនទៅក្រៅប្រទេសមកដល់ពេលនេះ។ជាថ្មីម្ដងទៀតអ្នកសង្កេតការណ៍បានហៅប្រជាជន Gambia ថាមានភាពវៃ ឆ្លាតចេះរើបំរះចេញពីការគ្រប់គ្រងមួយដោយផ្ដាច់ការនិយមតាមរយៈការប្រើប្រាស់ឆន្ទៈរបស់ខ្លួនដោយគ្រាន់តែកាន់សន្លឹកឆ្នោតដាក់ចូលហឹបឆ្នោតតែប៉ុណ្ណោះ។

ការស្បាយរីករាយរបស់ប្រជាជន Gambia ទទួលបានសភាកើតចេញពីឆន្ទៈរបស់ខ្លួនពិតៗ

ក្រោយពីដឹងថាគណបក្សរបស់លោកចាម៉េស ដណ្ដើមបានអាសនៈតែ៥ប៉ុណ្ណោះធ្វើអោយប្រជាជន Gambia បានប្រមូលផ្ដុំ គ្នាជាថ្មីម្ដងទៀតច្រៀងរាំតាមដងផ្លូវហើយស្រែកថាគេបានរកឃើញគណបក្សបំរើប្រជាជនគោរពស្រលាញ់ប្រជាជន និងគោ រពសិទ្ធិមនុស្សឃើញហើយ។

តាមរយៈនេះពលរដ្ឋ Gambia មានសុទិដ្ឋិនិយមថាសភាថ្មីដែលកើតចេញពីឆន្ទៈរបស់ប្រជាជនយ៉ាងពិតៗនេះពិតជាបំរើប្រ ជាជនខ្លាចប្រជាជនមិនរំលោភអំណាចហើយមិនបណ្ដោយអោយប្រធានាធិបតីប្រើប្រាស់អំណាចហួសព្រំដែនបានឡើយ។

នៅខណៈដែលប្រជាជន Gambia អបអរសាទរជ័យជម្នះរបស់ខ្លួនគឺនៅប្រទេសហ្គីនេ ឯណោះលោកយ៉ាយ៉ាចាម៉េសដែលរត់ ជ្រកកោនទីនោះមិនបានផ្ដើមសុន្ទរកថាអ្វីមកកាន់ជនរួមជាតិលោកនោះទេក្រៅពីមានសេចក្ដីរាយការណ៍មកថាអតីតជនផ្ដាច់ការរូបនេះរស់នៅក្នុងវីឡាមួយស្កឹមស្កៃដោយសេចក្ដីសុខយ៉ាងខ្លាំងជាមួយនឹងការលួចលុយរបស់ជាតិ ១១ លានដុល្លារទៅ ផ្គត់ផ្គង់ជីវភាពរបស់ខ្លួន។

តាមរយៈលទ្ធផលនៃការបោះឆ្នោតនេះបានបង្ហាញថាប្រជាជន Gambiaដែលធ្លាប់រស់នៅក្រោមអំណាចផ្ដាច់ការរបស់ លោក ចាម៉េស រយៈពេល ២២ ឆ្នាំមិនបានអនុញ្ញាតអោយមេដឹកនាំរូបនេះត្រឡប់មកកាន់អំណាចបានវិញនោះឡើយ។

សហគមន៍អន្តរជាតិសាទរលទ្ធផលបោះឆ្នោត

មិនត្រឹមតែជនរួមជាតិ Gambia នោះទេដែលបង្ហាញមោទនភាពចំពោះឆន្ទៈរបស់ខ្លួននោះសូម្បីតែសហគមន៍អន្ដរជាតិមាន ជាអាថ៌សហភាពអឺរ៉ុប និង សហគមន៍សេដ្ឋកិច្ចអាព្រិចខាងលិច រួមទាំង អង្គការសហប្រជាជាតិ  ផងដែរបានចេញសេចក្ដី ថ្លែងការណ៍កោតសរសើរប្រជាជន Gambia ដោយសេចក្ដីថ្លែងការណ៍របស់ពួកគេបានហៅការបោះឆ្នោតសភាថ្ងៃ ៦ មេសា ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលប្រជាធិបតេយ្យថ្មីថានាំមកនូវការកែប្រែមុខមាត់របស់ប្រទេសក្រីក្រមួយនេះយ៉ាងខ្លាំងនៅលើឆាកអន្ដរជាតិ៕ប្រភព DW,BBC, Freedom News Paper

Share

Image
Image
Image