en     km
en     km

បក្សប្រឆាំងអំពាវនាវឲ្យមានការដោះលែង លោកកឹម សុខា

Share

ក្រុមតំណាងគណបក្សសង្គ្រោះជាតិអំពាវនាវឲ្យដោះលែងលោក កឹម សុខា ប្រធាន​គណ​បក្ស​សង្រ្គោះជាតិ​ជាបន្ទាន់ដោយឥតលក្ខខណ្ឌដើម្ប​បន្ធូរបន្ថយស្ថានភាពនយោបាយក្នុង​រយៈចុងក្រោយនេះ។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលថាការចាប់និងឃុំខ្លួនមេបក្សប្រឆំាងធ្វើឡើង តាមច្បាប់។ 

លោក សុន ឆ័យ ថ្លែងនៅទីស្នាក់ការកណ្តាលគណបក្សនៅព្រឹកថ្ងៃទី១២ កញ្ញា

មុនសវនកាមួយថ្ងៃប្រធានក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ បានអំពាវនាវឲ្យដោះ លែងប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខ ដែលកំពុងស្ថិត​នៅ​ក្នុងពន្ធនាគា​រ​ត្រ​ពំា​ង​​ថ្លុង​ក្នុងខេត្តត្បូងឃ្មុំជាប់ព្រំដែនវៀតណាម។លោកថ្លែងដូចនេះ​នៅ​ក្នុង​សន្និសីត​សារ​ព័ត៍​មានស្តីពីបច្ចុប្បន្នភាពនស្ថានការណ៍​នយោ​បាយ​​​នៅ​កម្ពុជា​នៅ​​ទីស្នាក់​កាល​កណ្តា​ល​ចាក់​អង្រែលើរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ។

សាលាឧទ្ធរណ៍នឹងបើកសវនកាជំនុំជម្រះក្នុងសំណុំរឿងប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នៅថ្ងៃទី២៦ ខែកញ្ញា។ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ទំាងអស់ប្រកាសចូលរួមស្តាប់សវនកានេះ។

លោក សុន ឆ័យបន្តថា រាជរដ្ឋាភិបាលត្រូវដោះលែងប្រធានគណបក្សរបស់ខ្លួន ដើម្បី​បន្ធូរ​បន្ថយស្ថានការនយោបាយនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ។ លោកថា បើមិនដោះលែង​លោក កឹម សុខា អន្តរជាតិនឹងដាក់សម្ពាធកាន់តែខ្លំាងមកលើប្រទេសកម្ពុជា។ លោក សុន ឆ័យ៖ «អន្តរជាតិសម្តែងការមិនសប្បាយចិត្តនូវហេតុការណ៍ដែលបានកើតមានចំពោះកម្ពុជាដែលធ្វើឲ្យកម្ពុជាអាចក្លាយជាប្រទេសឯកោ វានឹងប៉ះពាល់ដល់វភាពប្រជាពលរដ្ឋនិង សេដ្ឋកិច្ចកម្ពុជា។»

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​យប់​រំលង​អធ្រា​ត្រ​ចូល​ថ្ងៃ​ទី​៣ កញ្ញា ឆ្នាំ ២១០៧​និងឃុំខ្លួននៅពន្ធនាគារត្រពំាងថ្លុងក្នុងខេត្តត្បូងឃ្មុំដោយ រងការចោទប្រកាន់ពីទោសក្បត់ជាតិ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ ទីស្តីការគណរដ្ឋមន្រ្តី មានប្រសាសន៍ថាការអំពាវនាវឲ្យមាន ការដោះលែងលោក កឹម សុខា ប្រធានគណបក្សប្រឆំាងគ្មានប្រសិទ្ធភាពទេ។ គណបក្ស​សង្រ្គោះជាតិគួរព្យាយាមរកមេធាវីល្អ ដើម្បីដោះបន្ទុកទៅលើប្រធានរបស់ខ្លួនប្រសើរជាង។ លោក ផៃ ស៊ីផាន៖ «តុលាការនិងរាជរដ្ឋាភិបាលកំពុងដំណើរការសំណុំររឿងលោកកឹម សុខាដែលបានប្រព្រឹត្តអំពើរក្បត់ជាតិ ហើយការចោទប្រកាន់នេះកំពុងតែដោះស្រាយនៅតុលាការ បក្សនេះគួរព្យាយាមរកមេធាវីល្អ ដើម្បីដោះបន្ទុកទៅលើប្រធានរបស់ខ្លួនប្រសើរជាងដើរអុចអាលពលរដ្ឋ។ ចំពោះការដាក់សម្ពាធសេដ្ឋកិច្ចខ្ញុំបានលឺ២០ឆ្នាំមកហើយ។»

សភាអឺរ៉ុបប្រជុំអនុម័តវិធានការ ១០ចំណុចដើម្បីឱ្យកម្ពុជាបំពេញតាមក្នុង​នោះ​ក៏​មាន​ការ​ស្នើឲ្យ​ត្រូវដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះ​ជាតិជា​បន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ ហើយត្រូវបញ្ឈប់ការគំរាម​កំហែងសមាជិកសភាគណបក្សប្រឆាំង៕

Share

Image
Image
Image