en     km
en     km

នៅ​ព្រឹក​នេះ​ សម្ដេច​ ហ៊ុន​ សែន​ ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ទី​ម័​រ​ខាងកើត​

Share

ភ្នំពេញ៖ ​សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ធ្វើ​ទស្សនកិច្ច​ ទៅ​ប្រទេស​ទី​ម័​រ​ខាងកើត​ រយៈពេល​២​ថ្ងៃ​ ដើម្បី​ចូលរួម​ខួប​លើក​ទី​៤១​នៃ​ការ​បង្កើត​កងកម្លាំង​រំដោះជាតិ​ ព្រមទាំង​ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ទី​ម័​រ​។​

នៅព្រឹកនេះ សម្ដេច ហ៊ុន សែន  ធ្វើទស្សនកិច្ចទៅប្រទេសទីម័រខាងកើត។
នៅព្រឹកនេះ សម្ដេច ហ៊ុន សែន ធ្វើទស្សនកិច្ចទៅប្រទេសទីម័រខាងកើត។

​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃនេះ​បានឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​ ១៩​ខែសីហា​ ឆ្នាំ​២០១៦​នេះ​  សម្ដេច​ នឹង​ដឹកនាំ​មន្ដ្រីជាន់ខ្ពស់​មួយ​ចំនួន​ ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ទី​ម័​រ​ខាងកើត​  ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ នឹង​ពិភាក្សា​អំពី​បេក្ខភាព​សមាជិក​អាស៊ាន​របស់​ទី​ម័​រ​។​

​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់​ លោក​ នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ក្រៅពី​ទស្សនកិច្ច​ផ្លូវការ​នេះ​ សម្ដេច​ និង​គណៈប្រតិភូ​ក៏​ចូលរួម​ក្នុង​ពិធី​បុណ្យខួប​លើក​ទី​៤១​ នៃ​ការ​បង្កើត​កងកម្លាំង​រំដោះជាតិ​ទី​ម័​រ​ខាងកើត​ និង​ព្រមទាំង​ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​ ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ទី​ម័​រ​ផង​ដែរ​។​

​សម្ដេច​ ហ៊ុន​ សែន​ បាន​សរសេរ​ថា​៖​ «​ខ្ញុំ​ដឹកនាំ​ប្រតិភូ​ទៅ​ទស្សនកិច្ច​ផ្លូវការ​នៅ​ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​ឡេ​ស្តេ​ (Timor-Leste)​ ជាមួយនឹង​ការ​ខិតខំ​ពង្រីក​ និង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​យើង​ក៏​នឹង​ពិភាក្សា​ផង​ដែរ​អំពី​បេក្ខភាព​សមាជិក​អាស៊ាន​ របស់​ទី​ម័​រ​ឡេ​ស្តេ​ ដែល​កម្ពុជា​យើង​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ ដើម្បី​ឱ្យ​ប្រទេស​នេះ​ក្លាយជា​សមាជិក​របស់​អាស៊ាន​។​ក្រៅពី​ទស្សនកិច្ច​ផ្លូវការ​ ខ្ញុំ​និង​គណៈប្រតិភូ​ក៏​ចូលរួម​ក្នុង​ពិធី​បុណ្យខួប​លើក​ទី​៤១​ នៃ​ការ​បង្កើត​កងកម្លាំង​រំដោះជាតិ​ទី​ម័​រ​ឡេ​ស្តេ​ ព្រមទាំង​ជួប​ជាមួយ​បងប្អូន​ខ្មែរ​យើង​ដែល​កំពុងធ្វើការ​នៅ​ទី​ម័​រ​ឡេ​ស្តេ​ ផង​ដែរ​»​។​

​សូម​ជម្រាប​ដែរ​ថា​ ការ​អញ្ជើញ​ចូលរួម​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ទី​ម័​រ​ខាងកើត​ របស់​លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ នៅ​ពេល​នេះ​ គឺ​មាន​រយៈ​ពីរ​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​១៩​ ដល់​ថ្ងៃ​ទី​២០​ សីហា​ ឆ្នាំ​២០១៦​។​ នៅ​ក្នុង​ទស្សនកិច្ច​នេះ​  រដ្ឋាភិបាល​ទាំង​ពីរ​ នឹង​ចុះហត្ថលេខា​លើ​ ឯកសារ​ចំនួន​ ៣​រួម​មាន​ ៖

​ទី​១.​កិច្ចព្រមព្រៀង​ក្រប​ខណ្ឌ​ស្ដី​ពី​ កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​ និង​សេដ្ឋកិច្ច​
​ទី​២.​កិច្ចព្រមព្រៀង​ស្ដី​ពី​ការ​លើកលែង​ ទិដ្ឋាការ​សម្រាប់​អ្នក​កាន់​ លិខិតឆ្លងដែន​ការទូត​ និង​លិខិតឆ្លងដែន​ផ្លូវការ​ និង​ទី​៣.​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ពាក់ព័ន្ធ​នឹង​ កិច្ច​ប្រតិបត្តិការ​លើ​វិស័យ​ការងារ​ផង​ដែរ​៕

Share

Image
Image
Image