en     km
en     km

នាវាចម្បាំងរបស់អាមេរិកបើកឆ្លងកាត់សមុទ្រតៃវ៉ាន់ខណៈចិនគំរាមតៃវ៉ាន់

Share

មន្ត្រីកងទ័ពជើងទឹកសហរដ្ឋអាមេរិកបាននិយាយថា នាវាចម្បាំងរបស់អាមេរិកចំនួន ២គ្រឿងបានបើកឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់កាលពីថ្ងៃពុធ ទី ២៨វិច្ឆិកា ដែលជាប្រតិបត្តិការថ្មីមួយទៀត ដើម្បីធានាថា ច្រកសមុទ្រកោះតៃវ៉ាន់មានស្ថេរភាព។

បើតាមទីភ្នាក់ងារសារព័ត៌មាន AFP ដែលស្រង់មកចុះផ្សាយលើគេហទំព័ររបស់បណ្ដាញផ្សាយព័ត៌មាន Channel News Asia  ស្រង់សម្ដីស្ត្រីអ្នកនាំពាក្យនាវាជើងទឹកអាមេរិក គឺ លោកស្រី Rachel McMarr បាននិយាយថា នាវាចម្បាំងទាំងពីរគ្រឿងនេះ កំពុងបើកឆ្លងកាត់ច្រកសមុទ្រកោះ តៃវ៉ាន់ គឺជាការបង្ហាញនូវការប្ដេជ្ញាចិត្តរបស់អាមេរិកថា តំបន់នោះ គឺជាផ្លូវទឹកអន្តរជាតិ។

តែអ្នកសង្កេតការណ៍មើលឃើញថា ការបង្ហាញកម្លាំងទ័ពជើងទឹករបស់អាមេរិក​ដូចនេះ គឺជាការប្រាប់ពីឥទ្ធិពលអាមេរិកជួយការពារសម្ព័ន្ធមិត្តរបស់ខ្លួន គឺកោះតៃវ៉ាន់ដែលកំពុងរងការគំរាមគំហែងពីទីក្រុងប៉េកាំង។

កាលពីខែមុននេះ ចិនបានបញ្ជូននាវាចម្បាំងរបស់ខ្លួនដ៏ធំមួយបើកទៅចូលច្រកសមុទ្រកោះតៃវ៉ាន់នេះដែរ។ ករណីនេះ ត្រូវបានមើលឃើញថា ចិនគំរាមកោះតៃវ៉ាន់ដែលចង់ប្រកាសជារដ្ឋឯករាជ្យ។

កោះតៃវ៉ាន់បានផ្ដាច់ខ្លួនពីការគ្រប់គ្រងរបស់ចិនតាមរយៈសង្រ្គាមស៊ីវិលនៅ ឆ្នាំ១៩៤៩ ។ តែបែបនេះក្ដី តៃវ៉ាន់មិនអាចមានលទ្ធភាពក្លាយជារដ្ឋឯករាជ្យបានឡើយដោយសារតែក្រុងប៉េកាំងនៅតែប្រកាន់ថា កោះតៃវ៉ាន់ជាដែនដីរបស់ខ្លួន ហើយបើកោះតៃវ៉ាន់ហ៊ានប្រកាសថា ខ្លួនជារដ្ឋឯក រាជ្យនឹងត្រូវកំទេចដោយការវាយលុករបស់កងទ័ពចិន។

កោះតៃវ៉ាន់ជាដែនដីមួយប្រើប្រាស់អាវុធរបស់អាមេរិកទាំងស្រុង។ កោះនេះមានគ្រឿងសព្វាវុធទំនើបៗជាច្រើន គឺមានទាំងកាំជ្រួច នាវាចម្បាំង នាវាមុជទឹកដែលសុទ្ធតែជារបស់អាមេរិក៕

Share

Image
Image
Image