en     km
en     km

នាយិកា​សង្គម​ស៊ី​វិល​ពី​រូប​៖​ខ្ញុំ​ក៏​កំពុង​ធ្វើ​នយោបាយ​ដែរ​ ថ្វីបើ​ខ្ញុំ​មិន​បាន​ចូលរួម​បក្ស​ន​យោ​បាយក៏​ដោយ​?

Share

​ភ្នំពេញ​៖​នាយិកា​សង្គម​ស៊ី​វិល​ពីរ​រូប​ ដែល​ឆ្លងកាត់​បទ​ពិសោធន៍​ការងារ​ជា​ច្រើន​ឆ្នាំ​ មាន​ប្រ សាសន៍​ថា​ ថ្វីបើ​ពួក​គាត់​មិន​បាន​ចូល​ឈរឈ្មោះ​ ក្នុង​គណបក្ស​នយោបាយ​ក៏​ដោយ​ ក៏​ប៉ុន្ដែ​ពួក​គាត់​ក៏​កំពុង​ធ្វើ​នយោបាយ​ដែរ​ គឺ​ការ​ជួយ​អប់រំ​យុវជន​ ស្ដ្រី​ និង​កុមារ​ ឲ្យ​យល់​ដឹង​ពី​ច្បាប់​និង​សិទ្ធិ​របស់​ខ្លួន​ក្នុង​សង្គម​ មិនតែប៉ុណ្ណោះ​ក៏​បាន​អប់រំ​យុវជន​ទាំងនោះ​ឲ្យ​ក្លាយ​ជន​បង្គោល​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ផង​ដែរ​។​

 

somaya
លោកស្រី ម៉ប់ សូម៉ាយ៉ា នាយិកាអង្គការមិត្ដសម្លាញ់

​ខណៈ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជិត​ចូល​មក​ដល់ ​គេ​សង្កេត​ឃើញ​ គណបក្ស​នយោបាយ​មួយ​ចំនួន​ ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​។​ មិន​ថា​ឡើយ​សកម្មជន​បក្សនយោបាយ​ សូ​ម្បី​ពលរដ្ឋ​មួយ​ចំនួន​ក៏​ចាប់អារម្មណ៍​នឹង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ដែរ​ ព្រោះ​ជា​ព្រឹត្តិការណ៍​ ៥​ឆ្នាំ​មាន​ម្ដង​។​ អំឡុង​នេះ​ស្ត្រី​ជា​សកម្មជន​គណបក្ស​នយោបាយ​ ក៏​បាន​ធ្វើ​សកម្មភាព​គួរ​ឱ្យ​កត់សំគាល់​ដែរ​។​ តែ​ចំណុច​គួរ​ពិចារណា​  ហេតុ​អ្វី​បានជា​ស្ត្រី​មេដឹកនាំ​អង្គការ​សង្គម​ស៊ី​វិល​ មួយ​ចំនួន​ ហាក់​មិន​ចាប់អារម្មណ៍​ ចូល​ប្រឡូក​ក្នុង​វិស័យ​និ​យោ​បាយ​។​
វិទ្យុ​ស្ត្រី​បន្ត​សាកសួរ​នាយិកា​អង្គការ​ពីរ​រូប​ទៀត​ ពី​ចំណង់​ចំណូលចិត្ត​ពួក​គាត់ ​លើ​វិស័យ​នយោបាយ​ពេល​នេះ​។​ ក្នុង​នោះ​លោកស្រី​ ម៉ប់​ សូ​ម៉ា​យ៉ា​ នាយិកា​អង្គការ​មិត្ដសម្លាញ់​ ដែល​ធ្វើការ​ងារ​លើកកម្ពស់​សិទ្ធិ​ស្ដ្រី​ និង​កុមារ​ មាន​ប្រសាសន៍​ថា​ ជា​ការ​ពិត​ការងារ​របស់​លោកស្រី​គឺ​កំពុង​តែ​ធ្វើ​នយោបាយ​។​ ដែល​នយោបាយ​នេះ​គឺ​បណ្ដុះ​ស្មារតី​ស្ដ្រី​និង​កុមារ​ឲ្យ​មាន​ភាព​ក្លាហាន​ចូលរួម​កិច្ចការ​សង្គម​ផ្សេងៗ​។​

​លោកស្រី​ ម៉ប់​ សូ​ម៉ា​យ៉ា​ ឲ្យ​ដឹង​ថា​ ការងារ​ផ្នែក​នយោបាយ​ ចំពោះ​លោក​ស្ដ្រី​ពិតជា​មាន​ចំណង់​ខ្លាំង​ណាស់​ កាលពី​វ័យ​កុមារភាព​ ប៉ុន្ដែ​ក្ដី​ស្រ​ម៉ៃ​របស់​លោកស្រី​ ត្រូវ​រលាយ​បាត់​ក្រោម​របប​ប៉ុ​ល​ពត​ដែល​សម្លាប់​ឪពុក​ និង​ស្វាមី​។​ តែបើ​ទោះជា​ក្ដី​រំពឹង​របស់​លោកស្រី​ មិន​បាន​ឈាន​ដល់​គោលដៅ​ក៏​ពិតមែន​ ប៉ុន្ដែ​ក្រោយ​របប​ប៉ុ​ល​ពត​បញ្ចប់​លោកស្រី​បាន​ចូល​ធ្វើ​ការងារ​អង្គការ​ ដែល​លើកកម្ពស​សិទ្ធិ​ស្ដ្រី​និង​កុមារ​ និង​លើកទឹកចិត្ដ​ពួក​គាត់​ឲ្យ​ចាប់​យកក្ដី​ស្រ​ម៉ៃ​របស់​ខ្លួន​ កុំ​ឲ្យ​បាត់បង់​ឱកាស​ដូច​លោកស្រី​។ ​លោកស្រី​ ម៉ប់​ សូ​ម៉ា​យ៉ា​៖«​ខ្ញុំ​កំពុង​ធ្វើ​នយោបាយ​ហ្នឹងឯង​ នយោបាយ​របស់ខ្ញុំ​ គឺ​ការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ តាម​រយៈ​អភិវឌ្ឍ​ក្រុម​កុមារ​យុវវ័យ​ និង​គ្រួសារ​ដែល​បាត់បង់​ឱកាស​ ដើម្បី​ឲ្យ​ពួក​គាត់​មានឱកាស​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យើង​ដែរ​។​»

​យ៉ាងណា​លោកស្រី​ ម៉ប់​ សូ​ម៉ា​យ៉ា​ ក៏​ទូ​ទច​ឲ្យ​ស្ដ្រី​ត្រូវ​តែ​ហ៊ាន​ឈោង​ចាប់​ក្ដី​ស្រ​ម៉ៃ​របស់​ខ្លួន​នៅ​ពេល​ដែល​មានឱកាស​ និង​បង្កើត​ក្ដី​ស្រ​ម៉ៃ​របស់​ខ្លួន​ឲ្យ​បាន​ជាក់លាក់​។​ ចំណែក​គណបក្ស​នយោបាយ​ត្រូវ​តែ​ធ្វើ​យ៉ាងណា​ផ្ដល់​ភាព​យុត្ដិធម៌​ដល់​ស្ដ្រី​ដើម្បី​ចូលរួម​កិច្ចការ​នយោបាយ​ដោយ​ស្នើ​ភាព​ជាមួយ​បុរស​។

thidad
លោកស្រី ធីតា ឃឹះ នាយិកាអង្គការ សីលការ

​ចំណែក​លោកស្រី​ ធីតា​ ឃឹះ​ នាយិកា​អង្គការ​សីល​ការ​ដែល​ធ្វើ​ការងារ​លើកកម្ពស់​សិទ្ធិ​ស្ដ្រី​មាន​ប្រសាសន៍​ថា​ ប្រ​សិន​លោកស្រី​ស្ថិត​នៅ​វ័យក្មេង​គឺ​លោកស្រី​នឹង​ឈរឈ្មោះ​ជា​បេក្ខជន​ក្នុង​គណបក្ស​នយោបាយ​ដែរ​ ដើម្បី​ចូលរួម​ការ​អភិវឌ្ឍ​ប្រទេស​និង​បង្ហាញ​ពី​សមត្ថភាព​របស់​ស្ដ្រី​ឲ្យ​បុរស​បានឃើញ​ថា​ស្ដ្រី​ក៏​មាន​សមត្ថភាព​មិន​ចាញ់​ក្រុម​បុរស​ដែរ​។​ តែ​ដោយសារ​បច្ចុប្បន្ន​នេះ​ វ័យ​របស់​លោកស្រី​មិន​សម​ស្រប​ទើប​លោកស្រី​នៅ​តែ​បន្ដការងារ​ជា​ប្រធាន​អង្គការ​ដែល​ជួយ​គាំពារ​ស្ដ្រី​ និង​លើកទឹកចិត្ដ​ស្ដ្រី​ ដើម្បី​ឲ្យ​ពួក​គាត់​មាន​ភាព​ក្លាហាន​ ក្នុង​ការ​ចូលរួម​ការងារ​ទាំង​ផ្នែក​សង្គម​និង​វិស័យ​នយោបាយ​។​ តែ​យ៉ាងនេះ​ក្ដី​ លោកស្រី​អំពាវនាវ​ដល់​គ្រប់​គណបក្ស​នយោបាយ​ត្រូវ​ផ្ដល់​ភាព​អាទិភាព​សម្រាប់​ ស្រី្ត​។​ ជាង​នេះ​លោកស្រី​សង្កត់ធ្ងន់​ថា​ រាជរ​ដ្ឋា​ភិ​បា​គឺជា​ស្ថាប័ន​ទី​មួយ​ដែល​ត្រូវ​រៀបចំ​កិច្ចការ​កំណត់​ឲ្យ​គណបក្ស​នយោបាយ​មាន​តម្លាភាព​ចំពោះ​ស្ដ្រី​ក្នុង​វិស័យ​នយោបាយ​។​ ​លោកស្រី​ ធីតា​ ឃឹះ​៖«​ដូច​ខ្ញុំ​និយាយ​អ​ញ្ចឹ​ង​រដ្ឋាភិបាល​គួរតែ​មាន​កម្រិត​ដាក់​ទៅ​គណបក្ស​នយោបាយ​ដើម្បី​ឲ្យ​គាត់​មាន​វិធានការ​ពិសេស​ ហើយ​គណបក្ស​នយោបាយ​ក៏​ត្រូវ​តែ​មាន​ឆន្ទៈ​នយោបាយ​ដោយ​យកចិត្ដទុកដាក់​ បំរើសេវា​ទៅ​ប្រជាពលរដ្ឋ​ ហើយ​អ្នកនយោបាយ​ត្រូវ​គិត​ដែរ​ថា​ បើ​គាត់​មាន​ស្ដ្រី​ច្រើន​ជួយ​ធ្វើការ​គាត់​ នោះ​ការងារ​នឹង​ល្អ​ប្រសើរ។​»​​

ros-sopheap
លោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា

ដោយឡែកនាយិកាអង្គការ បីរូបទៀតដែលវិទ្យុស្រ្ដីបានសាកសួរដែរគឺ​លោកស្រី​ រស់​ សុភាព​ នាយិកា​អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា លោកស្រី​ យ៉ា​ង សុ​ភ័​ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ និង​ លោកស្រី​ អុក​ ឆា​យ៉ា​វី​ ប្រធាន​សមា​គម​គ្រូ​ប​ង្រៀ​កម្ពុជា​ឯករាជ្យ​ ក៏​បាន​និយាយ​ថា​ ពួក​គាត់​ក៏មិន​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​ដែរ​ ដោយសារ​តែ​ពួក​គាត់​មើលឃើញ​ថា​ បញ្ហា​សង្គម​ និង​ បញ្ហា​ស្ត្រី​នៅ​តែ​ត្រូវការ​ អង្គការ​សង្គម​ស៊ី​វិល​ជួយ​ពួក​គាត់​បន្ត​ទៀត​៕

yang-sophan
លោកស្រី យ៉ាង សុភ័ណ្ឌ រូបខាងស្ដាំ

Share

Image
Image
Image