en     km
en     km

នាយក​រដ្ឋមន្ត្រី​ ៖​ ក្រសួង​ស្ថាប័នរដ្ឋ​ត្រូវ​ដំណើរការ​គេហទំព័រ​ព័ត៌មាន​ និង​ហ្វេ​ស​ប៊ុ​ក​

Share

​ភ្នំពេញ​ ៖​ សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ថ្លែង​ដោយ​ជំរុញ​ទៅ​គ្រប់​ក្រសួង​ស្ថាប័នរដ្ឋ​ ត្រូវ​រៀបចំ​គេហទំព័រ​ និង​ហ្វេ​ស​ប៊ុ​ក​ក្រសួង​ឱ្យ​មាន​ជា​ប្រចាំ​ ដើម្បី​ឲ្យ​អ្នក​សារព័ត៌មាន​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់​។​ ការ​ថ្លែង​របស់​លោកនាយក​រដ្ឋមន្ត្រី​ដូចនេះ​ ធ្វើ​ទ្បើ​ង​នៅ​ក្នុង​វេទិកា​ជួបជុំ​ជាមួយ​អ្នក​សារព័ត៌មាន​ កាលពី​ល្ងាច​ថ្ងៃ​សៅ​ ទី​១៤​ មក​រា​ ឆ្នាំ​២០១៧​ នៅ​ស​ណ្ឋា​គ្នា​សុខា​ ក្នុង​រាជធានី​ភ្នំពេញ​។​

សម្តេច ហ៊ុន សែន ក្នុងជំនួបជាមួយអ្នកកាសែត នៅសណ្ឋាគារសុខាភ្នំពេញ។ រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន ក្នុងជំនួបជាមួយអ្នកកាសែត នៅសណ្ឋាគារសុខាភ្នំពេញ។ រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
​សម្តេច​ ហ៊ុន​ សែន​ ក៏​បាន​ផ្តាំផ្ញើ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់​ ត្រូវ​មាន​គេហទំព័រ​ និង​ត្រូវ​បញ្ចេញ​រាល់​ព័ត៌មាន​ទាំងអស់​ កុំ​លាក់បាំង​ព័ត៌មាន​ពី​អ្នក​សារព័ត៌មាន​។​ 

ទាក់ទង​នឹង​ការ​ជំរុញ​ឱ្យ​ដំណើរការ​ គេហទំព័រ​ព័ត៌មាន​នេះ​ សម្តេច​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​បន្ត​ថា​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ត្រូវ​សហការ​ជាមួយ​អភិបាលខេត្ត​នានា​ ដោយ​ចាត់​ឲ្យ​អភិបាលរង​ម្នាក់​ ជា​អ្នក​ទទួល​បន្ទុក​មើល​ការ​ខុស​ត្រូវ​ ព្រមទាំង​រៀបចំ​ឲ្យ​មាន​គេហទំព័រ​ព័ត៌មាន​ផង​ដែរ​។​

​ក្នុង​ឪ​កាស​នោះ​ដែរ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ ក៏​ណែនាំ​ឱ្យ​អ្នក​សារព័ត៌មាន​ត្រូវ​កាន់​វិជ្ជាជីវៈ​របស់​ខ្លួន​ ដោយ​កុំ​លក់​វិជ្ជាជីវៈ​ ជាមួយនឹង​ការ​បញ្ចប់រឿង​របស់​ខ្លួន​ដែល​កំពុង​បំពេញ​ ហើយ​ត្រូវ​ហ៊ាន​កែតម្រូវ​បើ​មាន​កំហុស​ណាមួយ​នោះ​៕

Share

Image
Image
Image