en     km
en     km

នាយក​រដ្ឋមន្ត្រី​ទទូច​ប្រ​ធានា​ធិ​ប​តេ​យ្យ​កូ​រ៉ែ​ខាងត្បូង​ កុំ​កាត់​ជំនួយ​លើក​គម្រោង​ផ្លូវ​សាងសង់​ផ្លូវ​

Share

cover-Hun-Sen-at-groundbreaking-ceremony-of-national-road-21-on-28.03.16
រូបភាព៖ ហ្វេសប៊ុក

​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ទទូច​សុំ​ប្រ​ធានា​ធិ​ប​តេ​យ្យ​កូរ៉េ​ខាងត្បូង​ លោកស្រី​ ប៉ាក់​ គួ​ន​ហ៊ី​ (​Park​ Geun-hye)​ កុំឱ្យ​កាត់​លុយ​ជំនួយ​សម្រាប់​សាងសង់​ផ្លូវ​មួយ​ចំនួន​នៅ​កម្ពុជា​ ខណៈ​សម្ដេច​ក៏​បាន​ទទូច​ឱ្យ​កូរ៉េ​ខាងត្បូង​ផ្តល់​ជំនួយ​បន្ថែម​ទៀត​ដល់​កម្ពុជា​ផង​ដែរ​។

​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថ្លែង​បែប​នេះ​ នៅ​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​ ២១​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ទទូច​ដល់​ប្រ​ធា​ធិ​ប​តេ​យ្យ​កូរ៉េ​ខាងត្បូង​ លោកស្រី​ ប៉ាក់​ គួ​ន​ហ៊ី​ ថា​ កម្ពុជា​កំពុង​ត្រូវការ​ប្រាក់​ជំនួយ​ប្រមាណ​ ១០​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត​លើ​គម្រោង​ស្ថាបនា​ផ្លូវ​ដែល​ជា​ជំនួយ​របស់​កូរ៉េ​ខាងត្បូង​។

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថ្លែង​ថា​៖​ «​មេត្តា​ជម្រាប​ទៅ​លោក​ជំនាវ​ លោកស្រី​ ប៉ាក់​ គួ​ន​ហ៊ី​ ថា​ លុយ​ដែល​ផ្តល់​លើក​មុន​មិន​ទាន់​គ្រប់​ទេ​ គឺ​ត្រូវ​បន្ថែម​ ហើយ​សូមកុំ​កាត់​លុយ​លើ​គម្រោង​ផ្លូវ​ដទៃ​ទៀត​ ដូច​ជា​ផ្លូវ​លេខ​ ៤៨​ ជាដើម​ ព្រោះ​យើង​នៅ​ខ្វះ​ប្រាក់​ប្រហែល​ ១០​ លាន​ដុល្លារ​ទៀត​ ដើម្បី​កសាង​គម្រោង​ទី​ ២​ ទៀត​»​។​

នៅ​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​លេខ​ ២១​ នៅ​ក្នុងស្រុក​ស្អាង​ ខេត្តកណ្តាល​ នៅ​ព្រឹក​មិ​ញ​នេះ​ដែរ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថ្លែង​ថា​ ការ​សាងសង់​ផ្លូវ​លេខ​ ២១​ ចំណាយ​ទឹកប្រាក់​ជាង​ ៦១​ លាន​ដុល្លារ​ សហរដ្ឋអាមេរិក​ ក្នុង​នោះ​ថវិកា​កម្ចីសម្បទាន​ពី​កូរ៉េ​ខាងត្បូង​ជាង​ ៥២​ លាន​ដុល្លារ​អា​មេ​រិ​ក​ និង​ថវិកាបដិភាគ​របស់​កម្ពុជា​មាន​ជាង​ ៩​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​ គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​ ២១​ នេះ​ មាន​ប្រវែង​ ៥៥​ គីឡូម៉ែត្រ​ និង​ស្ពាន​ជិត​ ៥០​ ដែល​នាយក​រដ្ឋមន្ត្រី​បាន​ចាត់​ទុក​ថា​ ជា​ផ្លូវ​មួយ​ពិបាក​ស្វែងរក​ជំនួយ​ខ្លាំង​ជាងគេ​៕

Share

Image
Image
Image