en     km
en     km

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ទទូច​ឱ្យ​អា​មេ​រិ​ក​បន្ត​រក្សា​កងទ័ព​នៅ​លើ​ទឹក​ជប៉ុន​បន្ត​ទៀត​

Share

​តូ​ក្យូ​៖​ នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ហ្ស៊ី​ន​ស៊ូ​ អា​បេ​ ទទូច​ឱ្យ​អា​មេ​រិ​ក​បន្ត​រក្សា​កងទ័ព​នៅ​លើ​ទឹក​ជប៉ុន​ ដែល​លោក​ចាត់​ទុក​ថា​ ជា​​ការ​ការពារ​យ៉ាង​រឹង​មាំ​សន្តិសុខ​តំបន់​ ។​

Japan-US-WMC
កងទ័ពអាមេរិក លើទឹកដីជប៉ុននាពេលបច្ចុប្បន្ន

​លោក​ ហ្ស៊ី​ន​ស៊ូ​ អា​បេ​ បាន​និយាយ​ថា​៖​ «​តាម​រយៈ​ការ​ពង្រឹង​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក​-​ជប៉ុន​ គឺ​ឃើញ​ថា​ ល្អ​ ព្រោះ​វា​អាច​ជួយ​ពង្រឹង​ស​ន្តិ​ភាព​និង​ស្ថេ​រ​ភាព​ ក្នុង​តំបន់​ ហើយ​មិន​តែ​ជប៉ុន​នោះ​ទេ​ »​។​

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ លោក​ អា​បេ​ បាន​ថ្លែង​ដូចនេះ​ ខណៈ​ប្រតិកម្ម​ទៅ​នឹង​ប្រការ​របស់​បេក្ខជន​គ​ណ​បក្ស​សាធារណៈរដ្ឋ​ លោក​ Donald​ Trump​ បាន​ថ្លែង​ថា​ អា​មេ​រិ​ក​គួរ​ដកទ័ព​ចេញពី​ប្រទេស​ជប៉ុន​ និង​ កូរ៉េ​ខាងត្បូង​ គឺ​ដើ​ម្បី​​ឱ្យ​​ប្រទេស​ទាំង​ពីរ​នេះ​ ចេះ​ការពារ​ប្រទេស​ដោយ​ ខ្លួន​គេ​។​ ប៉ុន្តែ​លោក​ Donald​ Trump​ បែរជា​និយាយ​ថា​ ប្រទេស​ជប៉ុន​ និង​កូរ៉េ​ខា​ង​ត្បូង​គួរ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ការពារ​ខ្លួន​។​

​កង​ទ័ព​អា​មេ​រិ​ក​ នៅ​លើ​ទឹក​ជប៉ុន​ មាន​ ៤៧០០០​ នាក់​ និង​នៅ​កូ​ខាងត្បូង​ជាង​ ៣៥០០០​ នាក់​ ។​ អា​មេ​រិ​ក​ បាន​ដាក់​ទ័ព​របស់​ខ្លួន​​លើ​ទឹកដី​ប្រទេស​ពីរ​នេះ​ បន្ទាប់​ពី​បញ្ចប់​ពី​សង្គ្រាមលោក​លើក​ទី​២៕

ប្រភព៖ CNA

Share

Image
Image
Image