en     km
en     km

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ទៅ​វៀតណាម​ គោរព​វិញ្ញាណក្ខន្ធ​វីរៈជន​ហូ​ជី​មិ​ញ​

Share

សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២០​ ខែធ្នូ​ បាន​ទៅ​ គោរព​វិញ្ញាណក្ខន្ធ​ លោក​ ហូ​ ជី​មិ​ញ​ និង​បំពាក់​កម្រងផ្កា​ នៅ​វិមាន​អនុស្សាវរីយ៍​ដែល​ជា​លើក​ដំបូង​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​។​ នេះ​បើ​យោង​តាម​ Facebook​ Page​ របស់​សម្តេច​បង្ហោះ​ឲ្យ​ដឹង​នៅ​មុន​នេះ​បន្តិច​។​

hunsen-ho-1
សម្តេច​ ហ៊ុន​ សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ចេញ​ទៅ​បំពេញ​ ទស្សនកិច្ច​នៅ​វៀតណាម​រយៈពេល​ ២​ថ្ងៃ​ ពោល​គឺ​នៅ​ថ្ងៃ​ទី​២០-២១​ ខែធ្នូ​ ឆ្នាំ​២០១៦​នេះ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​សន្ធិសញ្ញា​ និង​កិច្ចព្រមព្រៀង​ចំនួន​៣​ នឹង​ត្រូវ​ចុះហត្ថលេខា​រវាង​កម្ពុជា​ និង​ វៀតណាម​។​

​យោង​តាម​ Facebook​ Page​ របស់​សម្តេច​ សន្ធិសញ្ញា​ និង​កិច្ចព្រមព្រៀង​ដែល​ត្រូវ​ចុះហត្ថលេខា​រួម​មាន​៖​

-​សន្ធិសញ្ញា​ស្តី​ពី​ការ​ផ្ទេរ​អ្នកទោស​,​ សន្ធិសញ្ញា​ស្តី​ពី​ជំនួយ​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់ព្រហ្មទណ្ឌ​ និង​កិច្ចព្រមព្រៀង​ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ធម្មការ​ សាសនា​ និង​គណៈកម្មាធិការ​ជនជាតិ​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​ក្រៅពី​នោះ​សម្តេច​ ហ៊ុន​ សែន​ ជួប​សំណេះសំណាល​ការងារ​ទ្វេភាគី​ជាមួយ​សម​ភាគី​ វៀតណាម​ លោក​ ង្វៀ​ន​ ហ្វ៊ូ​ ជុង​ អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម​,​ លោក​ ត្រាន់​ ដាយ​ ក្វា​ង​ ប្រធានាធិបតី​វៀតណាម​ និង​ លោកស្រី​ ង្វៀ​ន​ ធី​គឹ​ម​ ងិ​ន​ ប្រធានរដ្ឋសភា​វៀតណាម​។​

​ប្រវត្តិ​សង្ខេប​របស់​មេដឹកនាំ​ហូ​ជី​មិ​ញ​

​លោក​ ហូ​ជី​មិ​ញ​ កើត​នៅ​ឆ្នាំ​១៨៩០​។​ កើត​ក្នុង​ត្រកូល​កសិករ​។​ ឈ្មោះ​ ដើម​របស់​លោក​ ង្វៀ​ន​ អាយ​ហ្វុ​ក​ ដែល​ប្រជាជន​វៀតណាម​ និយម​ហៅ​ថា​ បាក​ ហូ​(​អ៊ុំ​ ហូ​)​។​ មុន​ក្លាយជា​ជន​បដិវត្ត​ លោក​ ហូ​ជី​មិ​ញ​បាន​ទៅ​រៀន​នៅ​ប្រទេស​បារាំង​ និង​រស់នៅ​ប្រទេស​អង់គ្លេស​ អា​មេ​រិ​ក​ ក្នុង​វ័យ​យុវជន​ តស៊ូ​ដ៏​ខ្លាំងក្លា​។​ លោក​ជា​ជន​បដិវត្ត​ឈានមុខ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អាណានិគម​បារាំង​។​ លោក​បាន​ ក្លាយជា​នាយក​រដ្ឋមន្ត្រី​ ពី​ឆ្នាំ​១៩៤៥​ ដល់​ឆ្នាំ​ ១៩៥៥​ និង​ក្រោយមក​ជា​ប្រធានាធិបតី​ រហូត​លោក​បាន​ទទួលមរណភាព​នៅ​ឆ្នាំ​១៩៦៩​ក្នុង​ជន្មាយុ​ ៧៩​ឆ្នាំ​។​ លោក​ត្រូវ​បាន​ ប្រជាជន​វៀតណាម​ចាត់ទុកជា​វីរៈជន​គំរូ​តែ​មួយ​គត់​នៃ​ជន​បដិវត្ត​។​ ជា​អ្នកត្រួសត្រាយ​ផ្លូវ​សម្រាប់​ជន​បដិវត្ត​ជំនាន់​ក្រោយ​ ហើយ​ជា​អ្នក​គូសវៀស​ ដើម្បី​អាណាចក្រ​ វៀតណាម​ ផង​ដែរ​។​ ទោះជា​យ៉ាងណា​ គេ​មិនដឹង​ថា​ លោក​ ហូ​ជី​មិ​ញ​ មានកូន​ឬ​ប្រពន្ធ​នោះ​ទេ​៕​

hunsen-ho-2

ho-chi

Share

Image
Image
Image