en     km
en     km

នាយក​រដ្ឋមន្ដ្រី​នឹង​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ពេញអង្គ​ នៅ​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​នេះ​

Share

HunSen
អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា​ លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន​សែន​ នឹង​បើ​កិច្ចប្រជុំ​គណៈរដ្ឋមន្ដ្រី​ពេញអង្គ​ នា​ថ្ងៃ​ទី​៩​ ខែតុលា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​៨:៣០​នាទី​ព្រឹក​ នៅ​វិមាន​សន្ដិភាព​ ដើម្បី​ពិភាក្សា​លើ​សេចក្ដីព្រាងច្បាប់​ទូរគមនាគមន៍​ និង​សារ​ព្រមាន​លើ​កញ្ចប់​បារី​។​

​លោក​ ផៃ​ ស៊ី​ផា​ន​ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ នៅ​ថ្ងៃ​ទី​៧​ ខែតុលា​ ២០១៥​នេះ​ថា​ កិច្ចប្រជុំ​គណៈរដ្ឋមន្ដ្រី​ពេញអង្គ​ នា​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​នេះ​ នឹង​ជជែក​ពិភាក្សា​លើ​ របៀបវារៈ​មួយ​ចំនួន​ដូច​ជា​ សេចក្ដីព្រាងច្បាប់​ ស្តី​ពី​ទូរគមនាគមន៍​ សេចក្តី​ព្រាង​អនុក្រឹត្យ​ ស្តី​ពី​ការ​ បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​ភាសា​ខ្មែរ​ និង​ជា​រូបភាព​លើ​កញ្ចប់​ផលិតផល​ថ្នាំជក់​ ព្រមទាំង​បញ្ហា​ផ្សេងៗ​ ទាក់ទង​នឹង​សំណើសុំ​ការ​យល់ព្រម​ពី​គណៈរដ្ឋមន្ត្រី​ ដើម្បី​ស្នើ​សុំ​សច្ចាប័ន​ពី​ ស្ថាប័ន​នីតិប្បញ្ញត្តិ​ លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​។​

Share

Image
Image
Image