en     km
en     km

នាយក​រដ្ឋមន្ដ្រី​កម្ពុជា​អរគុណ​ លោក​វេជ្ជបណ្ឌិត​ Beat​ Richner​ ជួយ​សង្គ្រោះ​កុមារ​នៅ​កម្ពុជា​

Share

សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ អរគុណ​ ដល់​វេជ្ជបណ្ឌិត​ Beat​ Richner​ ដែល​លោក​បាន​ចូលរួម​យ៉ាង​សកម្ម​ជួយ​ដល់​កុមារ​ និង​ស្ដ្រី​ រាប់​ម៉ឺន​នាក់​នៅ​កម្ពុជា​។​ ការ​ថ្លែង​សរសើរ​និង​អរគុណ​ដល់​លោក​វេជ្ជបណ្ឌិត​  Beat​ Richner​ ដូចនេះ​  បន្ទាប់​ពី​ សម្ដេច​ ហ៊ុន​ សែន​ បាន​ជួប​ជាមួយ​ប្រធានាធិបតី​ប្រទេស​ស្វី​ស​ លោកស្រី​  Doris​ Leuthard​  ក្នុង​ជំនួប​ទ្វេភាគី​មួយ​នៅ​ប្រទេស​ស្វី​ស​។​នេះ​បើ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ នាយក​រដ្ឋមន្ដ្រី​។​

សម្ដេច ហ៊ុន សែន និង ប្រធានាធិបតីប្រទេសស្វីស លោកស្រី  Doris Leuthard
សម្ដេច ហ៊ុន សែន និង ប្រធានាធិបតីប្រទេសស្វីស លោកស្រី Doris Leuthard
​ហ្វេ​ស​ប៊ុ​កបាន​សរសេរ​ថា​៖​ «​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ទទួលស្គាល់​ និង​អរគុណ​ដល់​លោក​វេជ្ជបណ្ឌិត​ Richner​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ ក្នុង​ការ​លើកកំពស់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ ជា​ពិសេស​ក្រោម​ការ​គាំទ្រ​ ពី​ លោកស្រី​ប្រធានាធិបតី​។​ នេះ​ជា​ទឹកចិត្ត​នៃ​បេះដូង​របស់​ប្រជាពលរដ្ឋ​ស្វី​ស​ ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​ »​។​

​លោក​វេជ្ជបណ្ឌិត​ ប៊េ​ត​ រី​ច្ឆ​នឺ​រ​ (Beat​ Richner)​ ជា​ស្ថាបនិក​នៃ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​។​ មន្ទីរពេទ្យ​គន្ធ​បុប្ផា​ បាន​ដំណើរការ​តាំងពី​ឆ្នាំ​១៩៩២​ មក​។​

​រៀង​រាល់​ឆ្នាំ​រដ្ឋាភិបាល​កម្ពុជា​ បាន​ផ្ដល់​ជំនួយ​ទឹកប្រាក់​ចំនួន​ ២​លាន​ដុល្លារ​ និង​រដ្ឋាភិបាល​ប្រទេស​ស្វី​ស​ (Switzerland)​ ចំនួន​ ៣​លាន​ដុល្លារ​ក្រៅពី​នោះ​ប្រធាន​មន្ទីរពេទ្យ​ គឺ​លោក​ ប៊េ​ត​ រី​ច្ឆ​នឺ​រ​ ជនជាតិ​ស្វី​ស​ ជា​អ្នក​ស្វែងរក​ថវិកា​ពី​សប្បុរសជន​ តាម​រយៈ​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌​ផ្ទាល់ខ្លួន​របស់​លោក​ដើម្បី​ទ្រទ្រង់​នូវ​ការ​ចំណាយ​សម្រាប់​មន្ទីរពេទ្យ​នេះ​។​

​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ទទួលស្គាល់​ថា​ ជា​មន្ទីរពេទ្យ​ដែល​យកចិត្តទុកដាក់​លើ​ជីវិត​កុមារ​ជា​ធំ​ និង​ព្យាបាល​ជំងឺ​មាន​ប្រសិទ្ធភាព​ដោយ​មិន​យក​ថ្លៃ​សេវា​ព្យាបាល​។​ មន្ទីរពេទ្យ​គន្ធ​បុប្ផា​មាន​ពីរ​កន្លែង​ នៅ​រាជធានី​ភ្នំពេញ​និង​ នៅ​ខេត្តសៀមរាប​៕

Share

Image
Image
Image