en     km
en     km

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ការលុបចោលគំរោងផ្លូវដែកជាមួយចិនដោយសារកុំឱ្យបំណុលកប់ពពក

Share

នៅទីបំផុត នាយករដ្ឋមន្ត្រីម៉ាឡេស៊ីមហាធាមហាម៉ាត បានប្រាប់ទៅមេដឹកនាំ ចិនដោយត្រង់ថា អ្វីដែលគណៈរដ្ឋមន្ត្រីរបស់លោកសម្រេចលុប ចោលគំរោងផ្លូវដែកក្នុងគំរោង«ផ្លូវមួយខ្សែក្រវ៉ាត់មួយ» ក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនចិន គឺជាការបញ្ជៀសកុំអោយម៉ាឡេស៊ីក្លាយជាកូនបំណុលចិនវណ្ឌកទៅថ្ងៃមុខ។

លោក មហាធា បានប្រាប់នាយករដ្ឋមន្ត្រីចិនថា ការលុបចោល គំរោងនេះ គឺជាការចាប់កាត់បន្ថយបំណុលបរទេស។

លោកមហា បាន ប្រាប់អ្នកសារព័ត៌មានថា ចិនអាចយល់ថា បើការអនុវត្តលើគំរោងទាំងនេះមែន គឺអាចគ្រោះថ្នាក់​ ហើយគំរោងនេះនឹងប្រឈមនឹងការក្ស័យធន់។  តែយ៉ាងណា លោកបានស្ដីបន្ទោសទៅលើអតីតនាយករដ្ឋមន្ត្រីណាជីព រ៉ាហ្សាក់ ដែលបណ្ដោយអោយមានអំពើពុករលួយធ្ងន់ធ្ងរពាក់ព័ន្ទនឹងគំរោងរបស់ក្រុមហ៊ុនចិន។

តាមសារព័ត៌មាន The News Straits Times  គំរោងផ្លូវ​ដែកតភ្ជាប់តំបន់សមុទ្រខាងកើត និងគម្រោងនបំពង់ឧស្ម័ន ត្រូវបានលុបចោលហើយ។

ភ្លាមៗបន្ទាប់ពីចូលកាន់តំណែង នៅថ្ងៃទី ៩ឧសភា លោកនាយករដ្ឋមន្ត្រីមហាធា បានសម្រេចព្យួរចោលគំរោងអភិវឌ្ឍន៍ធំៗចំនួន ៣ ដែលស្ថិតនៅក្រោម ទុនវិនិយោគរបស់ចិន ដោយមានទុនវិនិយោគ ២៣ពាន់លានដុល្លារអាមេរិក។

ជាការកត់សម្គាល់អ្វីដែលនាំអោយលោក មហាធា និងគណៈរដ្ឋមន្ត្រីរបស់លោកងាយលុបចោលគំរោងរបស់ក្រុមចិនដូចនេះ ដោយសារតែគំរោងទាំងនោះមិនបានទទួលការអនុម័តពីសមាជិករដ្ឋសភា ៕

 

Share

Image
Image
Image