en     km
en     km

នាយករដ្ឋមន្ត្រីប៉ូឡូញរុះរើគណៈរដ្ឋមន្ត្រីដើម្បីជួសជុលចំណងទាក់ទងជាមួយEU

Share

នាយករដ្ឋមន្ត្រីនៃប្រទេសប៉ូឡូញ ដែលប្រកាន់ស្ដាំនិយម គឺលោក Mateusz Morawiecki បានរុះរើគណៈរដ្ឋមន្ត្រីរបស់លោកជាច្រើននាក់មុនលោក ធ្វើដំណើរទៅទីក្រុងព្រុចហ្សែលដើម្បីជួបប្រធានសហគមន៍សហភាពអឹរ៉ុប។

ការរុះរើគណៈរដ្ឋមន្ត្រីរបស់លោកប្រធានាធិបតី Morawiecki ត្រូវបានមើលឃើញថាជាការជួសជុល ភាពប្រេះស្រាំមួយចំនួន ជាមួយដៃគូសហភាពអឺរ៉ុប។

សហភាពអឺរ៉ុបបានរិះគន់ ជាខ្លាំងប្រព័ន្ធតុលាការរបស់ប្រទេសប៉ូឡូញដែលមានចរិកសល់ពីរបបកុម្មុយនិស្ត ហើយធ្វើឱ្យ ប៉ះពាល់ នីតិរដ្ឋមួយ បែបប្រជាធិបតេយ្យ។

រដ្ឋមន្ត្រីដែលមានឈ្មោះរុះរើមុនគេមានរដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីការបរទេស និងរដ្ឋបរិស្ថាន។

ប្រទេសប៉ូឡូញ ក៏ជាសមាជិកសហភាពអឺរ៉ុបផងដែរ៕ AFP

 

Share

Image
Image
Image