en     km
en     km

ម៉ាឡេស៊ី នឹងកំណត់អាណត្តិនាយករដ្ឋមន្ត្រី២អាណត្តិស្មើនឹង ១០ឆ្នាំ

Share

នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី លោក មហាធា មហាម៉ាត បាននិយាយថា លោកនឹងស្នើសុំធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ដើម្បីកំណត់អាណត្តិនាយករដ្ឋមន្ត្រី ក្នុងរយៈពេលពីរអាណត្តិស្មើនឹង១០ឆ្នាំ។ លោកបានបញ្ជាក់ថាគេត្រូវសិក្សានិងស្វែងរកការឯកភាពគ្នាជាមុនសិនមុននឹង យកសំណើនេះទៅ ពិភាក្សាក្នុង រដ្ឋសភា។

                                                                                          មេដឹកនាម៉ាឡេស៊ី។

 

តាមបណ្ដាញផ្សាយព័ត៌មានម៉ាឡេស៊ី The News Straits Times ចុះផ្សាយថា លោកមហាធាបានអះអាងដូចនេះ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៩តុលា។

លោកមហាធា បានចូលកាន់តំណែងជាថ្មីទៀត ក្នុងវ័យ៩៣ ឆ្នាំ តាមរយៈការបោះឆ្នោត សភាកាលពីថ្ងៃទី ៩ឧសភា ឆ្នាំ ២០១៨។ លោកបាននិយាយថាលោកនឹងផ្ទេរតំណែងនាយករដ្ឋមន្ត្រីទៅឱ្យ លោកអាន់វ៉ាអ៊ីប្រាហ៊ិម នៅពេលលោកកាន់តំណែងនេះ បានពាក់កណ្ដាលអាណត្តិដែលនឹងចូលមកដល់នៅខែ ឧសភា ឆ្នាំ ២០២១។

ម៉ាឡេស៊ី ជាប្រទេសរាជាណាចក្រ មាន ព្រះមហាក្សត្រ សោយរាជ្យ ដែលជានិមិត្តរូបនៃការបង្រួបបង្រួមជាតិ។ នាយករដ្ឋមន្ត្រីប្រទេសនេះ មានអំណាចខាងនិតីប្រតតបត្តិ តែតំណែងនេះ មិនបានកំណត់អាណត្តិតាំងពីការទទួលបានឯករាជ្យពី អាណានិគមអង់គ្លេស។

កាលនៅក្នុងយុទ្ធនាការបោះឆ្នោតសភា លោកមហាធាបានសន្យាថាលោកនឹងជួយធ្វើឱ្យអាណត្តិនាយករដ្ឋមានការកំណត់ជាក់លាក់ គឺពីរអាណត្តិប៉ុណ្ណោះ៕

 

Share

Image
Image
Image