en     km
en     km

នាទី​សុខភាព ​៖ ​តើ​កត្តា​អ្វីខ្លះ​នាំ​ឱ្យ​មនុស្ស​វ័យចាស់​​កើត​ជំងឺ​វង្វេង​?​

Share

ភ្នំពេញ៖​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​ចិត្តសាស្ត្រ​ពន្យល់​ថា​មនុស្ស​វ័យចាស់​ចាប់ពី​អាយុ​៦០​ឆ្នាំ​ឡើង​ទៅ​នឹង​ប្រឈម​មុខ​ចំពោះ​ជំងឺ​វង្វេងវង្វាន់​ព្រោះ​កោសិកា​សេរី​រា​ង្គ​មនុស្ស​វ័យចាស់​ចាប់ផ្តើម​មាន​ភាព​ទ្រុឌទ្រោម​។​ស្រប​ពេល​នេះ​អង្គការ​សុខភាព​ពិភពលោក​រក​ឃើញ​ថា​អ្នក​កើត​ជំងឺ​វង្វេង​នឹង​កើនឡើង​បី​ដង​ចាប់ពី​៥០​លាន​នាក់​ដល់​១៥២​លាន​នាក់​នៅ​ត្រឹម​ឆ្នាំ​២០៥០​។​

 

លោកយាយ ស អាន អាយុ​៨៣ឆ្នំាចាប់ផ្តើមវង្វេងម្តង់ម្តាល។រូបភាព៖ លោក លៀ ស៊ីណា។

 

ជំងឺ​វង្វេងវង្វាន់​ឬ​ភ្លេចភ្លាំង​ជា​ជំងឺ​មួយ​ប្រភេទ​ដែល​ធ្វើ​ឲ្យ​សមត្ថភាព​ចង់​ចាំ​ធ្លាក់​ចុះ​និង​អាកប្បកិរិយា​របស់​មនុ​ស្សមានភាព​អសកម្ម​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​។​

​បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក​(WHO)​បង្ហាញ​ថា​អ្នក​កើត​ជំងឺ​វង្វេង​ជិត​៧០០០​នាក់​ ដែល​ជិត​ស្មើនឹង​ពាក់កណ្តាល​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ជាង​១៥០០០​នាក់​នៅ​ក្នុង​ឆ្នាំ​២០១៦​។​អ្នក​កើត​ជំងឺ​វង្វេង​នឹង​កើនឡើង​បី​ដង​ចាប់ពី​៥០​លាន​នាក់​ដល់​១៥២​លាន​នាក់​នៅ​ត្រឹម​ឆ្នាំ​២០៥០​។​

​លោក​វេជ្ជបណ្ឌិត​ យឹ​ម​ សុ​បុត្រា​ ឯកទេស​ចិត្តសាស្ត្រ​អះអាង​ថា​មនុស្ស​វ័យ​៦០​ឆ្នាំ​អាច​នឹង​ប្រឈម​មុខ​កើត​ជំងឺ​ភ្លេចភ្លាំង​ឬ​ជំងឺ​វង្វេងវង្វាន់​ពី​១៥​ទៅ​២០​ភាគរយ​និង​អាយុ​៨០​ឆ្នាំ​ប្រឈម​កើត​ជំងឺ​នេះ​៥០​ភាគរយ​។​«​គេ​សង្កេត​ឃើញ​ថា​ជំងឺ​ចាស់​វង្វេង​ចាប់ពី​អាយុ​៦០​ឆ្នាំទៅ​អាច​មាន​ពី​១៥​ទៅ​២០​ភាគរយ​ទៅ​លើ​ដែល​មាន​អាយុកាល​ប៉ុណ្ណេះ​។​រីឯ​អាយុ​ដល់​៧០​ទៅ​៨០​គេ​សង្កេត​ឃើញ​អាច​នឹង​មាន​៥០​ភាគរយ​។​មាន​ន័យ​ថា​ចាស់​ស៊ុត​តែ​វង្វេង​ទេ​។​»​

​បើ​តាម​លោក​វេជ្ជបណ្ឌិត​ យឹ​ម​ សុ​បុត្រា​ ឯកទេស​ចិត្តសាស្ត្រ​ពន្យល់​ថា​មូលហេតុ​បណ្តាល​ឲ្យ​កើត​ជំងឺ​វង្វេងវង្វាន់​ឬ​ភ្លេចភ្លាំង​ដោយសារ​កោសិកា​សេរី​របស់​មនុស្ស​មាន​វ័យ​ចំណាស់​ចាប់ផ្តើម​មាន​សភាព​ទ្រុឌទ្រោម​និង​បណ្តាល​មក​ពី​ខ្លាញ់​រុំ​ក្នុង​សរសៃឈាម​ខួរក្បាល​។​ទោះបី​យ៉ាងណា​លោក​វេជ្ជបណ្ឌិត​អះអាង​ថា​ជំងឺ​វង្វេង​អាច​ព្យាបាល​ឲ្យ​មាន​ស្ថានភាព​ធូរស្រាល​និង​វិល​មក​រក​ស្ថានភាព​ដើម​វិញ​។​«​គឺ​បណ្តាល​មក​ពី​កោសិកា​ខ្លួន​ឯក​ផ្ទាល់​ត្រូវ​ទ្រុឌទ្រោម​ព្រោះ​យើង​ដឹង​ហើយ​កោ​សិ​កោ​ទាំងឡាយ​ទៅ​លើ​សេរី​រា​ង្គ​វិវត្តន៍​ទៅ​តាម​អាយុកាល​។​កោសិកា​ខួរ​ក៏​វិវត្តន៍​ដូច​កោសិកា​ស្បែក​ សាច់​ដទៃ​ទៀត​ចាស់​រីក​រិល​។​»

​លោក​វេជ្ជបណ្ឌិត​ សុ​បុត្រា​ បាន​ព្រមាន​ថា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​និង​គ្រឿង​ស្រវឹង​ក៏​អាច​កើត​ជំងឺ​វង្វេង​នេះ​មុន​អាយុ​ផង​ដែរ​។​«​ជំងឺ​ចាស់​វង្វេង​មុន​អាយុ​អ្នកខ្លះ​ប្រើប្រាស់​គ្រៀង​ញៀន​ អ្នកខ្លះ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ដែល​កើតឡើង​ដោយសារ​ធាតុគីមី​ទៅ​ចូល​ពី​ខាងក្នុង​ឬ​វង្វេង​ដោយសារ​ជំងឺ​ប្រចាំ​កាយ​ផ្សេង​ទៀតៗ​ដូច​ជា​ជំងឺ​ទឹកនោមផ្អែម​ ជំងឺ​ស្លាប់​មួយ​ជំ​ហៀ​ក​ខ្លួន​។​»

​ការ​ស្រាវជ្រាវ​មួយ​របស់​អង្គការ​សុខភាព​ពិភពលោក​បង្ហាញ​ថា​៩០​ភាគរយ​មាន​ជំងឺ​វង្វេងវង្វាន់​ស្ថិត​នៅ​ក្នុង​បណ្តា​ប្រទេស​ប្រាក់​ចំណូល​ទាប​និង​មធ្យម​និង​ភាគច្រើន​ស្ត្រី​ប្រឈម​ខ្ពស់​ជាង​បុរស​កើត​ជំងឺ​វង្វេង​។​
​តែ​យ៉ាងណា​លោក​វេជ្ជបណ្ឌិត​សុ​បុត្រ​សង្កេត​ឃើញ​ថា​អ្នក​កើត​ជំងឺ​វង្វេង​ស្ត្រី​និង​បុរស​មាន​ចំនួន​ប្រហាក់ប្រហែល​គ្នា​។​លោក​ថា​អ្នក​កើត​ជំងឺ​វង្វេង​មក​ព្យាបាល​នៅ​ឃ្លី​និ​ចរប​ស់លោក​ជា​មធ្យម​ពី​១៥​ទៅ​២០​នាក់​ក្នុង​រយៈ​មួយ​ខែ​។​

​អង្គការ​សុខភាព​ពិភពលោក​បញ្ជាក់​ថា​មនុស្ស​ជិត​១០​លាន​នាក់​កើត​ជំងឺ​វង្វេងវង្វាន់​ជា​រៀង​រាល់​ឆ្នាំ​និង​៦​លាន​នាក់​ក្នុង​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម​។​គេ​ប៉ាន់​ប្រមាណ​ថា​ការ​ចំណាយ​ប្រាក់​ទៅ​លើ​ការ​ព្យាបាល​ជំងឺ​វង្វេងវង្វាន់​ជា​សាកល​ប្រចាំឆ្នាំ​៨១៨​ពាន់​លាន​ដុល្លារ​ដែល​ស្មើនឹង​១​ភាគរយ​នៃ​ផលិតផល​សរុប​លើ​ពិភពលោក​។​

​គិត​ត្រឹម​ឆ្នាំ​២០៣០​ការ​ចំណាយ​នេះ​គេ​រំពឹង​ថា​នឹង​កើន​ទ្វេ​ដង​រហូត​ដល់​២​ពាន់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​ការ​ចំណាយ​នេះ​នឹង​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​សង្គម​និង​សេដ្ឋកិច្ច​និង​ជះ​ឥទ្ធិពល​ដល់​សេវា​សុខភាព​និង​សង្គម​និង​ប្រព័ន្ធ​ថែទាំ​សុខភាព​ក្នុង​រយៈពេល​វែង​។​

​លោក​វេជ្ជបណ្ឌិត​ យឹ​ម​ សុ​បុត្រា​ បន្ថែម​ថា​ជា​ទូទៅ​រោគ​សញ្ញា​នៃ​អ្នក​កើត​ជំងឺ​វង្វេង​គឺ​ងាយ​ភ្លេច​ឬ​មិន​អាច​ចង់​ចាំ​អ្វី​ដែល​ទើបនឹង​កើតឡើង​ក្នុង​បច្ចុប្បន្នកាល​ចន្លោះ​ពី​១០​នាទី​ទៅ​១៥​នាទី​។​ម្យ៉ាងទៀត​អ្នកជំងឺ​មាន​អារម្មណ៍​ឆេវឆាវ​និង​អារម្មណ៍រ​វើ​លរ​វាយ​ជាដើម​៕​

Share

Image
Image
Image