en     km
en     km

ធនាគារពិភពលោកអនុម័តហិរញ្ញប្បទានជាង ១០០ លានដុល្លារ កែលម្អផ្លូវជាតិពីភ្នំពេញ-ព្រះសីហនុ

Share

ភ្នំពេញ៖ ក្រុមប្រឹក្សានាយកប្រតិបត្តិធនាគារពិភពលោកសម្រេចអនុម័តហិរញ្ញប្បទាន ១១០ លានដុល្លារដែលជាឥណទានគ្មានការប្រាក់ ដើម្បីបន្តកែលម្អលក្ខខណ្ឌសុវត្ថិភាព ភាពធន់នឹងអាកាសធាតុផ្លូវលេខ ៤ តភ្ជាប់ពីរាជធានីភ្នំពេញឆ្ពោះទៅកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់ក្នុងខេត្តព្រះសីហនុ។

                       ការជួសជុលផ្លូវជាតិដោយក្រសួងសាធារណការនិងដឹកជញ្ជូន។រូបភាព៖ Facebook

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកចុះផ្សាយនៅថ្ងៃទី ២២ ខែ មិថុនា ឲ្យដឹងថា ជំនួយហិរញ្ញប្បទានបន្ថែមនេះ នឹងបង្កើនគុណភាពឲ្យល្អជាងមុនតាមរយៈអ៊ុតកៅស៊ូថ្មីពីលើ ដែលមានចម្ងាយជាង ២០០គីឡូម៉ែត្រ និងរៀបចំឡើងវិញនូវចិញ្ចើមសងខាងផ្លូវ ដាក់លូបង្ហូរទឹក និងសងស្ពានក្នុងតំបន់ងាយលិចទឹកនានា។

ផ្លូវជាតិលេខ ៤ជាផ្លូវកំពុងរងសម្ពាធចរាចរណ៍យ៉ាងមម៉ាញឹកឆ្លងកាត់តំបន់សេដ្ឋកិច្ចមួយចំនួន និងតំបន់កសិកម្មជាច្រើន រួមទាំងកសិដ្ឋានខ្នាតធំផងដែរ។

លោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍ថា«ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាពឹងផ្អែកលើផ្លូវជាតិលេខ ៤នេះ ដោយសារថា វាជាផ្លូវតែមួយគត់សម្រាប់តភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ចជាមួយកំពង់ផែសមុទ្រទឹកជ្រៅរបស់កម្ពុជា។ការកែលម្អស្ថានភាពផ្លូវដ៏សំខាន់មួយនេះ នឹងជួយកាត់បន្ថយការចំណាយពេលវេលា និងការចំណាយលើការដឹកជញ្ជូន ដែលអាចជួយធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពប្រកួតប្រជែងខ្លំាងឡើងថែមទៀតនៅក្នុងតំបន់។»

ក្រៅពីនេះ ជំនួយនេះនឹងជួយបង្កើនសមត្ថភាពស្ថានីយថ្លឹងរថយន្តបច្ចុប្បន្ន ដើម្បីជួយកាត់បន្ថយ ហានិ ភ័យ ដែលអាចបណ្តាលមកពីការដឹកទំនិញលើសទម្ងន់។ សុវត្ថិភាពផ្លូវបានចាត់ទុកជាអាទិភាពចម្បងតាមរយៈការកំណត់សញ្ញាតំបន់ល្បឿនលឿនមានកម្រិត ផ្លូវមានសុវត្ថិភាព កែលម្អផ្លូវខ្នាតតូចភ្ជាប់មកផ្លូវជាតិ ដំឡើងស្លាក់សញ្ញាបង្ហាញផ្លូវ បង្គោលភ្លើងប្រើដោយថាមពលពន្លឺព្រះអាទិត្យ និងកាម៉េរ៉ាចាប់ល្បឿនអ្នកបើកបរ។ កិច្ចសន្យាម៉ៅការផ្អែកលើគុណភាពការងារ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ជំនួយហិរញ្ញប្បទាន។

លោកស្រី អ៊ីហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចំានៅកម្ពុជា ឲ្យដឹងថា«ការខ្វះចន្លោះផ្នែកហេដ្ឋារចនាសម្ព័ន្ធជាការប្រឈមដ៏ធំមួយដល់សមត្ថភាពប្រកួតប្រជែង និងការអភិវឌ្ឍវិស័យឯក ជន។ គម្រោងនឹងកែលម្អស្ថានភាពផ្លូវជាតិលេខ ៤នេះ នឹងជួយដោះស្រាយភាពប្រឈមទំាំងនោះ ហើយវានឹងជួយពង្រីកកាលានុវត្តភាពផ្នែកសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋកម្ពុជា។»

មូលនិធិបន្ថែមនេះសម្រាប់គំាទ្រគម្រោងពង្រីកមានរយៈពេលប្រំាបីឆ្នំាកន្លះនេះ ជាជំនួយហិរញ្ញវត្ថុរបស់សមាគមអភិវឌ្ឍន៍អន្តរជាតិ និងមួយផ្នែករបស់ក្រុមធនាគារពិភពលោក។ មូលនិធិនេះជាឥណទានគ្មានការប្រាក់ ហើយត្រូវទូទាត់សងក្នុងរយៈពេល ៣៨ ឆ្នំា រាប់ទំាំងដំណាក់កាលអនុគ្រោះរយៈពេល ៦ ឆ្នំា ផង ដែរ៕

Share

Image
Image
Image