en     km
en     km

ធនាគារជាតិនឹងពិភាក្សាលើកការពង្រីកប្រភពកំណើនសេដ្ឋកិច្ចកម្ពុជា

Share

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែធ្នូខាងមុខនេះ ធនាគារជាតិនៃកម្ពុជានឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៥ ស្តីពី«ការពង្រីកប្រភពកំណើនសេដ្ឋកិច្ចកម្ពុជា» ដើម្បីលើកកម្ពស់សក្តានុពលវិស័យនានារបស់កម្ពុជា។ សន្និសីទនេះ នឹងរៀបចំធ្វើនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។

សន្និសទីនេះ មានគោលបំណងលើកកម្ពស់ការស្រាវជ្រាវ និងពិភាក្សាលើសក្តានុពលនៃវិស័យនានារបស់កម្ពុជា និងផ្តល់ជាធាតុចូលផ្នែកគោលនយោបាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសំដៅគាំទ្រកំណើនប្រកបដោយចរភាព និងបរិយាប័ន្ន។

ជាមួយគ្នានេះធនាគារជាតិក៏នឹងបង្ហាញនូវលទ្ធផលនៃការស្រាវជ្រាវចំនួន ៣ គឺការជំរុញវិស័យកសិកម្ម ការប្រើប្រាស់សក្តានុពលវិស័យទេសចរណ៍ និងការរៀបចំកម្លាំងពលកម្មសម្រាប់ពេលអនាគត។

សូមបញ្ជាក់ថា សន្និសទីនេះនឹងមានការចូលរួមពីវិស័យសាធារណៈវិស័យឯកជន ស្ថាប័នអន្តរជាតិ សាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងអ្នកស្រាវជ្រាវប្រមាណ ៣០០នាក់៕

Share

Image
Image
Image