en     km
en     km

ទំហំពាណិជ្ជកម្មវៀតណាម-សហភាពអឺរ៉ុបកាន់តែកើនឡើង

Share

អ្នកវិភាគសេដ្ឋកិច្ចចាត់ទុកទីផ្សារសហភាពអឺរ៉ុបគឺជារបស់មួយពេញនិយមនៃការនាំទំនិញចូលពីប្រទេស វៀតណាមដែលជាកត្តាចលករផលិតធំមួយធ្វើអោយទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងជាលំដាប់។

តាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម Nhan Dan ដែលស្រង់ស្ថិតិក្រសួងពាណិជ្ជកម្មវៀតណាម  គឺសន្ទុះសេដ្ឋកិច្ចរវាងវៀតណាម និងសហភាពអឺរ៉ុប ចាប់កើនឡើង ៧ភាគរយ រហូតដល់ឆ្នាំ ២០១៩ ដែលនាំអោយទំហំពាណិជ្ជកម្មទ្វេភាគី មាន ៥០,៤០ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០១៨។

បច្ចុប្បន្នសមាជិកសហភាពអឺរ៉ុប ២៤ប្រទេសបាននិងកំពុងដាក់ទុនវិនិយោគលើគំរោងជាង ២០០០ ដែលមានទំហំទុនសរុប ២១,៥ពាន់លានដុល្លារ ក្នុងនោះ ប្រទេសអាល្លឺម៉ង់ ហូឡង់ និងអង់គ្លេសបានកើន ៩ភាគរយ។ 

លោក Adam McCarty ជាប្រធានក្រុមអ្នកសេដ្ឋកិច្ចវិទូដែលមានមូលដ្ឋាននៅក្រុងហាណណូយគិតថា គ្រប់ផលិតផលទាំងអស់របស់វៀតណាមដែលសូម្បីសម្លៀកបំពាក់ស្បៀងសមុទ្រក្ដី គឺទីផ្សារអឺរ៉ុបអោយ តំលៃខ្ពស់ជាងគេ។

សហភាពអឺរ៉ុបមានសន្ទុះសេដ្ឋកិច្ចទី៣ បន្ទាប់ពីអាមេរិក និងប្រទេសចិនដែលដាក់ទុននៅប្រទេសវៀតណាម៕

 

Share

Image
Image
Image