en     km
en     km

ទំហំពាណិជ្ជកម្មកម្ពុជា-អង់គ្លេសកើនឡើង ១ពាន់លានដុលា្ល

Share

ភ្នំពេញ៖ ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា លោក William( Bill) Jesse Longhurst បានបង្ហាញថា ទំហំពានិជ្ជកម្មរវាងប្រទេស កម្ពុជា និង អង់គ្លេស កើនឡើង ១ ពាន់លានដុល្លារ។  ការបង្ហាញនេះ ធ្វើឡើងកាលពីយប់ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៨នេះ ក្នុងឱកាសស្ថានទូតប្រារព្ធព្រះរាជពិធី បុណ្យចម្រើនព្រះជន្មគម្រប់ ៩២ ព្រះវស្សា ព្រះមហាក្សត្រី អេលីហ្សាបេត្ស ទី ២។

នៅក្នុងឱកាសដ៏ឱឡារិកនេះ ក៏មានការចូលរួមពីសំណាក់ រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង តំណាងអង្គទូតប្រចាំនៅកម្ពុជា ជាច្រើនរូបទៀតផងដែរ។

លោកឯកអគ្គរដ្ឋទូតបានថ្លែងបង្ហាញមកកាន់អ្នកសារព័ត៌មានថា៖ «​បើយើងជជែកទាក់ទងអំពីពាណិជ្ជកម្មទេ្វរភាគី រវាងអង់គ្លេស និង កម្ពុជា មានលើសពី ១ ពាន់លានដុលា្លរហើយ បើគិតដល់បច្ចុប្បន្ននេះ ដែលក្នុងនោះភាគីច្រើន គឺការនាំចេញរបស់កម្ពុជាលើផលិតផលវាយនភ័ណ្ឌ ទៅកាន់ទីផ្សារអង់គ្លេស»។

លោកបន្ថែមទៀតថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនធំៗរបស់អង់គ្លេស បានបន្តមកបណ្តាក់ទុននៅកម្ពុជា ខណៈដែលរដ្ឋាភិបាលអង់គ្លេស កំពុងខិតខំជំរុញបន្ថែមលើការងារពាណិជ្ជកម្មមួយនេះ។

សូមបញ្ជាក់ថា ឯកអគ្គរដ្ឋទូត អង់គ្លេសប្រចាំនៅកម្ពុជា ដែលនិងបញ្ចប់អាណ្ណត្តិ របស់ខ្លួននៅរយៈពេល ២ ខែ ខាងមុខនេះ យ៉ាងណាក៏ដោយលោកបានជំរុញឲ្យវិនិយោគិន មកវិនិយោគបន្ថែមនៅកម្ពុជា។

នៅក្នុងឆ្នាំ២០១៦ ទំហំនៃការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេស គឺនៅក្នុងរង្វង់ប្រមាណ ៨០០​លានដុល្លារអាមេរិក ដែលនៅក្នុងទំហំទឹកប្រាក់​នេះ កម្ពុជាបាននាំចេញនូវផលិតផលប្រភេទកសិកម្ម និងវាយនភ័ណ្ឌទៅកាន់ចក្រភពអង់គ្លេសនូវទឹកប្រាក់ប្រមាណ ៧៦៧​លានដុល្លារ និងបាននាំចូលមកវិញនូវផលិតផលអេឡិកត្រូនិក និងមុខទំនិញផ្សេងទៀត ក្នុងទំហំទឹកប្រាក់ប្រមាណ ​៣៥​លានដុល្លារ៕

Share

Image
Image
Image