en     km
en     km

ទំនិញមានសារធាតុគីមីនិងខូចគុណភាពជាង១០០០គីឡូត្រូវដកហូតក្នុងផ្សារនៅភ្នំពេញ និងតាមខេត្ត

Share

ភ្នំពេញ៖ យ៉ាងហោចណាស់ទំនិញមានផ្ទុកសារធាតុគីមីហាមឃាត ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណមួយពាន់គីឡូក្រាម ត្រូវបានមន្រ្តីកាំកុងត្រូលរកឃើញ និងដកហូតពីអាជីវករពីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ និងតាមបណ្តាលខេត្ត។ នេះបើតាមទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានកាំកុងត្រូល។

                                    មន្រ្តីកាំកុងត្រូលចុះពិនិត្យ និងដកហូតទំនិញហួសកាលបរិច្ឆេទ និងមានផ្ទុកសារធាតុជាតិគីមី។

 

រយៈពេលបីថ្ងៃនេះមន្រ្តីកាំកុងត្រូលសហការជាមួយមន្រ្តីនៃមន្ទីរពិសោធន៍និងមន្រ្តីពាក់ព័ន្ធបានចុះធ្វើសកម្មភាពត្រួតពិនិត្យ ដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ទំនិញក្លែងបន្លំស្លាកសញ្ញា ទំនិញផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងទំនិញមានសារធាតុគីមីហាមឃាត់ជាដើម។

ក្នុងប្រតិបត្តិនោះមន្រ្តីកាំកុងត្រូលបានចុះត្រួតពិនិត្យនៅក្នុងផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ដូចជាផ្សារច្បារអំពៅ ផ្សារ អូរឡាំពិក ផ្សារអូឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី ផ្សារទួលទំពូង ផ្សារជម្ពូវ័ន និងផ្សារស៊ិនជូរីផ្លាហ្សា និងផ្សារមួយចំនួនទៀតនៅខេត្តកំពត កែប កោះកុង និងស្វាយរៀង ។

ទំនិញមានសារធាតុគីមីហាមឃាត ខូចគុណភាព និងហួសកាលបរិច្ឆេទទាំងនោះរួមមាន ងៀតត្រីបបែល ប្រហិតត្រី ប្រហិតចម្រុះ ហូតដូក នំកញ្ចប់ មីកំប៉ុង គុយទាវ ទឹកបរិសុទ្ធ និងភេសជ្ជៈចម្រុះមួយចំនួន។

ដោយឡែកនៅថ្ងៃទី១៨ធ្នូនេះ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញបង្គាចាក់ចាហួយជិត២០គីឡូ ក្រាម និងជីរណាជាច្រើនគីឡូទៀត មានផ្ទុកសារធាតុគីមីហាមឃាត់។

សូមរំលឹកជូនថា គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ​ កាលពីថ្ងៃទី០៣ មេសា បានកម្ទេច​ផលិតផលក្លែងក្លាយរួមមានផលិតផល​កែ​សម្ផស្ស ​និង​គ្រឿងផ្សំ​ឧបភោគបរិភោគ​ជាង​១០០​តោន​។ ​ផលិតផល​ក្លែងក្លាយ​ទាំងនេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និងសេដ្ឋកិច្ចជាតិ​យ៉ាងធ្ងន់ធ្ងរ​។​

ក្នុងការបង្រ្កាបនោះ មនុស្ស​យ៉ាងតិច​បី​នាក់​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់ពន្ធ​នាគា​រយៈពេល​មួយ​ឆ្នាំ​ ហើយ​អាជ្ញា​ធរមាន​សមត្ថ កិច្ច​ត្រូវ​រឹបអូស​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទុកជា​សម្បត្តិ​រដ្ឋ ​និង​ម៉ាស៊ីន​ផលិត​ចំនួន​១៦​គ្រឿង​។​

ដោយឡែកកាលពីថ្ងៃទី២០ កញ្ញា ឱសថ​ផុត​សុពលភាព​ និង​អន់​គុណភាព​ជាង​១០០​មុខស្មើ​នឹង​ប្រហែល​ ៤០​ តោន​ ត្រូវ​បាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃរឹបអូស​ពី​ក្រុមហ៊ុន​នាំ​ចូល​មួយ​ឈ្មោះ​ ខេ​ម​បូ​ឌា​ ខ​ប​ភើ​រេ​សិន​ ហ្វា​ម៉ា​ នៅ​រាជធានី​ភ្នំពេញ​។​ឱសថ​នាំ​ចូលទាំងនោះ​គ្មាន​ចុះបញ្ជី​កា​ត្រឹមត្រូវ​ ហើយ​​គ្មាន​បរិ​យា​ប័ណ្ណ​ឬ បកប្រែជា​ខេមរភាសា​​៕​

Share

Image
Image
Image