en     km
en     km

ទំនាស់​ដីធ្លី​បន្ដ​អូស​បន្លាយ​បណ្ដាល​ឲ្យ​យុវតី​ម្នាក់​របស់​ពលរដ្ឋ​ខេត្ដកោះកុង​រង​ហិង្សា​រំលោភ​សម្លាប់🔊​

Share

​ភ្នំពេញ​៖​ ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​មក​ពី​ខេត្ដកោះកុង​ទទូច​សុំ​ឲ្យ​ក្រសួង​រៀបចំ​ដែនដី​និង​ប្រមុខ​រដ្ឋាភិបាល​ព​ន្លឿ​ន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​ពីព្រោះ​ពេល​នេះ​មាន​យុវតី​ម្នាក់​របស់​អ្នក​ភូមិ​ត្រូវ​រង​ហិង្សា​រំលោភ​សម្លាប់​។​

 

koh-kong
ពលរដ្ឋមកពីខេត្ដកោះនៅវត្ដសាមគ្គីរង្សី

អ្នក​ភូមិ​អះអាង​ថា​ ព្រោះ​ដំណោះស្រាយ​ចេះ​តែ​អួ​ស​បន្លាយ​ទើប​បណ្ដាល​ឲ្យ​មាន​ករណី​រំលោភ​សម្លាប់​នេះ​កើតឡើង​។​  តែ​ករណី​នេះ​ក្រសួង​ឲ្យ​ដឹង​ថា​ មិន​អាច​យក​រឿង​ក្រុម​គ្រួសារ​ មក​ពាក់ព័ន្ធ​រឿង​ទំនាស់​ដីធ្លី​បាន​ទេ​។​ ​ប្រជាពលរដ្ឋ​មក​ពី​ស្រុកស្រែ​អំបិល​ ខេត្ដកោះកុង​ បាន​និយាយ​ថា​ រឿងរ៉ាវ​របស់​ពួក​គាត់​កាន់តែ​ស្មុគស្មាញ​ថែម​ទៀត​ ដោយ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​គ្រោះ​ឃ្លាតឆ្ងាយ​ផ្ទះសម្បែង​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ថែម​ទាំង​បណ្ដាល​ឲ្យ​យុវតី​វ័យ​ ១៤​ឆ្នាំ​ម្នាក់​រង​ការ​រំលោភ​ហើយ​សម្លាប់​ថែម​ទៀត​ខណៈ​អាណាព្យា បាល​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​។

​ថ្លែង​ទាំង​ទឹកភ្នែក​អ្នកស្រី​ ផាវ​ ញ៉ឺ​ង​ តំណាង​ពលរដ្ឋ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ព្រោះ​ទំនាស់​ដីធ្លី​ដែល​គ្មាន​ចម្លើយ​ទើប​បណ្ដាល​ឲ្យ​យុវតី​ ត្រូវ​ជនល្មើស​រំលោភ​សម្លាប់​ដូចនេះ​។​ អ្នកស្រី​សុំ​ឲ្យ​ក្រសួង​រៀបចំ​ដែនដី​ និង​ប្រមុខ​រដ្ឋាភិបាល​ធ្វើ​យ៉ាងណា​ជួយ​ដោះស្រាយ​រឿង​នេះ​ឲ្យ​បាន​ឆាប់​ដើម្បី​ពលរដ្ឋ​អាច​វិល​ទៅ​មើលថែ​កូនចៅ​នៅ​ស្រុក​វិញ​។​ ​អ្នកស្រី​ ផាវ​ ញ៉ឺ​ង​ ៖«​ជា​ការ​សោកស្ដាយ​ណាស់​ដែល​ពួក​យើង​ទៅ​រក​ឃើ ញ​សាកសព​នោះ​ ត្រូវ​បាន​ឃាតករ​ជា​ពូ​បង្កើត​ ចាប់រំលោភ​ ការ​ដែល​យើង​មក​តវ៉ា​នៅ​ទី​នេះ​យើង​ជឿ ជាក់​ថា​ នឹង​មាន​ដំណោះ ស្រាយ​យ៉ាង​ឆាប់​បំផុត​ ប៉ុន្ដែ​យើង​ហាក់​មានទុក្ខ​ជាន់​លើ​ទុក្ខ​ យើង​សុំរ​ដ្ឋា​ភិ​បាល​ជួល​ព​ន្លឿ​ន​ដោះស្រាយ​រឿង​នេះ​ឲ្យ​បាន​ឆាប់​បំផុត​»​។

pav-nherng
អ្នកស្រី ផាវ ញ៉ឺង

​ដូច​គ្នា​ដែរ​អ្នកស្រី​ នុម​ វ​ណ្ណា​រី​  មាន​ប្រសាសន៍​ថា​ ប្រសិនបើ​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស​ សិទ្ធិ​ស្ដ្រី​និង​សិទ្ធិ​កុមារ​ គឺ​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​ ដើម្បី​កុំ​ឲ្យ​ពួក​គាត់​ក្លាយជា​ជន​រង​គ្រោះ​ព្រោះ​រឿង​ដីធ្លី​មួយ​ជាន់​ហើយ​ នៅ​រង​គ្រោះ​ព្រោះ​ការ​បាត់បង់​សមាជិកគ្រួសារ​មួយ​ជាន់​ទៀត​។​ បន្ថែម​ពី​នេះ​អ្នកស្រី​ បន្ដ​ថា​ ក្រុម​អ្នកស្រី​មិន​អាច​ត្រឡប់​ទៅ​វិញ​ទាំង​គ្មាន​ដី​ដើម្បី​ធ្វើ​កសិកម្ម​ចិញ្ចឹមជីវិត​បាន​ទេ​ មិន​ថា​ត្រូវ​គេ​វាយ​ទាត់​ធាក់​ ធ្វើបាប​យ៉ាងណា​ទេ​ ក៏​ក្រុម​អ្នកស្រី​ទាំងអស់​មិន​ទៅ​វិញ​ជា​ដាច់ខាត​។​ អ្នកស្រី​ នុម​ វ​ណ្ណា​រី​ ៖«​ពួក​យើង​សព្វ​ថ្ងៃនេះ​ ដែល​នៅ​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​អត់​ស្ដាយ​អាយុជីវិត​ទេ​ ទោះបី​គេ​វ៉ៃ​គេ​ទាត់​គេ​ធាក់​យ៉ាងណា​ក៏​ដោយ​ពួក​យើង​វា​ធ្លាប់​ហើយ​ នៅ​មូលដ្ឋាន​ក៏​គេ​វ៉ៃ​ក៏​គេ​ទាត់​គេ​ធាក់​រក​ចោទ​ដាក់ទោស​ព្រហ្មទណ្ឌ​ដូច​គ្នា​»​។​

​ចំណែក​ស្ដ្រី​វ័យ​ជាង​ ៦០​ឆ្នាំ​ម្នាក់​ទៀត​ រូបរាង​ស្គមស្គាំង​ អ្នកស្រី​ សួង​ រី​ន​ មាន​ប្រសាសន៍​ថា​ អ្នកស្រី​មក​ភ្នំពេញ​តវ៉ា​នេះ​ពីព្រោះ​តែ​វា​ជា​ជម្រើស​ចុង​ក្រោយ​សម្រាប់​អ្នកស្រី​ក៏​ដូច​ជា​អ្នក​ភូមិ​ស្រុកស្រែ​អំបិល​។​ អ្នកស្រី​បញ្ជាក់​ថា​ តាំងពី​បាត់បង់​ដីស្រែ​ចម្ការ​គ្រួសារ​អ្នកស្រី​ជួប​ការ​លំបាក​ជា​ច្រើន​ជុំវិញ​ការ​ចំណាយ​ ព្រោះ​អ្នកស្រី​និង​ស្វាមី​មាន​វ័យចាស់​ណាស់​ទៅ​ហើយ​។​ អ្នកស្រី​ សួង​ រី​ន​ ៖«​វេទនាណាស់​នៅ​ទី​នេះ​ អ៊ុំ​មិន​ចង់​នៅទេ​ប៉ុន្ដែ​ដំណោះស្រាយ​វាយ​រ៉ាំរ៉ៃ​ពេក​ កាលណា​វា​ដោះស្រាយ​បញ្ហា​ចប់​ អ៊ុំ​ទៅ​ផ្ទះ​វិញ​ហើយ​អ៊ុំ​មិន​នៅទេ​ឲ្យ​តែ​មាន​សំណង​លុយ​ដីចម្ការ​នឹង​ហើយ​ហើយ​ផ្ទះ​ស​ម្បែ​រហើយ​អ៊ុំ​ទៅ​វិញ​ហើយ​ព្រោះ​វា​លំបាក​ណាស់​»​។

kohh
ពលរដ្ឋមានទំនាស់ដីធ្លីមកពីខេត្ដកោះកុង

​យ៉ាងណា​ក្រុម​ប្រជាពលរដ្ឋ​មក​ពី​ខេត្ដកោះកុង​ដែល​ភាគច្រើន​សុទ្ធសឹងតែ​ជា​ស្ដ្រី​មាន​ទាំង​កុមារ​ផង​បាន​ប្ដេជ្ញា​ថា​ ប្រ​សិន​ក្នុង​រង្វង់​ស​ប្ដា​ហ៍​នេះ​គ្មាន​ចំលើយ​ជាក់លាក់​ពី​ក្រសួង​ ពួក​គាត់​នឹង​ទៅ​តវ៉ា​នៅ​មុខ​ផ្ទះ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​។​

​ជា​ការ​ឆ្លើយ​តប​អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ លោក​ ទេព​ ធន​ មាន​សាសន៍​ថា​ ការ​ធ្វើ​សន្និសីទ​ឬ​ក៏​ទៅ​តវ៉ា​នៅ​ទីណា​ជា​សិទ្ធិ​របស់​ពលរដ្ឋ​។​ លោក​បន្ថែម​ថា​ ចំពោះ​ករណី​មាន​អំពើ​រំលោភ​សម្លាប់​នេះ​មិន​អាចយ​កមក​ដាក់បន្ទុក​លើ​ទំនាស់​ដីធ្លី​នេះ​ទេ​។​ លោក​សង្កត់ធ្ងន់​ថា​ រាល់​កិច្ចការ​ទាំងអស់​គឺ​ត្រូវ​ដោះស្រាយ​ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់​ ហើយ​ក្នុង​ដំណាក់កាល​នេះ​ភាគី​ក្រុមហ៊ុន​ក៏​មិន​ទាន់​ផ្ដល់​ចម្លើយ​មក​ក្រសួង​វិញ​ទេ​ ព្រោះ​ត្រូវ​រង់ចាំ​ថ្ងៃ​ប្រជុំ​នា​ចុងខែ​កុម្ភៈ​ នេះ​ជា​មុន​សិន​។​ លោក​ ទេព​ ធន​ ៖«​ទេ​អត់​ទេ​ កុំ​យក​បញ្ហា​មក​ផ្អោប​ រឿង​ហ្នឹង​ជា​រឿង​ផ្ទាល់ខ្លួន​ (​ករណី​រំលោភ​សម្លាប់​យុវតី​វ័យ​១៤​ឆ្នាំ​ខេត្ដកោះកុង​)​ ក្រុម​គ្រួសារ​និង​សង្គម​តើ​ មាន​អ្វី​ទាក់ទង​នឹង​រឿង​ដីធ្លី​ អា​រឿង​ដោះ​ដោះ​ហើយ​តែ​គេ​មិន​ទាន់​បាន​ប្រជុំ​ពិភាក្សា​គ្នា​សម្រេច​ផង​ឲ្យ​ធ្វើ​ម៉េច​»​។​

​គួរ​ម្លឹ​កថា​ បញ្ហា​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​ស្រុកស្រែ​អំបិល​ ខេត្ដកោះកុង​ ជាមួយ​ក្រុមហ៊ុន​ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ និង​ក្រុមហ៊ុន​ ហេង​ ហ៊ុយ​ នេះ​ កើត​ឡើងជា​យូរ​ឆ្នាំ​មក​ហើយ​ពោល​ គឺ​តាំង​តែ​ពី​ឆ្នាំ​ ២០០៦​មក​ម្លេះ​។​ បើ​គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​១០​ឆ្នាំ​ហើយ​។​ ក្រោយ​មាន​ទំនាស់​ដីធ្លី​ពលរដ្ឋ​ខេត្ដកោះកុង​ បាន​ដាក់​ញត្តិ​រក​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ពាក់ព័ន្ធ​ជា​ច្រើន​ ក៏​ប៉ុន្តែ​ដោយសារ​តែ​គ្មាន​ការ​ឆ្លើយ​តប​ ទើប​ក្រុម​អ្នក​ភូមិ​សម្រេចចិត្ដ​ទ្បើ​ង​មក​រាជធានី​ភ្នំពេញ​ ដើម្បី​ស្វែងរក​អន្តរាគមន៍​ពី​ក្រសួង​មាន​សមត្ថកិច្ច​ដូចនេះ​៕​ 

Share

Image
Image
Image