en     km
en     km

ទំនប់វារីអគ្គីសនីសេសានក្រោម២គ្រោងនឹងផលិតអគ្គីសនីនៅចុងឆ្នំា២០១៧

Share

មន្រ្តីជាន់ខ្ពស់ខេត្តស្ទឺងត្រែងបានឲ្យដឹងនៅថ្ងៃច័ន្ធនេះថា ទំនប់វារីអគ្គីសនីសេសានក្រោម២​គ្រោង​​នឹង​ដំណើរការបង្វិលតួប៊ីនទីមួយ ដើម្បីផលិតថាមពលអគ្គីសនីនៅចុងខែវិច្ឆិការ បន្ទាប់​ពីនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្ពោធបិទទ្វាទឹកជានិមិត្តរូបនៅព្រឹកមិញនេះ។

លោកដួងពៅអភិបាលរងខេត្តស្ទឹងត្រែងបានឲ្យដឹងថាសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែន បានបិទទ្វាទឹកចំនួនមួយនៃទំនប់វារីអគ្គិសនីសេសាន២ជានិមិត្តរូប ដើម្បីទប់ទឹកឲ្យពេញអាង​ត្រៀមការបង្វិលតួប៊ីនក្នុងការផលិតអគ្គីសនីនៅចុងខែវិច្ឆិកាខាងមុខនេះ។

លោកដួងពៅបានបន្ថែមថា ដំណើរការសាងសងទំនប់វារីអគ្គិសនីសេសាន២ជាង៩០ភាគរយ ដែលក្រុមហ៊ុននឹងចាប់ផ្តើមបិទទ្វាទឹកចំនួន៩ផ្សេងទៀតជាបន្តបន្ទាប់ រហូតដល់ឆ្នំាក្រោយអាច​ផលិតអគ្គីសនីទំាងស្រុង។«យើងបិទជានិមិត្តរូបមួយហើយក្រុមបច្ចេកទេសគេបិទបន្តបន្ទាប់ ហើយដំណើរការតួប៊ីនទីមួយចុងខែ១១។ ហើយគេឆ្នំាដំណើរការតួប៊ីនបន្តបន្ទាប់ទៀតអាហ្នឹងបច្ចេកទេសគេទេខ្ញុំមិនសូវច្បាស់ទេ»

ទំនប់វារីអគ្គិសនីសេសានក្រោម២ គ្រោងនឹងចំណាយទំកប្រាក់វិនិយោគជាង៨០០លានដុល្លារ និងអាចផ្តល់កម្លំាងអគ្គីសនីបាន៤០០គីឡូវ៉ាត់។

ក្នុងពិធីបិទ​ទ្វារទឹកទំនប់វារីអគ្គីសនី​សេសាន​ក្រោម​២​​នៅថ្ងៃច័ន្ទនេះសម្តេចហ៊ុនសែនបានថ្លែង​ថាប្រទេសកម្ពុជានឹងកាត់បន្ថយនំាចូលអគ្គីសនីពីប្រទេសឡាវវៀតណាមនិងប្រទេសថៃនៅ​ពេលទំបន់សេសានក្រោម២ស្ថិតក្នុងខេត្តស្ទឹងត្រែងភាគឥសាន្តប្រទេសកម្ពុជា​ដាក់​ឲ្យ​ដំណើរ​តួប៊ីនទំាងស្រុង។សម្តេចបន្ថែមថានៅពេលនោះតម្លៃអគ្គីសនីអាចនឹងមានតម្លៃទាបជាងតម្លៃបច្ចុប្បន្ន។

Share

Image
Image
Image