en     km
en     km

ទៀ​ បាញ់​៖​ ចិន​ព្រម​ ជួយ​ធ្វើ​ឱ្យ​វិស័យ​យោធា​កម្ពុជា​កាន់តែ​ទំនើប​

Share

លោក​ ទៀ​ បាញ់​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ប្រទេស​កម្ពុជា​ បាន​ និយាយ​ថា​ ប្រទេស​ចិន​ បាន​យល់ព្រម​ជួយ​ធ្វើ​ឱ្យ​វិស័យ​យោធា​កម្ពុជា​ កាន់តែ​ទំនើប​ឡើងៗ​ ទៅ​ថ្ងៃ​ខាង​មុខ​។​

ខាងស្តាំៈ លោក​ ទៀ​ បាញ់​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ប្រទេស​កម្ពុជា​
ខាងស្តាំៈ លោក​ ទៀ​ បាញ់​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ប្រទេស​កម្ពុជា​

​ទីភ្នាក់ងារសារព័ត៌មាន​ Reuters​ ដែល​បាន​ស្រង់​ សម្ដី​លោក​ ទៀ​ បាញ់​ មក​ចុះ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​ទី​ ១៨​តុលា​ នេះ​បានឱ្យ​ដឹង​ថា​ ចិន​និង​កម្ពុជា​ បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​នេះ​ តាម​រយៈ​ការ​ចុះហត្ថលេខា​ជាមួយ​គ្នា​កាលពី​ថ្មីៗ​នេះ​។​

​លោក​ ទៀ​ បាញ់​ បាន​និយាយ​ថា​៖«​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​ពិធីសារ​ជា​ច្រើន​ជាមួយ​ចិន​ ដែល​ក្នុង​នោះ​មានការ​ទទួល​ជំនួយ​ ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា​ មាន​ទំនើប​កម្ម​ វិស័យ​ ការពារ​ជាតិ​»​។​  

​តាម​ប្រភព​ដដែល​នេះ​ ការ​អះអាង​របស់​លោក​ ទៀ​ បាញ់​ បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​លោក​ ត្រឡប់​ពី​ប្រទេស​ចិន​។​

​លោក​ ទៀ​ បាញ់​ បាន​ បន្ត​ថា​ តាម​រយៈ​កិច្ចព្រមព្រៀង​នេះ​ កម្ពុជា​មាន​ផែនការ​ទិញ​ យន្តហោះ​ប្រតិកម្ម​ ជា​ច្រើន​គ្រឿង​ ពី​ប្រទេស​ចិន​ ដែល​លោក​ថា​ យន្តហោះ​ប្រតិកម្ម​នេះ​ ដើម្បី​ពង្រឹង​ ដែនអាកាស​ កម្ពុជា​។​

​កាលពី​ថ្ងៃអាទិត្យ​ទី​ ១៦​តុលា​ ចិន​បា​នប​ញ្ចូ​ន​នាវា​ទ័ពជើងទឹក​៣​គ្រឿង​ ដែល​មាន​ទា​ហ៊ាន​ ជិត​១០០០​នាក់​ បាន​ មក​ ធ្វើ​ទស្សនកិច្ច​នៅ​សមុទ្រ​កម្ពុជា​ ខេត្ត​ព្រះ​សហ​នុ​។​ ដំណើរ​ទស្សនកិច្ច​របស់​កងទ័ពជើងទឹក​ចិន​ មាន​រយៈពេល​៣​ថ្ងៃ​។​  កម្ពុជា​ និង​ ចិន​ មាន​ប្រវត្តិ​ទំនាក់ទំនង​ ជា​ប្រពៃណី​ និង​ ប្រវត្តិសាស្ត្រ​ យូរលង់​មក​ហើយ​ ។​ ទំនាក់ទំនង​ជិត​ស្និទ្ធ​ បំផុត​ មាន​សម័យកាល​ នៃ​របប​សង្គម​រាស្ត្រ​ និយម​  សម័យកាល​នៃ​របប​ខ្មែរក្រហម​ និង​បច្ចុប្បន្ន​នេះ​ ។​ ប៉ុន្តែ​ទំនាក់ទំនង​ចិន​ -​កម្ពុជា​ នៅ​ពេល​នេះ​ ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​ពី​ឥទ្ធិពល​ចិន​ លើ​ កម្ពុជា​ ស្រប​ពេល​ មានការ​រិះគន់​ថា​ កម្ពុជា​ ចាប់​យក​ចិន​ ភ្លេច​គិត​ពី​ ភាព​អ​ព្យា​ក្រឹត្យ​ របស់​ខ្លួន​។​

​យ៉ាងណា​ ក៏​ដោយ​កម្ពុជា​ ពង្រឹង​វិស័យ​ការពារ​ជាតិ​ របស់​ខ្លួន​ ដោយ​ ទទួលយក​ជំនួយ​យោធា​ពី​ចិន​ ក៏​គាប់​ជួន​កម្ពុជា​ ធ្លាប់​មាន​សង្គ្រាម​ ជាមួយ​ប្រទេស​ថៃ​កាលពី​ឆ្នាំ​២០១០​ ករណី​ជម្លោះ​ប្រាសាទព្រះវិហារ​ ៕​


Share

Image
Image
Image