en     km
en     km

ទូត​ធំៗ​៣​ជា​ម្ចាស់​ជំនួយការ​បោះ​ឆ្នោត​ចង់ឱ្យ​កង​សន្តិសុខ​មិន​បង្ហាញ​អាវុធ​ការពារ​ការ​បោះ​ឆ្នោត​(សំឡេង)

Share

នៅសល់តែ៤ថ្ងៃទៀត ប៉ុណ្ណោះ ការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ នឹង មកដល់ហើយ ដែល ខណៈនេះ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ក៏បានចាប់ផ្ដើមតាមដាន យ៉ាងខ្លាំង។ កាលពីថ្ងៃម្សិលមិញ ( ថ្ងៃទី៣១ ឧសភា) ឯកអគ្គរដ្ឋទូតអាមេរិកសហភាពអឺរ៉ុបនិងឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុន បាននាំគ្នាទៅជួបមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ. ជ. ប ដើម្បី ចង់ដឹងអំពីការដាក់ពង្រាយកងសន្តិសុខ ដែលពួកគាត់បាន សួរថាតើ កងសន្តិសុខ បង្ហាញអាវុធ ទេនៅពេលការពារការិយាល័យការបោះឆ្នោត។

ទី
ទី

លោកហង្សពុទ្ធាអ្នកនាំពាក្យគ. ជ. ប បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីចេញពីជំនួបនោះថា ឯកអគ្គរដ្ឋទូតនៃប្រទេសទាំងបីនេះ បាន លើកឡើងអំពីការដាក់ពង្រាយកងសន្ដិសុខប្រដាប់ដោយអាវុធនៅពេលបោះឆ្នោតដែលលោកថា មន្ដ្រីទូតទាំងនោះបានចោទសួរថាតើកងសន្ដិសុខទាំងនោះមានកាន់អាវុធក្នុងដៃនោះទេហើយដាក់ពង្រាយរបៀបណានៅការិយាល័យបោះឆ្នោត។

លោកថា នេះជាការពន្យល់ទៅមន្ដ្រីបរទេសទាំងនេះ។ យ៉ាងណាក៏ដោយ លោក ហង្ស ពុទ្ធាអះអាងថា នឹងធ្វើអោយការបោះឆ្នោតប្រព្រឹត្តទៅភាពសេរីនិងត្រឹមត្រូវ។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃក្រសួងនេះនឹងដាក់ពង្រាយកងប៉ូលីសនិងកងរាជអាវុធហត្ថជាង៣ម៉ឺន៧ពាន់នាក់នៅទូទាំងប្រទេសគឺនៅថ្ងៃបោះឆ្នោតឃុំសង្កាត់ទី ៤មិថុនាចុងសប្ដាហ៍នេះ។ ការដាក់ពង្រាយនេះនាំអោយក្រុមឃ្លាំងមើលសិទ្ធិមនុស្ស និងអង្កការសង្កេតការណ៍បោះឆ្នោតនៅកម្ពុជាព្រួយបារម្ភថា ពី រូបភាពភ័យខ្លាចដល់អ្នកបោះឆ្នោត។

លោក មឿន តុលា ជាសមាជិកនៃបន្ទប់ស្ថានការណ៍ និងនាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស មានប្រសាសន៍ថា ការស្នើសុំរបស់ តំណាងទូតទាំងនេះ គឺមកពីការព្រួយបារម្ភ អំពីការកាន់អាវុធ ធ្វើឱ្យមានការភ័យខ្លាចដល់អ្នកបោះឆ្នោត។ សម្រាប់លោកក៏ចង់ឃើញ ការបោះឆ្នោតប្រព្រឹត្តទៅដោយ គ្មានការភ័យខ្លាចដែរ។

យ៉ាងណា លោក ហង្ស ពុទ្ធា អះអាងថា ប្រទេសណាក៏គេដាក់ពង្រាយកងប្រដាប់អាវុធ ដើម្បីជួយការពារសណ្ដាប់ធ្នាប់សន្តិសុខនៅថ្ងៃបោះឆ្នោតដែរ៕

 

Share

Image
Image
Image