en     km
en     km

ទូកនេសាទចិន៨រយគ្រឿងបណ្ដែតពេញពេញសមុទ្រចិនខាងត្បូង នាំឱ្យវៀតណាមហ្វីលីពីនស្រឡាំងកាំង

Share

ដុំពកខ្មៅបានគ្របដណ្ដប់លើផ្ទៃសមុទ្រចិនខាងត្បូងយ៉ាងខ្លាំងស្របពេលដែរនទូកនេសាទចិនប្រមាណ៨០០គ្រឿងបានបើកពាសពេញតំបន់នោះហើយទូកនេសាទទាំងនោះ អមការពារដោយនាវាល្បាតអឺរ៉ុបរាប់សិបគ្រឿងទៀតផង។នេះគឺជាយុទ្ធនាការ ដ៏ធំបំផុតពុំធ្លាប់មាននៃប្រទេសចិន ក្នុងការប្រារព្ធទិវានេសាទប្រចាំឆ្នាំរបស់ខ្លួនដោយយកតំបន់សមុទ្រចិនខាងត្បូងជាទីតាំងបង្ហាញឥទ្ធិពលរបស់ខ្លួនសារព័ត៌មានទីក្រុងហុងកុង South china morning  post បានចុះផ្សាយនៅថ្ងៃទី១៧សីហានេះថា វត្តមានទូកនេសាទចិនដ៏មហាសម្បើមនេះក៏ស្របពេលដែរនាវាស្ទង់របស់ចិនដ៏ធំមួយគ្រឿង Haiyang Dizhi 8បានតាំងនៅទីនោះច្រើនសប្ដាហ៍មកហើយដើម្បីស្រាវជ្រាវជីវចម្រុះនៅតំបន់ដែលមានជម្លោះនេះ។រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសថាឆ្នាំនេះគឺជាឆ្នាំនេសាទដ៏ធំបំផុតរបស់ប្រទេសចិនដើម្បីបង្ហាញអំពីដែនទឹករបស់ខ្លួននៅតំបន់ដែលមានជម្លោះនេះគឺសមុទ្រចិនខាងត្បូង។វត្តមានមហាសម្បើមនៃទូកនេសាទចិននេះបានធ្វើឱ្យវៀតណាមនឹងហ្វីលីពីនស្រឡាំងកាំង។វៀតណាមបានតវ៉ាប្រឆាំងនឹងប្រទេសចិនហើយបានទាមទារឱ្យទូកនេសាទចិនទាំងនោះត្រឡប់ទៅដែនទឹករបស់ខ្លួនវិញ។ទីក្រុងហាណូយដែលបាត់បង់ដែនកោះប៉ារ៉ាសែលដោយសារតែចិនបានលុកលុយនៅឆ្នាំ១៩៧៤បាននិយាយថាចិនបានរំលោភលើច្បាប់សមុទ្រអន្ដរជាតិឆ្នាំ១៩៨២ព្រោះពេលនេះសកម្មភាពរបស់ទូកនេសាទទាំអនេះ បញ្ជាក់ច្បាស់ថាពួកគេបានឈ្លានពានដែនទឹករបស់ប្រទេសជិតខាង។ទោះជាយ៉ាងណាក៏ដោយ វៀតណាមបានបញ្ចេញនាវាល្បាតរបស់ខ្លួនដែលផ្ទុកដោយអាវុធកាំភ្លើងយន្ដបានបើកបរទទៅកាន់ទីនោះដែរតែមើលទៅមិនហ៊ានចូលទៅតំបន់ជ្រៅដែលទុកនេសាទចិនកំពុងតែបង្ហាញខ្លួនយ៉ាងឱឡារិកនោះទេ។ ដោយឡែកប្រទេសហ្វីលីពីនក៏បានបង្ហាញកំហឹងលើរឿងនេះដែរ ប្រធានាធិបតីឌូទ័រតេគឺតាមរយៈអ្នកនាំពាក្យរបស់លោកបានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងម៉ានីលថា លោកឌូទ័រតែនឹងលើកករណីនេះម្ដងទៀតជាមួយប្រធានាធិបតីចិនស៊ីជីងភីងនៅចុងខែសីហានេះ គឺនៅពេលដែលគាត់ទៅទស្សនកិច្ចនៅចិនម្ដងទៀត។តាមអ្នកនាំពាក្យដដែលនោះ គឺលោកឌូទ័រតេប្រហែលជាគម្រាមលោកស៊ីជីងភីងអំពីសាលក្រមរបស់មជ្ឈិតការអន្ដរ ជាតិដែលឱ្យសិទ្ធិទៅហ្វីលីពីនចូលទៅគ្រប់គ្រងដែនកោះមួយចំនួននៅសមុទ្រចិនខាងត្បូង។កាលពីថ្ងៃទី៦សីហាលោកឌូទ័រតេ និយាយថា សាលក្រមនេះសឹងតែរលត់ទៅហើយសម្រាប់រូបលោកតែពេលនេះគឺលោកនឹងលើករឿងនេះឡើងវិញនៅចំពោះមុខលោកស៊ីជីងភីង។កាលពីខែកក្កដាឆ្នាំ២០១៦ មជ្ឈិតការអន្ដរជាតិដែលជាអាជ្ញាកណ្ដាលអចិន្រ្ដៃយ៍មួយរបស់អង្គការសហប្រជាជាតិបានសម្រេចក្ដីឱ្យហ្វីលីពីនមានសិទ្ធិចូលទៅគ្រប់គ្រងដែនទឹករបស់ខ្លួននៅតំបន់ជម្លោះសមុទ្រចិនខាងត្បូងដោយសាលក្រមនេះបានបង្គាប់ឱ្យចិនគោរពដែនអធិបតេយ្យរបស់ហ្វីលីពីន។ប៉ុន្ដែសាលក្រមនេះហាក់ដូចជាគ្មានតម្លៃនោះទេ សម្រាប់លោកឌូទ័រតេគឺភ្លាមៗបន្ទាប់ពីលោកឡើងកាន់តំណែងប្រធានាធិបតី លោកបានប្រាប់អ្នកសារព័ត៌មានថា លោកចង់ឱ្យចិននិងហ្វីលីពីនយល់យោគគ្នាឱ្យបានជិតស្និទ្ធហើយធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាលើដែនទឹកដែលមានជម្លោះនេះ។មិនបានប៉ុន្មានថ្ងៃផងលោកឌូទ័រតេធ្​វើដំណើរទៅទីក្រុងប៉េកាំងហើយជួបនឹងលោកស៊ីជីងភីងពេលត្រឡប់មកវិញ លោកឌូទ័រតេស្ពាយប្រាក់កម្ចីប្រាំរយលានដុល្លារពីចិនដោយប្រាប់ទៅប្រជាជនហ្វីលីពីនថា ចិនជាមហាមិត្តរបស់យើង។គឺអំឡុងពេលនោះឌូទ័រេតរក្នុងឋានៈជាប្រធានាធិបតីមានអំណាចកំពូលរបស់ប្រទេសបានបន្ថយទំនាក់ទំនងជាមួយអាមេរិកដែលពេលនោះសេតវិមានដឹកនាំដោយលោកបារ៉ាក់អូបាម៉ា។ហ្វីលីពីនបានកាត់បន្ថយជាខ្លាំងហើយជាពិសេសនោះគឺទំនាក់ទំនងយោធានៃប្រទេសទាំងពីរ។នៅពេលដែលឌូទ័រតេមើលស្រាលលើសាលក្រមមជ្ឈិតការអន្ដរជាតិនាំឱ្យក្រុងប៉េកាំងព្រមានប្រទេសក្នុងតំបន់ថាដែនទឹកសមុទ្រចិនខាងត្បូងលើកសលប់គឺជាកម្មសិទ្ធិនៃប្រទេសចិនយូរលង់ណាស់មកហើយ។ទាំងហ្វីលីពីននិងវៀតណាមពេលនេះត្រូវបានមើលឃើញថាថិតក្នុងស្ថានភាពស្រឡាំងកាំងដូចគ្នាគឺដោយសារតែធ្វើអចិនមិនកើត។ការដែលចិនមានអំណាចនិងឥទ្ធិពលក្នុងតំបន់នេះគឺដោយសារចិនបានស្ថាបនារួចស្រចេហើយនូវកោះសិប្បនិម្មិតចំនួន១០កោះនៅទីនោះហើយកោះទាំងនោះជាមូលដ្ឋានសឹករបស់ចិនទៅហើយដែលបំពាក់ដោយកាំជ្រួចកាំភ្លើងត្បាល់នឹងកន្លែងដែលយន្ដហោះចម្បាំងអាចចុះចតបានទៀតផង។តែ​បែបនេះក្ដីសម្រា់អាមេរិកទោះជាកំពុងតាងតឹងខ្លាំងដូចអ៊ីរ៉ង់ក៏ដោយគឺមហាអំណាចនេះតែងតែបញ្ចូននាវានាវាចម្បាំងនាវផ្ទុកយន្ដហោះថែមទាំងយន្ដហោះទម្លាក់គ្រាប់បែក បេ៥២បើកបរឆ្លងកាត់ទីនោះ ដោយបង្ហាញថាទីនោះជាដែនទឹកអន្ដរជាតិ។ចិនច្រឡោតខឹងអាមេរិកយ៉ាងខ្លាំងហើយពេលខ្លះក្រុងប៉េកាំងនេះបានគម្រាមបាញ់កាំជ្រួចលើនាវាអាមេរិកទៀតផងតែមិនដែលធ្វើបានម្ដងណាទេ។សូមជម្រាបថា សមុទ្រចិនខាងត្បូងមានផ្ទៃទឹក៣លានគីឡូម៉ែត្រការេ ប្រទេសជិតខាងស

Share

Image
Image
Image