en     km
en     km

ទូកង​ក្ដាមប្រៃ​មិន​ដូរ​ឈ្មោះ​ព្រោះ​មិន​ចង់​បាត់​អត្ដសញ្ញាណ​ដើម​

Share

​ភ្នំពេញ​៖​ខណៈ​ប្រទេស​កម្ពុជា​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃ​ ពី​ថ្ងៃ​ទី​១៣​ដល់​ ថ្ងៃ​ទី​១៥​ វិច្ឆិកា​ ឆ្នាំ​២០១៦​ គេ​ក៏​សង្កេត​ឃើញ​មានទូកង​ដែល​មានឈ្មោះ​គួរ​ឲ្យ​ចាប់អារម្មណ៍​ជា​ច្រើ​នប្រើ​សុទ្ធតែ​​នាម​របស់​មន្ដ្រី​កំពូលៗ​ នៃ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៅ​ខាង​ដើម​។​

កីឡាករអុំទូកងក្ដាមប្រៃ
កីឡាករអុំទូកងក្ដាមប្រៃ

​ក្នុង​នោះ​មាន​ដូច​ជា​ទូកងសម្ដេច​ព​ញា​ចក្រី​ ហេង​ សំ​រិ​ន​ សម្ដេច​សាយ​ ឈុំ​ សម្ដេច​ ស​ ខេ​ង​ និង​នាម​របស់​សម្ដេច​ តេ​ជោ​ ហ៊ុន​ សែន​ ជាដើម​។​ ដោយឡែក​ក្រៅពី​ទូកង​ដែល​ប្រើ​សុទ្ធសឹងតែ​ឈ្មោះ​របស់​មន្ដ្រី​កំពូលៗ​នៅ​ខាង​ដើមគេ​ក៏​សង្កេត​ឃើញ​មានឈ្មោះ​ទូក​ង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ផង​ដែរ​គឺ​ទូកង​ដែល​មានឈ្មោះ​ថា​ ក្ដាមប្រៃ​។

​តាម​ប្រវត្តិ​ទូកង​ក្ដាមប្រៃ​ដែល​ជម្រាប​ជូន​ដោយ​លោក​ អឹ​ម​ ចំរើន​ គណៈ​ក​ម្មា​ការ​គ្រប់គ្រង​ទូកងបញ្ជាក់​ថា​ ទូកង​ក្ដាមប្រៃ​នេះ​ជា​ទូក​របស់​សមាគម​ពលរដ្ឋ​នៅ​ភូមិ​កំពង់​ក្ដារ​ ឃុំ​កំពង់ត្រឡាច​ស្រុ​ក​កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​។​kdammg

​តាម​ការ​បញ្ជាក់​របស់​លោក​ អឹ​ម​ ចំរើន​ ទូកង​នេះ​បង្កើត​ឡើង​តាំងពី​សម័យ​សង្គមរាស្ដ្រនិយម​មក​ម្ល៉េះ​ ប៉ុន្ដែ​តាំងពី​ដើម​មក​ទូក​នេះ​មិន​ដែល​បាន​ចូលរួម​ប្រកួត​ការ​ប្រណាំងទូក​នោះ​ទេទើបតែ​ចាប់ផ្ដើម​ចូល​ប្រកួត​នៅ​ទីក្រុង​ភ្នំពេញនៅ​ពាក់កណ្ដាល​ទស​វត្ស​១៩៩០។​ តាម​លោក​ អឹ​ម​ ចំរើន​ ដដែល​ទូក​ក្ដាមប្រៃ​នេះ​ក៏​បាន​ប្រែ​មុខមាត់​ថ្មី​នៅ​ឆ្នាំ​២០១២​ និង​២០១៣​ ក្រោម​ការ​គ្រប់គ្រង​និង​ឧ​បត្ដ​ម្ភ​ផ្ទាល់ពីរដ្ឋមន្ត្រី​ព្រះ​បរមរាជវាំង​ គង់​ សំ​អុល​។​ ទោះជា​ប្ដូរ​មុខមាត់​ថ្មី​ក៏​ទូក​ក្ដាមប្រៃ​នេះ​មិន​បាន​ផ្លាស់​ប្ដូរ​អត្ដសញ្ញាណ​នៃ​ឈ្មោះ​ខាង​ដើម​របស់​ខ្លួន​ ដែរ​ ។​

អ្នកស្រី ម៉ាន់ តឿ ចុងភៅធ្វើម្ហូបសម្រាប់កីឡាករអុំទូក
អ្នកស្រី ម៉ាន់ តឿ ចុងភៅធ្វើម្ហូបសម្រាប់កីឡាករអុំទូក

តាម​ប្រ​វ​តិ្ត​ដែល​ជម្រាប​ជូន​ដោយ​លោក​ អឹ​ម​ ចំរើន​ ទូកង​ក្ដាមប្រៃ​ នៅ​ពេល​នេះ​មិន​មាន​អត្ថន័យ​អ្វី​ច្រើន​នោះ​ទេ​បើ​តាម​លោកគឺ​ ទូកង​នេះ​ គ្រាន់តែ​ចង់​បញ្ជាក់​អំពី​ភាព​សាម​ញ្ញា​របស់​អ្នកស្រុក​ អ្នក​ភូមិ​ ហើយ​ធ្វើ​អោយ​ងាយស្រួល​ក្នុង​ការ​ហៅ​តែ​ប៉ុណ្ណោះ​។​

​លោក​ អឹ​ម​ ចំរើន៖«​ចឹ​ង​គាត់​(​សម្ដេច​ចៅហ្វា​វាំង​ គង់​ សំ​អុល)​អត់​ចង់អោយ​ដាក់​អ្វី​ដែល​មិនមែន​ជា​សាមញ្ញ​ជន​នោះ​ទេ​ ព្រោះ​គាត់​មិន​ចង់អោយ​បាត់​ភាព​សាមញ្ញ​ និង​អត្ដសញ្ញាណ​ដែល​មាន​តាំងពី​ដើម​»​។

​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ អឹ​ម​ ចំរើន​ ដដែលទូកង​ក្ដាមប្រៃ​គឺ​មានឈ្មោះ​បែប​នេះ​តាំងពី​យូរលង់​ណាស់​មក​ហើយ ប៉ុន្ដែ​ឈ្មោះ​នេះ​ គឺ​ទើបតែ​ត្រូវ​បាន​គេ​ស្គាល់​នៅ​ក្នុង​ឆ្នាំ​២០១២​ និង​ ២០១៣​ ប៉ុណ្ណោះ​។​ ​តាម​លោក​ អឹ​ម​ ចំរើន​ ទូកង​ក្ដាមប្រៃ​ បាន​ប្រកួត​ឈ្នះ​២​ ថ្ងៃ​មក​ហើយ​ ។

​តាម​ការ​កត់សម្គាល់​ ទូកង​ ដែល​មាន​នាម​ ចូល​គ្នា​ រវាង​ឈ្មោះ​ដើម​និង​ ឈ្មោះមន្ត្រី​កំពូលៗ​គឺ​ភាគច្រើន​បាន​ទទួល​ ជំនួយ​ពី​សប្បុរសជន​ច្រើន​ហើយមាន​រហូត​ក្រុម​អ្នក​ឧក​ញ៉ា​ ឬឯកឧត្តម​ក៏​ជួយ​ឧបត្ថម្ភ​ដែរ​។​

​ពិធីបុណ្យ​អុំទូក​ឆ្នាំ​ ២០១៦​នេះ​ មាន​ទូក​ង​ចូលរួម​មក​ប្រកួត​ ២៥៦​ ទូក​។​ ដែល​គេ​សង្កេត​ឃើញ​ទូក​ដែល​មិន​មានឈ្មោះ​មន្ត្រី​កំពូលៗ​មាន​ តិចតួច​ប៉ុណ្ណោះ​៕​

Share

Image
Image
Image