en     km
en     km

ទឹកទន្លេ​​នឹង​ហក់​ឡើង​ក្នុង​អំឡុង​ថ្ងៃ​ទី​២៥​ ដល់​ ២៧​ កក្កដា​នេះ​

Share

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានជួនដំណឹងស្ដីពីការទទួលរងឥទ្ធិពលពីព្យុះ ដែលនឹងបង្កឲ្យប្រទេសកម្ពុជាមានភ្លៀងធ្លាក់រ៉ាយប៉ាយចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា ដែលជាហេតុនាំឲ្យទឹកទន្លេហក់ឡើងជាថ្មី។
ទឹកទន្លេ​​នឹង​ហក់​ឡើង​
តាមសេចក្ដីជួនដំណឹងរបស់ក្រសួងធនធានទឹក ព្យុះទី ៨ ដែលមានឈ្មោះថា សុនកា នឹងធ្វើដំណើរចូលទៅឈូងសមុទ្រតុងកឹងនៅថ្ងៃទី២៥ កក្កដា រួចនឹងបន្ដដំណើរទៅដល់អាងទន្លេមេគង្គនៅថ្ងៃទី២៦ ខែកក្កដា ដែលនឹងនាំឲ្យកម្ពុជា មានភ្លៀងធ្លាក់រាយប៉ាយទូទាំងប្រទេស។

ភ្លៀងនឹងធ្លាក់ពីបង្គូរទៅច្រើន ចាប់ពីថ្ងៃទី២៥ ដល់ ២៧ នៅតំបន់ទំនាប់កណ្ដាល និងតំបន់ខ្ពង់រាប ដែលមាន ខេត្ដព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្ដរមានជ័យ កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្ដប៉ៃលិន។

ជាងនេះតំបន់មាត់សមុទ្រ នឹងមានរលកបោកខ្ពស់ៗ រួមនឹងកម្លាំងខ្យល់បក់ខ្លាំង ដែលអ្នកធ្វើដំណើរតាមសមុទ្រ ប្រជានេសាទ ត្រូវបង្កើនការប្រុងប្រ័ត្នឲ្យបានខ្ពស់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ៕

Share

Image
Image
Image