en     km
en     km

ទីប្រឹក្សា​រដ្ឋ​​ ភូមា ​​លោក​​ស្រី ​​អ៊ុ​ង​សាន​ស៊ូ​ជី​ ទទូច​ឱ្យ​​មាន​សន្និសីទ​​ថ្នាក់​ជាតិ​​ស្ដី​ពី​សន្តិភាព​

Share

​លោកស្រី​ អ៊ុ​ង​សាន​ស៊ូ​ជី​ ប្រមុខ​ដឹកនាំ​ នៃ​គណបក្សកាន់អំណាច​ និង​ជាទី​ប្រឹក្សា​រដ្ឋ​ បាន​អំពាវនាវ​ ឱ្យ​មាន​សន្និសីទ​ សន្តិភាព​ ថា្ន​ក់​ជាតិ​មួយ​ នៅ​រយៈពេល​២​ខែ​ខាង​មុខ​ ប្រយោជន៍​ដើម្បី​ស្វែងរក​ការ​ផ្សះផ្សា​ជាតិ​។

Ang-San-Sugi-Tex1t
លោកស្រី​ អ៊ុ​ង​សាន​ស៊ូ​ជី​ ប្រមុខ​ដឹកនាំ​ នៃ​គណបក្សកាន់អំណាច​ និង​ជាទី​ប្រឹក្សា​រដ្ឋ​

កាសែត​ភូមា​ ពន្លឺ​ថ្មី​ មី​យ៉ា​ន់​ម៉ា​ បាន​រាយការណ៍​ថា​ លោកស្រី​ស៊ូ​ជី​ បាន​ថ្លែង​ ដូចនេះ​នៅ​ឯ​ កិច្ចប្រជុំ​មួយ​ នៃ​គណៈកម្មាធិការ​ ត្រួតពិនិត្យ​ បទ​ឈប់​បាញ់​គ្នា​ កាលពី​ថ្ងៃ​ពុធ​ទី​ ២៧​មេ​សា​។​

​ក្នុង​កិច្ចប្រជុំ​នេះ​ លោកស្រី​ បាន​បញ្ជាក់​ថា​ គេ​ចាំបាច់​ បើក​ឱ្យ​មាន​ សន្និសីទ​ថា្ន​ក់​ជាតិ​នេះ​ ដោយ​មាន​ភាគី​ពាក់ព័ន្ធ​ ចូលរួម​ទាំងអស់​ ទើប​អាច​រក​ ចំនុចរួម​នៃ​ការ​ដោះស្រាយ​ជម្លោះ​។​ ​លោកស្រី​ មាន​ប្រសាសន៍​ថា​ លោកស្រី​នឹង​ខិតខំ​ ប្រឹងប្រែង​អស់ពី​សមត្ថភាព​ ដើម្បី​នាំ​ក្រុម​ ប្រដាប់​អាវុធ​ មក​កាន់​វេទិកា​នេះ​ ដែល​លោកស្រី​ថា​ បទ​ឈប់​បាញ់​គ្នា​ជា​អា​ទី​ភាព​ ដ៏​សំខាន់​។​

​សូម​ជម្រាប​ថា​ ប្រទេស​ភូមា​ ដែល​គេ​ហៅ​ថា​សហភាព​មី​យ៉ា​ម៉ា​ មាន​ក្រុម​ឧទ្ទាម​ ទាមទារ​បំបែក​ខ្លួន​ មាន​ចំនួន​៨​ក្រុម​ ហើយ​ពួក​គេ​បាន​ដឹកនាំ​ចលនា​ តាំងពី​ប្រទេស​នេះ​ ដណ្ដើម​ឯករាជ្យ​ ពី​អាណានិគម​អង់គ្លេស​នៅ​ឆ្នាំ​ ១៩៤៧​ ៕

​ ប្រភព​:​ Mizzima​

Share

Image
Image
Image