en     km
en     km

ទស្សនៈរបស់អ្នកវិភាគBBCថា កម្ពុជាសម្រេចចិត្តខុសឱ្យWesterdamចូលចត

Share

សារព័ត៌មានលោកបស្ចឹមបន្ដវាយលុកនូវក្នុងការសរសេរអត្ថបទពីនាវាវ៉េស្ទ័រដាមដែលចតនៅកម្ពុជាកំពង់ផែក្រុងព្រះសីហនុ។សារព័ត៌មានBBCអង់គ្លេសដែលគ្មាននរណាម្នាក់លើលោកនេះមិនស្គាល់នោះបានចេញវិភាគមួយថា ករណីវីរុសកូរ៉ូណាកម្ពុជាឱ្យនាវាវេស្ទឺដាមចត គឺខុសត្បិតម៉ាឡេស៊ីរកឃើញអ្នកជំងឺម្នាក់តែករណីនេះកម្ពុជាសម្រេចចិត្តយ៉ាងប្រថុយឱ្យនាវាWesterdamចូលចតគឺដើម្បីស្ដារទំនាក់ទំនងនឹងអាមេរិក បន្សាបរឿងEBA ដើរតួជាសប្បុរសជនតែនឹងអ្នកខាងក្រៅ។តែផ្ទៃក្នុងកម្ពុជាមួយចំនួនគាំទ្រលើចំណាត់ ការណ៍សប្បុរសធម៌របស់រដ្ឋាភិបាលកម្ពុជាក្នុងនាមជាសមាជិកសហគមន៍អន្ដរជាតិនិងបង្ហាញប្រាប់ពិភពលោកពីការសម្រេចចិត្តដ៏ត្រឹមត្រូវតាមវិធានការច្បាស់លាស់។បើពុំនោះសោតកម្ពុជាមិនទទួលបានការកោតសរសើរពីសំណាក់មេដឹកនាំពិភពលោកនោះទេ។

ចំណុចខុសគឺដំបូងឡើយសារព័ត៌មាននោះសរសេររៀបរាប់ថាព្រោះមានអ្នកដំណើរម្នាក់ចុះពីនាវានេះតេស្ដវិជ្ជមានឃើញថាមានមេរោគកូរ៉ូណាថ្មីនៅលើទឹកដីម៉ាឡេស៊ីពេលចាកចេញពីនាវាកម្ពុជាដែលធ្វើឱ្យអ្នកដំណើរដទៃភ័យខ្លាចថាបានឆ្លងមេរោគនេះ។ BBCថាករណីនាវានេះនៅជប៉ុនគឺជប៉ុនបានតាមដានសុខភាព១៤ថ្ងៃអ្នក ដំណើរលើនាវាDiamond Princess ហើយរកឃើញអ្នកជំងឺជិត៤០០នាក់ធ្វើឱ្យជប៉ុន ជាដែនដីក្រៅជាប់ចំណាត់កំពូលនៃការឆ្លងវីរុសកូរ៉ូណា។ ចំណែកនាវាវ៉ាស្ទើរដាមរបស់អាមេរិកដឹកអ្នកដំណើរ២២០០នាក់បានធ្វើដំណើរជុំវិញអាស៊ីថាចាកចេញពីហុងកុងទៅជប៉ុនតែបកក្រោយវិញព្រោះជប៉ុនបដិសេធមិនទទួលចត ហើយក៏មកតៃវ៉ាន់ ហ្វីលីពីន​កោះហ្គាំអាមេរិកខ្លួនឯង ម៉ាឡេស៊ី និង ថៃក៏មិនទទួល ឱ្យចូលព្រោះពួកគេមានការភ័យខ្លាចក្នុងការអាចរកឃើញអ្នកជំងឺលើនាវានោះ។តែរហូតដល់ថ្ងៃព្រហស្បត្តិ៍គឺមានចំលើយតែពីរដ្ឋាភិបាលកម្ពុជាទេក្នុងការស្វាគមន៍ឱ្យចតដែលការណ៍នេះអង្គការសុខភាពពិភពលោកថាជាគំរូនៃសាមគ្គីភាពអន្ដរជាតិ។

តើមានអ្វីកើតឡើងក្រោយពីចត?

BBCអះអាងដូចសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា ថាមនុស្ស20ដែលដំបូងឡើយហាក់មានរោគសញ្ញាគឺក្ដៅខ្លួន ក្អួត​រាក​តែពួកគេត្រូវបានពិនិត្យថា មិនមែនឈឺដែលបង្កឡើងដោយវីរុសកូរ៉ូណានោះទេ។តែនៅពេលអ្នកដំណើរម្នាក់ស្រ្ដីវ័យ៨៣ឆ្នាំ ជនជាតិអាមេរិក ហោះពីភ្នំពេញទៅម៉ាឡេស៊ី រួមនឹងអ្នកដំណើរ១៤៤នាក់ទៀត គឺនាងហាក់ឡើងកំដៅខ្ពស់ នៅពេលចុះចតដល់ កូឡាឡាំពួរ ហើយតេស្ដឃើញវិជ្ជមានមេរោគកូរ៉ូណា ពេលនេះនាងត្រូវ បានតាមដានសុខភាព១៤ថ្ងៃតែអ្នកដំណើរ១៤៤នាក់ផ្សេងទៀតបានចាកចេញហើយ។

វេជ្ជបណ្ឌិត Asok Karup មកពីគ្លីនិកថែទាំជំងឺឆ្លងក្នុងប្រទេសសិង្ហបុរី ប្រាប់ប៊ីប៊ីស៊ីថាអ្នកដំណើរទាំងអស់គួរតែត្រូវបានពិនិត្យនិងដាក់ឱ្យនៅដាច់ដោយឡែកពីគ្នា។

លោកបានបន្ថែមថាការចំណាយពេលពីរសប្តាហ៍នៅលើនាវាមិនត្រូវបានរាប់បញ្ចូលថាជាការដាច់ដោយឡែកទេពីព្រោះអ្នកដំណើរអាចមានទំនាក់ទំនងជាមួយអ្នកមានជំងឺនៅចំណុចណាមួយក្នុងអំឡុងពេលនោះ។

នាវាហូឡង់អាមេរិចនោះ បានអះអាងថាគ្មានវីរុសកូរ៉ូណា ក្នុងកំឡុងពេលធ្វើ ដំណើរទេគឺ១៤ថ្ងៃក្នុងនាវាគឺជាអំឡុងពេលនៃការដាក់ឱ្យនៅដាច់ពីគ្នាវាបាននិយាយថាគឺបានអនុវត្តការត្រួតពិនិត្យសីតុណ្ហភាពនិងការពិនិត្យសុខភាពត្រឹមត្រូវ។

ហេតុដូចនេះមេដឹកនាំកម្ពុជាក៏បានស្វាគមន៍អ្នកដំណើរទាំងនោះ។BBCកត់សម្គាល់ថា ព្រះសីហនុគឺជាខេត្តមួយដែលមានចំណងសេដ្ឋកិច្ចរឹងមាំនឹងចិន លោកនាយករដ្ឋមន្រ្ដីកម្ពុជាពេលបានទៅស្វាគមន៍អ្នកដំណើរបានជូនផ្កានិងក្រមាដោយខ្លួនលោកដល់អ្នកដំណើរហើយលោកថាបើដឹងថាមានវីរុសកូរ៉ូណាលោកឱ្យចូលកម្ពុជាលឿនជាងនេះយកមកមើលថែ ថែមទៀតនោះលោកថាទង្វើនេះជាមនុស្សធម៌ នៃសិទ្ធិរស់រានមានជីវិតថាតើនឹងអោយពួកគេស្លាប់លើនាវាបោះចូលទៅមែនទេ។ តែលោកនាយករដ្ឋមន្រ្ដីកម្ពុជាបានបង្ហាញពីការប្រឈមនឹងការប្រថុយនឹងវីរុសកូរ៉ូណាដោយអោយពលរដ្ឋខ្មែរនៅអ៊ូហានទប់ទល់នឹងជម្ងឺនេះដើម្បីជាប្រយោជន៍នៃសម្ព័ន្ថភាពជាសំខាន់នឹងចិន។

អ្នកឆ្លងឆ្លើយព័ត៌មានBBCលោកJonathan Head ថា​កម្ពុជាប្រថុយឱ្យនាវានេះចូល។ដោយកម្ពុជាមើលឃើញថាវាជាឱកាស។BBCសរសេរថាក្នុងនាម ជាមេដឹកនាំផ្តាច់ការម្នាក់ដែលបានកាន់អំណាចអស់រយៈពេល ៣៥ ឆ្នាំមកហើយគាត់មិនចាំបាច់ព្រួយបារម្ភអំពីការរិះគន់របស់សាធារណៈជនចំពោះការអនុញ្ញាតឱ្យចូលចតឡើយ។ជាមួយគ្នានេះដែរដើម្បីទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការផ្តល់ជូនភាពជាសប្បុរសធម៌របស់គាត់គឺលោកថែមទាំងបង្វែរការយកចិត្តទុកដាក់ពីប្រព័ន្ធផ្សព្វផ្សាយពីសេចក្តីសម្រេចចិត្តរបស់សហភាពអ៊ឺរ៉ុបនៅសប្តាហ៍ដដែលដែលEBAនោះដកនូវការអនុគ្រោះពន្ធព្រោះថាសិទ្ធិសំខាន់ៗរបស់ពលរដ្ឋកម្ពុជារងការបង្ក្រាបជាពិសេសគឺក្រុមប្រឆាំងនយោបាយ។រឿងរ៉ាវនាវានេះក៏បានផ្តល់ឱ្យលោកហ៊ុនសែននូវអ្វីដែលគាត់ចង់បានជាយូរមកហើយនោះគឺ ឱកាសដើម្បីជួសជុលទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។ ទាំងនេះត្រូវបានលោកយកមកបំភ័ន្តភ្នែកយ៉ាងធ្ងន់ធ្ងរពីរឿងរ៉ាវកាលពី ៣ ឆ្នាំមុននៅពេលដែលមេដឹកនាំគណបក្សប្រឆាំងកឹមសុខាដែលមើលឃើញថាបក្សគាត់នឹងផ្ដួលលោកហ៊ុនសែនក្នុងការបោះឆ្នោតឆ្នាំ ២០១៨ ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទរៀបចំផែនការដោយមានការគាំទ្រពីសហរដ្ឋអាមេរិកដើម្បីផ្តួលរំលំរដ្ឋាភិបាល។ក្រោយមកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យត្រូវបានបិទអ្នកសារព័ត៌មានត្រូវបានចាប់ខ្លួនហើយអង្គការ NDI ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកបាន បង្ខំចិត្តបិទទ្វារ។

ឯកអគ្គរដ្ឋទូតអាមេរិកបច្ចុប្បន្នលោក Patrick Murphy បានខិតខំធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងចាប់តាំងពីលោកត្រូវបានតែងតាំងក្នុងខែសីហាឆ្នាំមុន។ បែបនេះBBCថាភាពចាំបាច់ទទួលយកជនជាតិអាមេរិកចំនួន ៦៥០ នាក់នៅតាមផ្ទះ Westerdam បានផ្តល់ឱកាសដើម្បីលុបលាងរឿងទាំងនោះ។

តើអ្នកដំណើរលើនាវានោះកំពុងនៅទីណា?

កាលពីថ្ងៃអង្គារនាវាហូឡង់អាមេរិចបានបញ្ជាក់ថាអ្នកដំណើរទាំងអស់ដែលនៅលើយន្តហោះចាកចេញបានតេស្ដឃើញអវិជ្ជមាន។តែ Westerdamនៅតែស្ថិតនៅក្នុងកំពង់ផែ “យ៉ាងហោចណាស់ពីរបីថ្ងៃទៀតរហូតដល់ការ ធ្វើតេស្តបានបញ្ចប់នៅលើនាវិក ៧៤៧នាក់ទៀត។ក្នុងចំណោមអ្នកដំណើររាប់រយនាក់អ្នកខ្លះកំពុងស្នាក់នៅសណ្ឋាគារនានាក្នុងរាជធានីភ្នំពេញអ្នកខ្លះបានធ្វើតេស្តិ៍អវិជ្ជមានរួចហើយនិងចាកចេញនិងអ្នកខ្លះទៀតកំពុងរង់ចាំលទ្ធផល។

ពេលនេះខាងនាវាក៏បានចែករំលែកព័ត៌មានស្តីពីអ្នកដំណើរជាមួយបណ្តាប្រទេសរៀងៗខ្លួនដើម្បីព្យាយាមទាក់ទងឱ្យប្រទេសពួកគេមកយកឬអន្ដរាគមន៍ដូចជាអង់គ្លេសជាដើម។កាណាដាកំពុងស្នើយកពលរដ្ឋរបស់ខ្លួនទាំងអស់ដែលវិលត្រឡប់ពីនាវាទៅដាក់ឱ្យនៅដាច់ឆ្ងាយរយៈពេល១៤ថ្ងៃពេលមកដល់ប្រទេស។

ម៉ាឡេស៊ីបានប្រកាសថាអ្នកដំណើរផ្សេងទៀតមកពីតំបន់ Westerdam ឆ្លងកាត់នៅគូឡាឡាំពួរគឺមិនអនុញ្ញាតទៀតឡើយ។ឯថៃក៏បានរារាំងអ្នកដំណើរ Westerdam ពីការចូលដែរ។

ប្រទេសផ្សេងទៀតដូចជាប្រទេសសឹង្ហបុរីក៏បាននិយាយផងដែរថាពួកគេនឹងមិនអនុញ្ញាតិអោយអតីតអ្នកដំណើរ Westerdam ចូលទេលើកលែងតែពលរដ្ឋរបស់ខ្លួនពីរនាក់ដែលបានវិលត្រឡប់និងស្នាក់នៅដាច់ឆ្ងាយពីផ្ទះ។

តែបែបណាក្ដីកម្ពុជាទទួលបានការកោតសរសើរយ៉ាងជាក់ស្ដែងមិនត្រឹមតែពីមេដឹកនាំអង្គការសុខភាពពិភពលោក​  អង្គការពាណិជ្ជកម្មពិភពលោក​ទេ​សូម្បីតែមហាអំណាចគឺលោកត្រាំក៏បង្ហោះសារអរគុណកម្ពុជានិងលោកនាយករដ្ឋមន្រ្ដីផងដែរ។លោកនាយករដ្ឋមន្រ្ដីកម្ពុជាថាការបង្ហាញសប្បុរសធម៌ពេល នេះគឺជាការប្រយុទ្ធនឹងការភ័យខ្លាចជ្រុលនឹងវីរុសកូរ៉ូណា។លោកថាករណីនៅជប៉ុនទុកក្នុងនាវានោះហើយទើបបណ្ដាលឱ្យឆ្លងមេរោគនេះតគ្នារាប់រយនាក់ហើយថ្ងៃទី២០កុម្ភៈគឺដំណឹងស្លាប់អ្នកជំងឺវីរុសកូរ៉ូណាលើនាវានេះ២នាក់។រីឯករណីរកឃើញវិជ្ចមានមេរោគកូរ៉ូណាម្នាក់លើអ្នកដំណើរចាកចេញពីនាវាទៅកាន់ម៉ាឡេស៊ីខណៈអ្នកដំណើររាប់រយនាក់ទៀតរួមដំណើរជាមួយគ្នាមិនមានអាការៈអ្វីកើតឡើង។បែបនេះអ្នកការទូតកម្ពុជាថាប្រទេសមួយចំនួនតែងតែធ្វើឱ្យកម្ពុជាបាក់មុខដែលប្រៀបបានកើតរោគច្រណែនលើការដឹកនាំដោយវ័យឆ្លាតរបស់រដ្ឋាភិបាលកម្ពុជាព្រោះរដ្ឋាភិបាលកម្ពុជាអះអាងថាបានសហការនឹងអង្គការWHOនៅក្នុងប្រទេសនិងពេទ្យទូតអាមេរិកទៀតផង៕

ប្រែសម្រួល៖ ពៅនិកា

Share

Image
Image
Image