en     km
en     km

ថ្ងៃ​ទី​២​នៃ​ពិធីបុណ្យ​អុំទូក​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ ៦​នាក់​ខណៈ​សមត្ថកិច្ច​ឃាត់ខ្លួន​ចោរ​៨​នាក់​

Share

ភ្នំពេញ​៖​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរ បាល​ជាតិ​ ឱ្យ​ដឹង​ថា​  នៅ​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ដែល​ជា​ថ្ងៃ​ទី​២​ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​គ្រោះថ្នាក់​ ចរាចរណ៍​បាន​កើតឡើងទូ​ទាំង​ប្រទេស​ចំនួន​១២​លើក​ ស្លាប់​៦​នាក់​ រង​របួសធ្ងន់​១២​នាក់​ និង​រង​ របួសស្រាល​៨​នាក់​។​

គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ ២០១៦
គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ ២០១៦

​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរ​ ណ៍​ទាំង​១២​លើក​នេះ​ បង្ក​ឲ្យ​ខូចខាត​ម៉ូតូ​ ១៣​គ្រឿង​ រថយន្ត​តូច​៦​គ្រឿង​រថយន្ត​ធំ​១​គ្រឿង​ហើយ​មូល​ហេតុ​ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ មក​ពី​បើកបរ​ល្បឿន​លឿនហើយ​បត់ ​គ្រោះថ្នាក់ដោយបើក​ប្រជែង​គ្នា គ្រោះថ្នាក់ដោយអ្នកបើកបរស្រវឹង​មិន​ប្រកាន់​ស្តាំ​និង​កត្តា​យានយន្ត​។

​ក្នុង​ថ្ងៃ​អុំទូក​ចូល​ដល់​ថ្ងៃ​ទី​២​ម្សិលមិញ​នេះ​ដែរ​ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ ក្រុម​ចោរ​លូក​ហោប៉ៅ​ ចំនួន​ ៨​នាក់​ គឺ​ ខណៈ​ក្រុម​ចោរ​ទាំងនេះ​ កំពុង​រៀបចំ​ធ្វើ​សកម្មភាព​នៅ​ក្នុង​ហ្វូង​មនុស្ស​នៅ​ខាង​មុខ​ព្រះ​ប​រម​រាជ វាំង​ ហើយ​ក្នុង​ចំណោម​ពួក​គេ​មាន​ស្ត្រី​ ៣​នាក់​ ផង​ដែរ​៕​

Share

Image
Image
Image