en     km
en     km

ថ្ងៃនេះ​ទឹកនឹង​ហក់​ឡើង​ខ្ពស់​នៅ​ខេត្ដ​ចំនួន​ ៧​ក្នុង​ប្រទេស​កម្ពុជា​

Share

​ភ្នំពេញ​៖​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ ស្ដី​អំពី​ព្រឹត្ដិបត្រ​ព័ត៌មាន​ និង​ការ​ព្យា ករណ៍​កម្ពស់​ទឹក​ សម្រាប់​ថ្ងៃ​ទី​ ០៣​ ខែ​ ក​ក្ដ​ដា​ ឆ្នាំ​ ២០១៦​ នេះ​ ។​ ក្នុង​សេចក្ដី​ជួន​ដំណឹង​នោះ​បាន​បញ្ជាក់​ថា​ មាន​ស្ថានីយ​ខេត្ដ​ចំនួន​ ៧​ ដែល​កម្ពស់​ទឹក​មានការ​ហក់​ឡើង​ខ្ពស់​ជាង​កាលពី​ម្សិលមិញ​ ។

camNews-thum
រូបភាពពីcamnews

​ក្នុង​នោះ​រួម​មាន​ស្ថានីយ​ ខេត្ដស្ទឹងត្រែង​ កម្ពស់​ទឹក​ហក់​ឡើង​ខ្ពស់​ជាង​ថ្ងៃ​ម្សិលមិញ​ជាង​ ៤​ ម៉ែត្រ​,​ស្ថានីយ​ទន្លេមេគង្គ​-​ខេត្ដក្រចេះ​ កម្ពស់​ទឹក​ហក់​ឡើង​ខ្ពស់​ជាង​ថ្ងៃ​ម្សិលមិញ​ជាង​ ១២​ម៉ែត្រ​,​ ស្ថានីយ​ទន្លេ​ មេគង្គ​-​ខេត្ដ​ កំពង់ចាម​ កម្ពស់​ទឹក​ហក់​ឡើង​ខ្ពស់​ជាង​ថ្ងៃ​ម្សិលមិញ​ជាង​ ៧​ម៉ែត្រ​,​ ស្ថានីយ​មេគង្គ​-​អ្នក​លឿង​ កម្ពស់​ទឹក​ហក់​ឡើង​ខ្ពស់​ជាង​ម្សិលមិញ​ជាង​ ៣​ម៉ែត្រ​,​ស្ថានីយ​បា​សាក់​-​ចតុ មុខ​ កម្ពស់​ទឹក​ខ្ពស់​ជាង​ម្សិលមិញ​ជាង​ ៤​ម៉ែត្រ​,​ ស្ថានីយ​បា​សាក់​-​កោះ​ខែល​ កម្ពស់​ទឹក​ខ្ពស់​ជាង​ថ្ងៃ​ម្សិលមិញ​ជាង​ ៤​ម៉ែត្រ​ ,​ចំណែក​ស្ថានីយ​ទន្លេសាប​-​ព្រែក​ក្តាម​ កម្ពស់​ទឹក​ខ្ពស់​ជាង​ម្សិលមិញ​ជាង​ ៤​ម៉ែត្រ​ ៕

Share

Image
Image
Image