en     km
en     km

ថៃចាប់ផ្ដើមចុះបញ្ជីពលករចំណាកស្រុកដែលរំពឹងថានឹងមាន២លាននាក់ជាដំបូង

Share

ថៃ៖ យ៉ាងតិចក្រុមហ៊ុនពលករចំណាកស្រុកនៅប្រទេសថៃចំនួន១០១ក្រុមហ៊ុនត្រូវបានរដ្ឋាភិបាលថៃផ្តល់អាជ្ញាប័ណ្ណឱ្យធ្វើការចុះបញ្ជីពលករចំណាកស្រុកនៅទូទំាងរាជាណាចក្រនេះ ដែលមានរយៈពេល១៥ថ្ងៃ។ រដ្ឋមន្រ្តីក្រសួងការងារនៃប្រទេសថៃលោក Sirichai Dithakul បាននិយាយថា រយៈពេល១៥ថ្ងៃនេះគេនឹងចុះបញ្ជីពលករចំណាកស្រុកបានយ៉ាងតិច២លាននាក់ហើយនៅសេសសល់ទៀតនោះនឹងត្រូវធ្វើបន្តរហូតដល់ថ្ងៃទី៧ សីហា ខាងមុខនេះ ។

 

លោករដ្ឋមន្រ្តីបានបញ្ជក់ទៀតថាពលករដែលបានចុះបញ្ជីច្រើនជាងគេគឺមកពីប្រទេសភូមា កម្ពុជា និងប្រទេសឡាវ។

ពលករចំណាកស្រុកដែលកំពុងធ្វើការនៅក្នុងប្រទេសថៃភាគច្រើនមកពី៣ប្រទេសប៉ុណ្ណោះមកពីតំបន់អាស៊ីអាគ្នេយ៍គឺភូមា មានជិត២លាននាក់ កម្ពុជា ជាង១លាននាក់ និងទ្បាវ ជិត៥០ម៉ឺននាក់។ យោងតាមច្បាប់ថ្មីនៃប្រទេសថៃក្រុមហ៊ុនណាដែលលាក់ពលករធ្វើការងារដោយខុសច្បាប់ គឺក្រុមហ៊ុននឹងត្រូវផាកពិន័យ ៤រយពាន់បាតទៅ ៨រយពាន់បាត៕ ប្រភពៈ The Nation

Share

Image
Image
Image