en     km
en     km

ត្រាំ​ គំរាម​នាំ​អា​មេ​រិ​ក​ដើរ​ចេញពី​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ WTO

Share

​ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​ ដូ​ណា​ល់​ត្រាំ​ បាន​ គំរាម​ថា​ អា​មេ​រិ​ក​នឹង​ដក​សមាជិកភាព​របស់​ខ្លួន​ ចេញពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ WTO​ ដោយ​ចោទ​អង្គការ​នេះ​ថា​ ជា​អ្នក​ធ្វើ​អោយ​មាន​ភាព​អា​យុត្តិធម៌​មក​លើ​ប្រទេស​របស់​លោក​ ក្នុង​ក្រម​ខណ្ឌ​ពាណិជ្ជកម្ម​។​

​លោក​ ត្រាំ​ បាន​ព្រមាន​ដូចនេះ​ថា​៖«​បើ​អ្នក​មិន​ ពង្រឹង​ជំហរ​ទេ​ ខ្ញុំ​នឹង​ដកខ្លួន​ពី​ ចេញ​ហើយ​។​ នេះ​បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ដែល​បាន​ស្រង់​សម្ដី​លោក​ត្រាំ​សម្ភាស​ជាមួយ​ បណ្ដាញ​ផ្សាយ​ព័ត៌មាន​អា​មេ​រិ​ក​ Bloomberg​ ។​
​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ WTO​ ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ឱ្យ​ដើរតួ​នាទី​ជា​អ្នកសម្របសម្រួល​ ជម្លោះ​ ពាណិជ្ជកម្ម​រវាង​ប្រទេស​មួយ​និង​ប្រទេស​មួយទៀត​។​

​លោក​ ត្រាំ​ បាន​និយាយ​ថា​ អង្គការ​នេះ​តែងតែ​ ប្រឆាំង​ជំហរ​អា​មេ​រិ​ក​។​ គេ​កត់សម្គាល​ឃើញ​ថា​ លោក​ត្រាំ​ ចាប់តាំងពី​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អា​មេ​រិ​កមក​គឺ​លោក​ បាន​បង្កជម្លោះ​ជាមួយ​ជា​ ប្រទេស​សេដ្ឋកិច្ច​ធំៗ​ ជា​ច្រើន​ដោយ​ការ​ដំឡើង​ តម្លៃ​តារាង​ពន្ទ​នាំ​ចូល​លើ​ទំនិញ​មួយ​ចំនួន​ ដោយ​ ឯកតោភាគី​។​

​ចុង​ក្រោយ​នេះ​ អា​មេ​រិ​ក​និង​ចិន​ បាន​បង្កជម្លោះ​ពាណិជ្ជកម្ម​ ដាក់​គ្នា​។​ តែ​ដើមចម​កើត​ចេញពី​អា​មេ​រិ​ក​។​ ប្រទេស​សេដ្ឋកិច្ច​ធំ​ទាំង​ពីរ​បាន​ដំឡើង​តារាង​ពន្ធ​នាំ​ចូល​រៀង​ខ្លៗ​ ដោយ​មាន​តម្លៃ​ច្រើន​ពាន់​លាន​ដុល្លារ​។​ អ្នកជំនាញ​សេដ្ឋកិច្ច​ព្រមាន​ថា​ បើ​ជំ​លោះ​នេះ​ មិន​អាច​រក​ដំណោះស្រាយ​ គឺ​ត្រូវ​ដោះស្រាយ​នៅ​ឯ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ WTO​ ៕

Share

Image
Image
Image