en     km
en     km

ត្រាំមិនមកប្រជុំអាស៊ានទេ ដោយអោយអនុប្រធានរបស់លោកមកជំនួស

Share

លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំនឹងមិនចូលរួមកិច្ចប្រជុំកំពូលជាមួយមេដឹនាំសមាគមអាស៊ានដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកាឆ្នាំ២០១៨ តែលោកនឹងចាំតាំងលោក Mike Pence ​អនុប្រធានរបស់លោកជំនួសវិញ។ នេះបើតាមការប្រកាសរបស់សេតវិមាន។

តាមសេចក្ដីប្រកាសរបស់សេតវិមាន លោក Mike Pence នឹងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដើម្បីចូលរួមកិច្ចប្រជុំកំពូលនេះ ហើយក្រោយមកលោកនឹងទៅចូលរួមកិច្ចប្រជុំកំពូល សហប្រតិបតិ្តការអាស៊ីប៉ាស៊ីហ្វិក ដែលធ្វើឡើងនៅប្រទេសប៉ាពួញ៉ូហ្គីនេ។

កាលពីឆ្នាំទៅមិញ លោកត្រាំបានទៅចូលរួមប្រជុំនៃសមាគមអាស៊ាននៅ ហ្វីលីពីននិងបានទៅចូលរួម ប្រជុំAPEC នៅប្រទេសវៀតណាម។ លោកត្រាំបានទៅជួបប្រជុំកំពូលជាមួយ មេដឹកនាំកូរ៉េខាងជើង នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២មិថុនា។

សេតវិមានបាននិយាយថា អនុប្រធានាធិបតី លោក Mike Pence ដែលធ្វើទស្សនកិច្ចនៅអាស៊ីមានបំណងពង្រឹងទស្សនៈរបស់អាមេរិកដោយជំរុញអោយមានការគោរពនីតិរដ្ឋនិង ពាណិជ្ជកម្មសេរី។  

តាមបណ្ដាញផ្សាយព័ត៌មាន BBC លោកអនុប្រធានាធិបតីនឹងជួបក្រៅកិច្ចប្រជុំផងដែរជាមួយដៃគូទ្វេភាគីនៃប្រទេសសមាគមអាស៊ាន៕

 

 

Share

Image
Image
Image