en     km
en     km

ត្រាំមានផែនការលុកលុយវេណេហ្សូអេឡាខណៈចិនផ្ដល់ប្រាក់កម្ចី ៥ពាន់លានដុល្លារ

Share

ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានប្រាប់ទៅក្រុមប្រឹក្សាសន្តិសុខអោយធ្វើផែនការមួយដើម្បីលុកលុយប្រទេសវេណេហ្សូអេឡា ហើយផ្ដួល ប្រធានាធិបតី   ​នីកូឡាស់ ម៉ាឌូរ៉ូ ពីអំណាចដែលព័ត៌មានបែកធ្លាយនេះចំពេលប្រទេសចិនសន្យាផ្ដល់ប្រាក់កម្ចី ៥ពាន់លានដុលា្លរដើម្បីជួយទ្រទ្រង់ការគ្រប់គ្រងរបស់លោក ម៉ាឌូរ៉ូ។ នេះជាការបែកធ្លាយព័ត៌មានសម្ងាត់ ហើយត្រូវបានផ្សព្វផ្សាយ ដោយសារព័ត៌មាននានារបស់ប្រទេសវេណេហ្សូអេឡាចុះផ្សព្វ ផ្សាយនៅថ្ងៃទី ៤កក្កដានេះ ក្នុងនោះមានសារព័ត៌មាន​ ITV.com មួយដែរ។

ជូនសេចក្ដីប្រែសម្រួល ដោយ លោក នួន បូរិន្ទ៖

តាមប្រភពដែលមន្ត្រីអាមេរិកម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា ប្រធានាធិបតីត្រាំបានសិក្សារឿងនេះជាមួយកំពូលទីប្រឹក្សារបស់លោកគឺលោក HR McMaster។

លោក HR McMaster បានដាក់សំណួរថាតើ លុកលុយដោយរបៀបណា។ ក្រោយពីចោទសួរដូចនេះ លោក HR McMaster បានបង្ហាញហេតុផលច្រើនយ៉ាងដែលអាចធ្វើបាន ។ តែហេតុផល ដែលអាចធ្វើបានគឺដូចករណីមេដឹកនាំប្រទេសប៉ាណាម៉ា កាលពីចុងទសវត្ស ១៩៨០។

ការដែលអាមេរិកនាំទ័ពចូលលុកលុយប្រទេសប៉ាណាម៉ា នៅឆ្នា១៩៨៩ គឺក្រោមហេតុផល ចោទប្រធានាធិបតី  Manuel Noriega ពាក់ព័ន្ធគ្រឿងញៀន និងលាងលុយកង្វក់ ដែលទីបំផុតទ័ពអាមេរិក ចាប់លោក Noriega មកដាក់គុកនៅអាមេរិកហើយរដ្ឋាភិបាលថ្មីក៏ត្រូវបង្កើតឡើង។

រូបភាពនៃការលុកលុយប្រទេសប៉ាណាម៉ា គឺដូចការធ្វើរដ្ឋប្រហារដែរ។ តាមប្រភពដដែលនេះ ក្រុមប្រឹក្សាសន្តិសុខអាមេរិកកំពុងសិក្សាករណីលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ជាប់ពាក់ព័ន្ធគ្រឿងញៀន និងការរំលោភសិទិ្ធមនុស្សដោយសារតែមានក្រុមហ៊ុនវេណេហ្សូអេឡា ចំនួន ២៣រងការដាក់ទណ្ឌកម្ម ក្នុងនោះក្រុមហ៊ុនចំនួនបីមានពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀន។ 

ប្រទេសដែលអាមេរិកលើកទ័ពចូលលុកលុយគឺតាមរយៈប្រទេសកូឡំប៊ី។ ពួកមន្ត្រីអាមេរិកនិយាយថា ប្រធានាធិបតីកូឡំប៊ីក៏យល់ស្របដូចអាមេរិកដែរ។ សម្រាប់លោកនីកូឡាសម៉ាឌូរ៉ូ  ចាត់ទុកអាមេរិក តែមួយគត់ថាជាចក្រព័ត្រដែលចូលចិត្តឈ្លានពានប្រទេសដទៃ។

អាមេរិក សហភាពអឺរ៉ុប និងប្រទេសម្ព័ន្ធភាពអាមេរិកឡាទីនមានសមាជិក ២១ប្រទេសក្នុង នោះ ១៤ប្រទេស បានសម្រេចកាត់បន្ថយម្រិតការទូត ជាមួយលោក ម៉ាឌូរ៉ូ ។ វិធានការនេះ ដាក់ចុះចំពេលលោក ម៉ាឌូរ៉ូ ជាប់ឆ្នោតម្ដងទៀតនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី ២០ឧសភា ដែលសហគមន៍អន្តរជាតិទាំងនេះ មិនបានចាត់ទុកលោកម៉ាឌូរ៉ូជាប្រធានាធិបតីស្របច្បាប់ឡើយ។

សេដ្ឋកិច្ចវេណេហ្សូអឡាធ្លាក់ចុះធ្ងន់ធ្ងរ

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានReuters ការផលិតប្រេងរបស់ប្រទេសវេណេហ្សូអេឡាចាប់ផ្ដើមធ្លាក់ចុះ ២១ភាគរយ នៅរយៈពេលមួយសប្ដាហ៍មកនេះ ហើយការធ្លាក់ចុះនេះ គឺការនាំប្រេងទៅប្រទេសឥណ្ឌា សហភាពអឺរ៉ុប។ ស្របពេលការផលិតប្រេងធ្លាក់ចុះ ស្រាប់តែ ប្រទេសនេះផ្ទុះអតិផរណាធ្លាក់ចុះប្រាក់របស់វេណេហ្សូអេឡា យ៉ាងធ្ងន់ធ្ងរគឺធ្លាក់ដល់ទៅ ៤ម៉ឺនភាគរយ។ វិបត្តិសេដ្ឋកិច្ចនេះ ចំពេលអាមេរិក និងសហភាពអឺរ៉ុបរៀបចំដាក់ទណ្ឌកម្មមួយដំណាក់កាលថ្មីទៀត គឺកាត់បន្ថយ ឬបិទការនាំចូលប្រេងពីប្រទេសវេណេហ្សូអេឡា។

ដោយវិបត្តិសេដ្ឋកិច្ច និងនយោបាយនាំអោយប្រជាជនរបស់ប្រទេស ជាងមួយលាននាក់បានចាកចេញពីប្រទេសទៅរកការងារធ្វើនៅប្រទេសជិតខាង ជាពិសេសនៅប្រទេសកូឡំប៊ីដែមាន​ព្រំដែនជាប់វេណេហ្សួអេឡា។

ចិនអោយវេណេហ្សូអេឡាខ្ចី ប្រាក់ ៥ពាន់លានដុល្លារ

តាមការចុះផ្សាយរបស់សារព័ត៌មានវេណេហ្សូអេឡា Telesure tv.net ប្រទេសចិនបានអនុម័តអោយរដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ ខ្ចីប្រាក់ជាកញ្ចប់ដែលមានទឹកប្រាក់សរុប ៥ពាន់លានដុល្លារនេះ គឺមានរយៈពេលយូរហើយមានច្រើនដំណាក់កាល។

តាមប្រភពដដែល ចិនបានសម្រេចដំបូងនូវប្រាក់ ២៥០លានដុល្លារ ក្នុងគំរោងប្រាក់កម្ចីជួយទ្រទ្រង់ផលិតផលប្រេងដែលកំពុងដាំក្បាលចុះនេះ។ ប្រាក់កម្ចីនេះ បានមកពីធនាគារអភិវឌ្ឍន៍របស់ប្រទេសចិន។

យោងតាមសារព័ត៌មាន Prensa Latina   លោក ម៉ាឌូរ៉ូ បានសរសេរលិខិតថ្លែងអំណគុណយ៉ាងជ្រាលជ្រៅជូនលោកប្រធានាធិបតីចិន លោកស៊ីជិនភីង ដោយចាត់ទុកថា ជាជំនួយជួយគ្នាក្នុងគ្រាក្រលំបាក៕

Share

Image
Image
Image