en     km
en     km

តំឡើងថ្លៃចូលទស្សនាក្នុងសារមន្ទីជាតិ និង​ទួលស្លែង​ ​សម្រាប់ភ្ញៀវបរទេស

Share

 

ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧តទៅសំបុត្រចូលទស្សនាសារៈមន្ទីរជាតិ និងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងសម្រាប់ភ្ញៀវបរទេសនឹងត្រូវតម្លើងថ្លៃ។

សារៈមន្ទីរជាតិ
សារៈមន្ទីរជាតិ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកំណត់តម្លៃជាថ្មីកាលពីថ្ងៃទី១២ មិថុនា ម្សិលមិញនេះ។ កាលពីមុនត្រឹមតែ៥ដុល្លារសម្រាប់ភ្ញៀវទេសចរម្នាក់។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សំបុត្រនឹងកើនដល់១០ដុល្លារអាមេរិកសម្រាប់ទេសចរដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ និង៥ដុល្លារសម្រាប់ភ្ញៀវដែលមានអាយុចន្លោះពី១០ដល់ក្រោម១៨ឆ្នាំ សម្រាប់ភ្ញៀវដែលចង់ទស្សនា សារៈមន្ទីជាតិ។  រីឯភ្ញៀវទេសចរបរទេសដែលចូលទស្សនា សារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង តម្លៃសំបុត្រ៥ដុល្លារចំពោះភ្ញៀវអន្តរជាតិដែលមានអាយុលើ១៨ និង៣ដុល្លារ សម្រាប់ភ្ញៀវដែលមានអាយុចន្លោះពី១០ដល់ក្រោម១៨ឆ្នាំ៕

សារៈមន្ទីូរប្រល័យពូជសាសន៍ទួលស្លែង
សារៈមន្ទីូរប្រល័យពូជសាសន៍ទួលស្លែង

 

 

 

 

 

 

 

 

Share

Image
Image
Image