en     km
en     km

តំណាង​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​ UN​ លើក​ប្រធានបទ​ចំនួន​២​ មក​ពិភាក្សា​ ជាមួយ​កម្ពុជា​

Share

ភ្នំពេញ៖ លោកស្រី​ វ៉ា​ន់​ ហ៊ី​លី​ តំណាង​ការិយាល័យ​ឧត្តមស្នងការ​ អង្គការសហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (OHCHR)​ ប្រចាំ​កម្ពុជា​នៅ​ ថ្ងៃ​ទី​០៤​ ខែតុលា​នេះ​ បាន​លើក​ប្រធានបទ​ចំនួន​ពីរ​ មក​ពិភាក្សា​ជាមួយ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​ថ្ងៃនេះ​។​

លោកស្រី វ៉ាន់ ហ៊ីលី តំណាងការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំកម្ពុជានៅ
លោកស្រី វ៉ាន់ ហ៊ីលី តំណាងការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំកម្ពុជានៅ

តាម​អ្នករាយការណ៍​ព័ត៌មាន​ របស់​វិទ្យុ​ស្ដ្រី​ ដែល​ចុះ​ទៅ​យក​ព័ត៌មាន​ នៅ​ឯ​ជំនួប​នោះ​ លោកស្រី​ វ៉ា​ន់​ ហ៊ី​លី​ បានលើកប្រធានបទសំខាន់ចំនួនពីរ ក្នុងនោះរួមមាន​ទី១​ រឿង​ផ្ដល់​កិច្ច​សហប្រតិបត្ដិកា​រណ៍​បច្ចេកទេស​ បណ្តុះបណ្តាលមន្រ្តីនិងសមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អំពី​ការ​សរសេរ​របាយការណ៍​ ​ និង​ទី​២​ ​កិច្ចព្រមព្រៀង​ (​ UPR​ )​ រវាងរដ្ឋាភិបាល និងរដ្ឋាភិបាល​ ថាតើ​​អង្គការសហប្រជាជាតិ​អាចជួយ​អ្វីខ្លះ​ ដល់សិទ្ធិមនុស្សនៅកម្ពុជា​។​

​បន្ថែម​ពី​នេះ​ លោកស្រី​ វ៉ា​ន់​ ហ៊ី​លី​ បង្ហាញ​ក្ដី​សង្ឃឹមថា​ កម្ពុជា​នឹង​មាន​អ្វី​ដែល​ថ្មី​លើបច្ចេកទេសសរសេររបាយការណ៍។​ លោកស្រី​បន្ត​ថា​ បើសិន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ត្រូវការ​ជំនួយលើផ្នែកបច្ចេកទេស​នេះ ក្រុម​ឧត្ដមស្នងការ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ និងស្ម័គ្រចិត្ត​ជួយ​ ​។​

​សូម​ជម្រាប​ថា​របៀបវារៈ​ ដែល​លោកស្រី​តំណាង​ឧតមស្នងការ​អង្គការសហប្រជាជាតិ​ បាន​ដាក់ចុះ​ដូចនេះ​គឺ​ស្រប​ពេល​ ដែល​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ អង្គការ​សហ​ប្រជា​តិ​ ដែល​មាន​មូលដ្ឋាន​នៅ​ ក្នុង​ក្រុង​ហ្សឺ​ណែវ​ ប្រទេស​ស្វិ​ស​ កាលពី​ថ្មីៗ​ទៅ​នេះ​ បាន​ចេញ​ថ្លែងការណ៍​រួម​មួយ​ ដោយ​បាន​ដាក់​ប្រទេស​កម្ពុជា​ ជា​រដ្ឋ​កំពុង​ជួប​ហានិភ័យ​ នៃ​ការ​រំលោភសិទ្ធិ​មនុស្ស​ ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​៕​

Share

Image
Image
Image