en     km
en     km

តំណាង​សហគមន៍​ផ្លូវដែក​ចំនួន​ប្រាំបី​ នឹង​ជួប​ប្រជុំ​ពិភាក្សា​ជាមួយ​​ក្រសួង​សាធារណការ​នៅ​ថ្ងៃ​ទី​២១​ មីនា​

Share

cover-Ministry-of-Public-Works-&-Transport

​​ភ្នំពេញ​៖  តំណាង​សហគមន៍​ផ្លូវដែក​ចំនួន​ ០៨​ នឹង​ជួប​ប្រជុំ​ពិភាក្សាជាមួយ​​ក្រសួង​សាធារណ​ការ​​ ​​​នៅ​​​ព្រឹក​​​ថ្ងៃ​ទី​ ២១​ ខែមីនា​ ឆ្នាំ ​២០១៦​ វេលា​ម៉ោង​ ៩:​០០​ ព្រឹកស្អែក​នេះ​។

តំណាង​សហគមន៍​ផ្លូវដែក​ចំនួន​ ០​៨ ​សហ​គមន៍​នឹង​ចូលរួម​ប្រជុំ​ពិភាក្សា​ជា​មួយ​​ក្រសួង​សាធារណការ​​និង​ដឹក​ជញ្ជូន ​តំណាង​ក្រសួង​សេដ្ឋកិច្ច​ តំណាង​​សាលារាជធានី​ភ្នំពេញ​ តំណាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ តប​តាម​ការ​អញ្ជើញ​របស់​ក្រសួង​ ដើម្បី​ពិភាក្សា​អំពី​ការ​រៀបចំ​វេទិកា​សាធារណៈ​ ជូន​ប្រជា​សហគមន៍​ផ្លូវដែក​ ព្រមទាំង​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ និង​ផ្លូវ​ល្បឿន​​លឿន​។​

បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ និង​មាន​តំណាង​ពលរដ្ឋ​ចំនួន​ ៨ ​នាក់​ ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​​នេះ​​។​ ទន្ទឹម​នឹង​នេះ​ដែរ​ ប្រជា​សហគមន៍​ផ្លូវដែក​ទាំង ​0​៨ ​នេះ​ ក៏​ចូលរួម​គាំទ្រ​តំណាង​ខ្លួន​ នៅ​ពីមុខ​ក្រសួង​ ប្រមាណ​ ២៥០​ នាក់​ផង​ដែរ​ ។​

​សូម​បញ្ជាក់​ថា​ សហគមន៍​ទាំង​ ៨​ រួម​មាន​៖​ ​ភូមិ​ ២៣​, ភូមិ​ ២​, ភូមិ​ ១៧​, ភូមិ​ ១៥,​ ភូមិ​ ១៦,​ ភូមិ​ទួល​សង្កែ,​ សហគមន៍​ ១០៤​, និង​សហគមន៍​ ១០៥ ៕

Share

Image
Image
Image