en     km
en     km

តំណាង​កម្មករ​រោងចក្រ​ វី​ន​ ស៊ី​ង​តិច​ ថា​ពួក​គាត់​ ខកចិត្ត​ព្រោះ​គ្មាន​ដំណោះស្រាយ​

Share

ភ្នំពេញ៖ កម្មករ​-​កម្ម​ការី​នី​ រោងចក្រ​ វី​ន​ ស៊ី​ង​តិច​ (​ខេ​ម​បូ​ឌា​)​ ខូ​ អិ​ល​ធី​ឌី​ (WIN​ SHINGTEX​ (CAMBODIA)​ CO.,​ LTD)​ជា​ច្រើន​រយ​នាក់​កាលពី​ព្រឹក​មិ​ញ​នេះ​ បាន​ដង្ហែរ​ក្បួន​មក​កាន់​ក្រសួង​ការងារ​ ដោយ​ថ្មើរជើង​ ក្នុង​គោលបំណង​ដើម្បី​ឱ្យ​ក្រសួង​ការងារ​ជួយ​រក​អន្តរាគមន៍​ ករណី​រឿង​ថៅកែ​រំលាយ​កិច្ចសន្យា​មុន​ពេល​កំណត់​។​ ប៉ុន្តែ​នៅ​ពេល​ពួក​គេ​ហែ​ក្បួន​មក​នោះ​ គណៈកម្មការ​ដោះស្រាយ​បាតុកម្ម​ និង​កូដកម្ម​ បានឱ្យ​តំណាង​កម្មករ​ ធ្វើការ​ចរចា​នៅ​រោងចក្រ​ខាងលើ​ជា​មុន​សិន​ មុន​ពេល​ទៅ​ដាក់​ញត្តិ​ឱ្យ​ក្រសួង​ការងារ​ជួយ​រក​អន្តរាគមន៍​។​ តែ​មក​ដល់​រសៀល​ហើយ​នោះ​ ពុំ​មាន​ដំណោះស្រាយ​។​

កម្មករ​-​កម្ម​ការី​នី​ រោងចក្រ​ វី​ន​ ស៊ី​ង​តិច​ (​ខេ​ម​បូ​ឌា​)​ ខូ​ អិ​ល​ធី​ឌី​ ​ជា​ច្រើន​រយ នាក់​កាលពី​ព្រឹក​មិ​ញ​នេះ​ បាន​ដង្ហែរ​ក្បួន​មក​កាន់​ក្រសួង​ការងារ​ ដោយ​ថ្មើរជើង​
កម្មករ​-​កម្ម​ការី​នី​ រោងចក្រ​ វី​ន​ ស៊ី​ង​តិច​ (​ខេ​ម​បូ​ឌា​)​ ខូ​ អិ​ល​ធី​ឌី​ ​ជា​ច្រើន​រយ នាក់​កាលពី​ព្រឹក​មិ​ញ​នេះ​ បាន​ដង្ហែរ​ក្បួន​មក​កាន់​ក្រសួង​ការងារ​ ដោយ​ថ្មើរជើង​

លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​ពី​ព័ត៌មាន​នេះ​ ៖

​កម្មករ​-​កម្ម​ការី​នី​ ប្រមាណ​ជាង​ ៤០០​ នាក់​ មក​ពី​រោងចក្រ​ វី​ន​ ស៊ី​ង​តិច​ នៅ​សង្កាត់​ចោម​ចៅ​ នៅ​ថ្ងៃនេះ​បាន​នាំ​គ្នា​ដង្ហែរ​ក្បួន​សំដៅ​មក​ក្រសួង​ការងារ​ ដើម្បី​ឱ្យ​ ជួយ​រក​អន្តរាគមន៍​ករណី​ដែល​ក្រុមហ៊ុន​រំលាយ​កិច្ចសន្យា​ពួក​គេ​ មុន​ពេល​កំណត់​បាន​រំសាយ​ការ​ប្រមូលផ្ដុំ​ ដោយ​ពុំ​ទទួល​បាន​ដំណោះស្រាយ​។​

​តំណាង​សហជីព​ ស៊ី​ខៅ​ឌូ​ (C.CAWDU)​ លោក​ ប៉ា​ល់​ មក​រា​ មាន​ប្រសាសន៍​ថា​ កម្មករ​-​កម្ម​ការី​នី​បាន​ត្រឡប់​ទៅ​វិញ​ បន្ទាប់​ពី​តំណាង​ត្រូវ​បាន​ឱ្យទៅ​ឡើង​ជួប​ថ្នាក់ដឹកនាំ​ក្រសួង​ តែ​លោក​ថា​ពុំ​មាន​ដំណោះស្រាយ​នៅឡើយ​។​

លោក​ ប៉ា​ល់​ មក​រា​ បន្ត​ថា​ ខណៈ​ដែល​ពួក​គាត់​បាន​ដង្ហែរ​ក្បួន​បាន​ប្រហែលជា​ ២​ គី​ទ្បូ​ម៉ែត្រ​ ពី​រោងចក្រ​ វី​ន​ ស៊ី​ង​តិច​ គឺ​គណៈកម្មការ​ដោះស្រាយ​បាតុកម្ម​ និង​កូដកម្ម​បានឱ្យ​តំណាង​កម្មករ​ទៅ​ធ្វើការ​ច​ចារ​នៅ​រោងចក្រ​ជាមួយ​ភាគី​រោងចក្រ​នេះ​ជា​មុន​សិន​ មុន​ពេល​ដែល​ពួក​គាត់​យក​ញ្ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​ការងារ​។​

លោក​ ប៉ា​ល់​ មក​រា​ បន្ត​ថា​លទ្ធផល​នៃ​ការ​ចរចា​នោះ​ គឺ​ពុំ​មាន​លទ្ធផល​ដូច​ទៅ​អ្វី​ដែល​កម្មករ​ចង់បាន​នោះ​ទេ​៖​ «​ជា​លទ្ធផល​នៃ​ការ​ទាមទារ​ពុំ​មាន​លទ្ធផល​នោះ​ទេ​ ប៉ុន្តែ​បាន​តែ​ការ​ណាត់ជួប​ យើង​បាន​ជជែក​គ្នា​ថា​ស្អែក​ហ្នឹង​យើង​ណាត់ជួប​ម៉ោង​ ៩​ កន្លះ​បន្ថែម​ទៀត​ ខាង​ក្រសួង​ ខាង​មេធាវី​ដោយ​តំណាង​នៃ​ក្រុមហ៊ុន​ហ្នឹង​…»​។​

ជុំវិញ​បញ្ហា​នេះ​អគ្គលេខាធិការ​ង​នៃ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​កូដកម្ម​ បាតុកម្ម​ និង​គ្រប់មុខ​សញ្ញា​នៃ​ក្រសួង​ការងារ​ លោក​ វង្ស​ សុវណ្ណ​ បាន​ផ្តល់​បទ​សម្ភាស​ជាមួយ​វិទ្យុ​ស្ត្រី​ នៅ​ថ្ងៃនេះ​ដែរ​ថា​ ការ​ជួប​ពិ​ភក្សា​ជាមួយ​តំណាង​ក្រុម​កម្មករ​កាលពី​ព្រឹក​មិ​ញ​ទាក់ទង​នឹង​រឿង​ថៅកែ​រំលាយ​កិច្ចសន្យា​មុន​ពេល​កំណត់​ទៅ​លើ​កម្មករ​ និយោជិត​ នៅ​ក្នុង​ក្រុមហ៊ុន​ វី​ន​ ស៊ី​ង​តិច​ គឺ​ពុំ​ទាន់​ទទួល​បាន​លទ្ធផល​អ្វី​ជា​ផ្លែផ្កា​នៅ​ទ្បើ​យ​នោះ​ទេ​ ដោយសារ​តែ​នាយក​ក្រុមហ៊ុន​អវត្តមាន​នៅ​ក្នុង​ជំនួប​រវាង​តំណាង​កម្មករ​ និង​ ថៅកែ​ក្រុមហ៊ុន​។​

លោក​ វង្ស​ សុវណ្ណ​ បន្ថែម​ទៀត​ថា​៖​ «​ដោយសារ​តែ​ថ្ងៃនេះ​យើង​អត់​បាន​ជួប​ខាង​រោងចក្រ​ ហើយ​តំណាង​ខាង​មេធាវី​របស់​រោងចក្រ​គេ​មិន​នៅ​ អ​ញ្ចឹ​ង​យើង​ណាត់​ស្អែក​ហ្នឹង​គឺថា​កំណត់ពេល​ទៅ​ជួប​គ្នា​ជាក់លាក់​មួយ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជូន​បងប្អូន​កម្មករ​របស់​យើង​គឺ​យើង​បាន​កំណត់​យក​ម៉ោង​ ៩​ កន្លះ​ព្រឹកស្អែក​ គឺ​ដើម្បី​រក​ដំណោះស្រាយ​បន្ត​»​។​

meeting-at-WIN​-SHINGTEX​-(CAMBODIA)​-CO.-LTD

លិខិត​ជូនដំណឹង​របស់​ក្រុមហ៊ុន​ វី​ន​ ស៊ី​ង​តិច​ ដែល​មា​នទី​តាំងនៅ​ ភូមិ​ជម្ពូ​វ័ន​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ចុះ​ថ្ងៃ​ទី​០៥​ ខែមីនា​ ឆ្នាំ​២០១៦​ ស្តី​ពី​ការ​រំលាយ​កិច្ចសន្យាការងារ​មុន​ពេល​កំណត់​បានឱ្យ​ដឹង​ថា​ ដោយសារ​តែ​ក្រុមហ៊ុន​មិន​ទទួល​បាន​នូវ​ការ​បញ្ជា​ទិញ​ថ្មី​ក្នុងឆ្នាំនេះ​ពី​អតិថិជន​ក្រៅប្រទេស​ ជា​ហេតុ​ធ្វើ​ឱ្យ​សង្វា​ក់​ផលិតកម្ម​ និង​ការ​ផលិត​របស់​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​ពុំ​អាច​ដំណើរការ​តទៅ​ទៀត​បាន​។​

លិខិត​របស់​ក្រុមហ៊ុន​បន្ត​ថា​ក្រុមហ៊ុន​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​បង់ប្រាក់​ឈ្នួល​ជូន​បុគ្គលិក​ កម្មករ​ និយោជិត​ និង​បង់ថ្លៃ​ចំណាយ​សម្រាប់​ដំណើរការ​ផលិត​នៅ​ក្នុង​រោងចក្រ​បាន​ទេ​។​ លិខិត​ជូនដំណឹង​ដដែល​បន្ត​ថា​ ក្រុមហ៊ុន​សម្រេច​ធ្វើការ​រំលាយ​កិច្ចសន្យាការងារ​មាន​កំណត់​ថិរវេលា​ និង​កិច្ចសន្យាការងារ​មាន​ថិរវេលា​មិន​កំណត់​ ហើយ​ក្រុមហ៊ុន​នឹង​មិន​បន្ត​កិច្ចសន្យាការងារ​សម្រាប់​បុគ្គលិក​ កម្មករ​ និយោជិត​ទៀត​ទ្បើ​យ​ ចាប់ពី​ថ្ងៃ​ទី​០៥​ ខែមីនា​ ឆ្នាំ​២០១៦​ នេះ​តទៅ​។

​សូម​បញ្ជាក់​ថា​ យោង​តាម​លិខិត​សុំ​អន្តរាគមន៍​របស់​កម្មករ​ និយោជិត​ បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ វី​ន​ ស៊ី​ង​តិច​ ជូនដំណឹង​រំលាយ​កិច្ចសន្យាការងារ​របស់​កម្មករនិយោជិត​ទាំងអស់​ចំនួន​ ៥៥០​ នាក់​ តាំងពី​ថ្ងៃ​ទី​០៥​ ខែមីនា​ ឆ្នាំ​២០១៦​ ប៉ុន្តែ​ក្រុមហ៊ុន​ពុំ​ទាន់​បាន​ទូទាត់​ប្រាក់​បំណាច់​កិច្ចសន្យា​តាម​ច្បាប់​ស្តី​ពី​ការងារ​នោះ​ទ្បើ​យ​ ចាប់តាំងពី​ថ្ងៃ​ជូនដំណឹង​នោះ​មក​ដែល​ជា​ ដើមចម​ឱ្យ​មានការ​តវ៉ា​នេះ​កើតឡើង​៕​

Share

Image
Image
Image