en     km
en     km

តំណាងរាស្ត្រ​ស្រី​ម្នាក់​ នៃ​ប្រទេស​អង់គ្លេស​ ត្រូវ​បាន​បាញ់​សម្លាប់​នាំ​ ឱ្យ​ព្យួរ​ការ​បោះ​ប្រជាមតិ​

Share

អង់គ្លេស​អ្នកតំណាង​រាស្ត្រ​ស្រី​ម្នាក់​នៃ​ប្រទេស​អង់គ្លេស​ត្រូវ​បាន​បាញ់​សម្លាប់​ នៅ​ពេល​លោកស្រី​កំពុង​ចុះ​ឃោសនា​ ដើម្បី​និយាយ​ពីសារ​សំខាន់​និង​ ផល​លំបាក​ដែល​អង់គ្លេស​ ត្រូវ​ចាក​ចេញពី​ សហគមន៍​ អឺរ៉ុប​ ។​

english-pre
លោកស្រី​ Jo​ Cox​ ​អ្នកតំណាង​រាស្ត្រ​ នៃ​គណបក្សប្រឆាំង​ គឺ​គណបក្ស​ការងារ។ រូបភាព៖ BBC​

​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ រាយការណ៍​ថា​ បន្ទាប់​ការ​បាញ់​សម្លាប់​ លោកស្រី​  Jo​ Cox​ លោកនាយក​រដ្ឋមន្ត្រី​ដា​វិ​ដ​ ខម​ម្រូ​ន​ ប្រកាស​ព្យួរ​ការ​បោះ​ប្រជាមតិ​ ។​

​លោកស្រី​ Jo​ Cox​ អាយុ​៤១​ឆ្នាំ​ ត្រូវ​បាន​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ មិថុនា​ លើ​ កំណាត់​ផ្លូវ​មួយ​ នៅ​តំបន់​ភាគ​ខាងជើង​ នៃ​ប្រទេស​ ។​ តាម​ប្រភព​ដែល​នេះ​ ខ្មាន់កាំភ្លើង​ត្រូវ​បាន​ សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាម​នៅ​ពេល​នោះ​ ។​

​នេះ​ជា​ការ​សម្លាប់​ អ្នកនយោបាយ​ អង់គ្លេស​ លើក​ទី​២​  ចាប់តាំងពី​ឆ្នាំ​ ១៩៩០​ ដែល​ករណី​ដូចនេះ​បាន​កើតឡើង​ម្ដង​ នៅ​ភាគ​ខាងជើង​ប្រទេស​ ។​ អ្នកនយោបាយ​មានកូន​២​នាក់​នេះ​ គឺជា​អ្នកតំណាង​រាស្ត្រ​ នៃ​គណបក្សប្រឆាំង​ គឺ​គណបក្ស​ការងារ​ ៕​ ប្រភព​:BBC​

Share

Image
Image
Image