en     km
en     km

តំណាងកម្ពុជានៅUNប្រតិកម្មនឹងអន្តរជាតិដែលវាយប្រហារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យកម្ពុជា

Share

តំណាងកម្ពុជាប្រចាំក្រុមប្រឹក្សាអង្គការសហប្រជាជាតិជាថ្មីម្តងទៀត បានបញ្ចេញសេចក្តីថ្លែងការណ៍របស់ខ្លួន ដោយប្រតិកម្មតបរាល់សេចក្តីថ្លែងការណ៍របស់បណ្តាលប្រទេសមួយចំនួន ក្នុងមានប្រទេសជជប៉ុនផងដែរ ដែលបានថ្លែងប្រឆាំងកម្ពុជាពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ នេះបើយោងតាមសេចក្តីរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចេញផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី០៥ កក្កដា ឆ្នាំ២០១៨។

សេចក្តីរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចេញផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី០៥ កក្កដា ឆ្នាំ២០១៨។

 

តាមរយៈសេចក្តីថ្លែងការណ៍ដដែលនេះ កម្ពុជាបានបង្ហាញពីភាពចាស់វស្សារបស់ខ្លួនក្នុងការចូលរួមសហការជាមួយអង្គការសហប្រជាជាតិក្នុងគោលដៅដើម្បីលើកស្ទួយ ការពារ និងគោរពសិទ្ធិមនុស្ស ព្រមទាំងជំរុញលទ្ធប្រជាធិបតេយ្យ និងនីតិរដ្ឋឱ្យល្អប្រសើរ។

យ៉ាងណាសេចក្តីថ្លែងការណ៍ចេញដោយលោក ណី សំអុល ឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិកត់សម្គាល់ឃើញថា កន្លងមកសហគមន៍អន្តរជាតិមួយចំនួនតែងតែធ្វើបុរេវិនិច្ឆ័យដោយលម្អៀង និងបដិសេធមិនទទួលស្គាល់ដំណើរការបោះឆ្នោត និងលទ្ធផលបោះឆ្នោតបើទោះបីជាការបោះឆ្នោតមានអ្នកអង្កេតការណ៍អន្តរជាតិទទួលស្គាល់ថាបានប្រព្រឹត្តដោយសេរី និងយុត្តិធម៌ក៏ដោយចុះ។

តាមរយៈសេចក្តីថ្លែងការណ៍កម្រាស់៣ទំព័ររបស់ខ្លួន កម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិដែលធ្លាប់តែព្រួយបារម្ភពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យកម្ពុជា ហើយតែងស្នើឱ្យកម្ពុជាមានការបោះឆ្នោតមួយប្រកបសេរីភាព និងយុត្តិធម៌នោះ គួរបន្តផ្តល់នូវការគាំទ្រ និងជំនួយដល់ គ ជ ប ឬបញ្ចូនអ្នកអង្កេតការណ៍មកចូលរួមការបោះឆ្នោតនាពេលខាងមុខនេះវិញ៕

Share

Image
Image
Image