en     km
en     km

តុលា​ការ​​កំពូល​តម្កល់​បទ​​ចោទ​​របស់​​សាលា​​ដំ​បូ​ង​​រាជធានី​ភ្នំ​ពេញ​​ប្រឆាំង​​ស្ត្រី​​បឹង​​កក់​

Share

ភ្នំពេញ៖ តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ បាន​ទម្លាក់​ចោល​បណ្ដឹង​សារទុក្ខ​របស់​ស្ត្រី​បឹ​ងកក់​ ដែល​ប្ដឹង​ជំទាស់​សាលក្រម​របស់​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដោយ​តម្កល់​ទុកជា​បានការ​ក​រណី​ចោទ​ពួក​គាត់​​ពី​បទ​ចូល​កាន់កាប់​ដោយ​​ខុសច្បាប់​​អចលនវត្ថុ​របស់​និ​តិ​​បុគ្គល​សាធារណៈ​​។​

​ក្រោយ​ចេញពី​ស្តាប់​ការ​ប្រកាស​សាលដីការ​  អ្នក​ស្រី​​ ទេព​ វ​ណ្ណី​ ក្នុង​ចំណោម​ស្ត្រី​ទាំង ​១៣​ នាក់​នេះ​ បាន​​សម្តែង​ការ​​​ខកចិត្ត​យ៉ាង​​ខ្លាំង​​​ចំពោះ​សេចក្ដីសម្រេច​របស់​តុលាការ​​កំពូល​​ សម្រេច​ឱ្យ​​ក្រុម​ស្ត្រី​បឹ​ង​កក់​​​នៅ​តែ​​ជាប់​ទោស​ដដែល​​​ទៅ​តា​ម​សាល​ក្រម​សាលាដំបូង​​​រា​ធា​នី​​​ភ្នំពេញ​​​​ករណី​រង​បទ​​ចោទ​នេះ ​។​

Beong-Kok---Womens
​ក្រុមស្ត្រី​បឹ​កក់​​ នាំគ្នាតវ៉ា​ជំទាស់​សាលក្រមរបស់​​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​

​អ្នកស្រី​ ទេព​ វន្នី​ បាន​រិះគន់​ការ​សម្រេច​របស់​តុលាការ​កំពូល​​ថា​ ​តុលាការ​ជា​​ឈ្នាន់​​របស់​អ្នក​មាន​​លុយ​ ​​អ្នក​​មាន​​អំណាច​​​​។​ អ្នក​​ស្រី​​និយាយ​​​ថា៖ ​«​​សម្រាប់​​ថ្ងៃ​នេះវិញ​​ ​ជា​ភស្តុ​តា​ង​​យ៉ាង​​ច្បាស់​បាន​បង្ហាញ​ថា​ តុលាការ​ស្រុក​​​ខែ្ម​រ​ នៅ​តែ​បន្ត​ធ្វើ​ជា​ឈ្នាន់​របស់​មន្ត្រី​មាន​អំណាច​ មន្ត្រី​​ពុក​​រលួយ​ និង​ជា​ឈ្នាន់​បុគ្គល​ដែល​មាន​លុយ​នៅ​ប្រទេស​​កម្ពុជា​​»​ ។​

​ចំណែកឯ​ លោក​ អំ​ សំអាត​ ប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​​ផ្នែក​​សិទ្ធិ​​មនុស្ស​នៃ​អង្គការ​លី​កាដូ​ ​ដែល​បាន​ឃ្លាំ​មើល​​នៅ​ព្រឹក​មិ​ញ​នេះ​ មាន​ប្រសា​ន៍​ថា​ តុលាការ​គួរតែង​​ទម្លាក់​ការ​ចោទប្រកាន់​​ស្ត្រី​បឹ​ង​កក់​​ទាំងនោះ​ ព្រោះ​​ពួក​គេ​​មិន​បាន​​ប្រព្រឹត្តដូច​​ការ​ចោទ​​ប្រកាន់​​​ឡើយ​​​។​ លោក​បន្ត​ថា​ បទ​​​ចោទ​​របស់​សាលាដំបូង​ធានី​ភ្នំពេញ​ ចោទថា​ ស្ត្រី​បឹង​កក់​បាន​​កាន់កាប់​​ដោយ​ខុសច្បាប់​នូវ​អចលនវត្ថុ​របស់​​និ​តិ​បុគ្គល​សាធារណៈ​ គឺ​​គ្រាន់តែ​ជា​លេស​ដើម្បី​ចាប់​ស្ត្រី​បឹ​កងកក់​ដាក់​ពន្ធ​ធនាគារ​ប៉ុណ្ណោះ​។​

​លោក​ អំ​ សំអាត​ មាន​ប្រសាសន៍​ថា ​«​ការ​ចាប់​ហើយ​ ការ​ចោទប្រកាន់​ហើយ​ ប្រសិនបើ​តុលាការ​លើកឡែង​ការ​ចោទ​ទៅ​ បាន​ន័យ​ថា​ធ្វើ​បាក់មុខបាក់មាត់​អាជ្ញាធរ​ដែល​ចាប់​អ្នក​ទាំងនោះ​បញ្ចូល​ទៅ​ ហើយ​តុលាការ​ថ្នាក់​ក្រោម​កាត់ទោស​ហើយ​»​ ។​

​កាលពី​ថ្ងៃ​ទី​ ២២​ ខែឧសភា​ ឆ្នាំ​ ២០១២​ សាលក្រម​សាលាដំបូង​ បាន​ចោទប្រកាន់ ​និង​ផ្តន្ទាទោស​ស្ត្រី​បឹង​កក់ ​១៣​នាក់​ ក្នុង​នោះ​ស្ត្រី​ម្នាក់ៗ​មានទោស​ចំនួន ​០២ ​ឆ្នាំ​កន្លះ​ លើកលែងតែ​អ្នកស្រី​ ង៉ែត ឃុន​ ​​មានទោស​ មួយ​ឆ្នាំ​កន្លះ​ ក្រោម​បទ​ចោទ​ ចូល​កាន់កាប់​ដោយ​ខុសច្បាប់​នូវ​អចលនវត្ថុ​​របស់​​និ​តិ​បុគ្គល​សាធារណៈ​ និង​​ប្រឆាំង​នឹង​​មន្ត្រីរាជការ​សាធារណៈ​​។ ​កាលនោះ​ត្រូវ​សាលា​ឧទ្ធរណ៍​កាត់​តម្រឹម​ត្រឹម​​មួយ​ខែ​ ០៣ ​ថ្ងៃ​វិញ​ ​ដោយ​ដាក់​ឱ្យ​ស្ថិត​ក្រោម​លក្ខខណ្ឌ​ព្យួរទោស ​ទើប​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​ដោយ​តម្កល់​សាលក្រម​របស់​​តុលា​ការ​​ជាន់​​ទាប​​នេះ​ដដែល​៕​​

Share

Image
Image
Image