en     km
en     km

តុលាការ​៖​ លោក​ សម​ រ​ង្ស៊ី​ ត្រូវ​ឆ្លើយ​បំភ្លឺ​ផ្ទាល់​នៅ​តុលាកា​លើកលែង​ សាក្សី​អាច​បំភ្លឺ​តាម ​Internet

Share

ភ្នំពេញ៖ ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បដិសេធ​ការ​បំភ្លឺ​តាម​ប្រព័ន្ធ​ អិន​ធើ​ណិ​ត​ របស់​ លោក​ សម​ រ​ង្ស៉ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ករណី​សំណុំរឿង​ដែល​មេ​បក្ស​ប្រឆាំង​នេះ​បាន​ចោទ​រដ្ឋាភិបាល​ថា​ ជា​អ្នក​រៀបចំ​ឃាតកម្ម​ លើ​បណ្ឌិត​ កែម​ ឡី​។​

លោក​ សម​ រ​ង្ស៊ី​ ប្រធានបក្សសង្រ្គោះជាតិ
លោក​ សម​ រ​ង្ស៊ី​ ប្រធានបក្សសង្រ្គោះជាតិ

ការ​ប្រកាស​ជំហរ​របស់​ សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្វើ​ឡើង​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ បន្ទាប់​ពី​លោក​ សម​ រ​ង្ស៉ី​ បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ Facebook​ របស់​លោក​ថា​ លោក​ស្ម័គ្រ​ចូល​បំភ្លឺ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ (Internet)​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ដីកា​កោះហៅ​ របស់​តុលាការក្រុង​ភ្នំពេញ​ ចំពោះ​សំណុំរឿង​នេះ​។​ នេះ​បើ​តាម​ លោក​ លី​ សុ​ផា​ណា​ អ្នកនាំពាក្យ​ ដែល​បាន​ផ្សព្វផ្សាយ​ ដូចនេះ​តាម​ប្រព័ន្ធ​តេ​ឡា​ក្រាម​ កាលពី​ល្ងាច​ ថ្ងៃអាទិត្យ​ទី​១៤​សីហា​។​

​លោក​ លី​ សុ​ផា​ណា​ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សរសេរ​តាម​តេ​ឡេ​ក្រាម​របស់​លោក​ថា​៖​ «​យើង​មិន​អនុញ្ញាត​លើ​សំណើរ​សុំ​របស់​ជនជាប់សង្ស័យ​ឈ្មោះ​ សម​ រ​ង្ស៊ី​ សម្រាប់​ការ​ស្តាប់​ចម្លើយ​នៅ​ថ្ងៃ​ទី​១៩​ សីហា​ ២០១៦​ តាម​កម្មវិធី​ Teleconference​ដោយ​ប្រើប្រាស់​ប្រ​ព​ន្ធ័​ Internet​ ដោយ​មូលហេតុ​៖​ ឈ្មោះ​ សម​ រ​ង្ស៊ី​ ជា​ជនជាប់សង្ស័យ​មិនមែន​ជា​សាក្សី​។​ ជនជាប់សង្ស័យ​ត្រូវ​ស្តាប់​ចម្លើយ​ចំពោះ​មុខ​ព្រះរាជអាជ្ញា​នៅ​កាលបរិច្ឆេទ​កោះហៅ​ ដោយ​អនុលោម​តាម​នីតិវិធី​ដែល​បញ្ញត្តិ​ នៅ​ក្នុង​ក្រម​នីតិ​វី​ធី​ព្រហ្មទណ្ឌ​»​។​

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​ គេ​អាច​ធ្វើ​ដូច​សាលាក្ដី​ខ្មែរក្រហម​ តែ​ទៅ​លើ​សាក្សី​ ប៉ុណ្ណោះ​ ដែល​អនុវត្ត​របៀប​នេះ​ តាម​ប្រព័ន្ធ​ Teleconference​ ដោយ​ប្រើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​។​

​លោក​ សម​ រ​ង្ស៊ី​ បាន​សរសេរ​លើ​ ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា​ ដើម្បី​ឱ្យ​លោ​កប​ភ្លឺ​រឿង​លោក​ចោទ​រដ្ឋាភិបាល​ នៅ​ពីក្រោយ​ នៃ​អំពើ​ឃាតកម្ម​ លើ​លោក​ កែម​ ឡី​ គឺ​តុលាការ​អាច​ឱ្យ​លោក​បំភ្លឺ​តាម​ប្រព័ន្ធ​Teleconference​ គឺ​ដូច​តុលាការ​ខ្មែរក្រហម​ដែល​ អនុវត្ត​របៀប​នេះ​ បានជា​ច្រើន​មក​ហើយ​។​ លោក​ ថា​នឹង​បំភ្លឺ​តាម​ អ្វី​ដែល​លោក​ចោទប្រកាន់​រដ្ឋាភិបាល​។​

​យ៉ាងណា​ ប្រធាន​បក្ស​ប្រឆាំង​ និរទេស​ខ្លួនឯង​រូប​នេះ​ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ ប្ដឹង​ដូចនេះ​ដែរ​ចំពោះ​ មនុស្ស​ ១​សែន​នាក់​ ដែល​ចុច​ Likes​ គាំទ្រ​ ជំហរ​របស់​លោក​។​

​លោក​មេធាវី​ គី​ តិច​ តំណាង​សម្តេច​ ហ៊ុន​ សែន​ បាន​ដាក់​ពាក្យបណ្តឹង​ប្តឹង​ លោក​ សម​ រ​ង្ស៉ី​ និង​ លោកស្រី​ ថា​ក់​ ឡា​នី​ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ សម​ រ​ង្ស៉ី​ រឿង​ចោទ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​សម្តេច​ ហ៊ុន​ សែន​ ថា​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ឃាតកម្ម​ សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​។​

​ចំពោះ​រឿង​នេះ​សម្តេច​ ហ៊ុន​ សែន​ បាន​ ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​១០០​រៀល​ប៉ុណ្ណោះ​៕

Share

Image
Image
Image