en     km
en     km

តុលាការ​សម្រេច​បន្ត​ឃុំខ្លួន​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​

Share

ភ្នំពេញ​៖​ តុលាការ​កំពូល​នៅ​ថ្ងៃ​ ពុធ​ ទី​ ២២​ ខែ​ សីហា​នេះ​ បាន​សម្រេច​បន្ត​ឃុំខ្លួន​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ តទៅ​ទៀត​ ។​ ការ​សម្រេច​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​សវនាការ​នៅ​ព្រឹក​មិ​ញ​នេះ​ ដោយ​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​ ប្រកាស​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុកជា​បានការ​ដដែល​។​

           លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិត្រូេវបានចាប់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ឆ្នំា ២០១៧។

​ក្នុង​សវន​ការ​ជំនុំជម្រះ​សុំ​នៅ​ក្រៅ​ឃុំ​ក្នុង​ជុំ​ទី​២​របស់​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​ លោក​ គង់​ ស្រ៊ី​ម​ សម្រេច​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុកជា​បានការ​ដដែល​ដោយ​បន្ត​ឃុំខ្លួន​ប្រធាន​អតីត​គណបក្សប្រឆាំង​នៅ​ក្នុង​ពន្ធនាការ​ត្រពាំង​ផ្លុ​ង​តទៅ​ទៀត​។​

​លោក​ កឹ​ម​ សុខា​ ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​កងកម្លាំង​មាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​កណ្តាល​អា​ធ្រា​ត្រ​ក្នុង​គេហដ្ឋាន​របស់​លោក​កាលពីដើម​ខែកញ្ញា​ ឆ្នាំ​ ២០១៧​។​ លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ស្ថិត​នៅ​ខេត្ត​ត្បូងឃ្មុំ​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​។​ ប្រធាន​អតីត​គណបក្សប្រឆាំង​ដ៏​ធំ​ជាងគេ​រូប​នេះ​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ​។​

​លោក​ ផែង​ ហេង​ មេធាវី​ការពារ​ក្តី​ឱ្យ​ លោក​ កឹ​ម​ សុខា​ ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ពី​ចេញពី​បន្ទប់​សវន​ការ​ថា​កូនក្តី​របស់​លោក​គួរតែ​ត្រូវ​បានឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ដើម្បី​ព្យាបាល​ជំងឺ​ឆ្អឹង​កៀប​សរសៃ​ ព្រោះ​ស្ថានភាព​ជំងឺ​លោក​ កឹ​ម​ សុខា​ គួរ​ឱ្យ​ព្រួយបារម្ភ​ជា​ខ្លាំង​។​

​លោក​ ផែង​ហេង​៖​ «​តុលាការ​ចុងបញ្ចប់​បាន​សម្រេច​តម្កល់​សាលដីកា​របស់​សាលឧទ្ធរណ៍​ទុកជា​បានការ​ដដែល​ មាន​ន័យ​ថា​ មិន​សម្រេច​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ​ទេ​។​ចំពោះ​ស្ថានភាព​ជំងឺ​គាត់​ ជំងឺ​នឹង​គឺ​ត្រូវការ​វះកាត់​ ប្រសិនបើ​យើង​មិន​វះកាត់​ជំងឺ​នោះ​វា​នៅ​តែ​មិន​អាច​ស្រាក​ស្រា​ន​បាន​។​ ចំណែកឯ​ជំងឺ​សម្ពាធ​ឈាម​ឬ​ក៏​លើស​ជាតិ​ស្ករ​ជា​ជំងឺ​ធម្មតា​ទេ​សំខាន់​គឺ​រឿង​ឆ្អឹង​ដែល​កៀប​សរសៃ​ដែល​យើង​ចង់ឱ្យ​គាត់​ចេញ​ទៅ​ព្យាបាល​ជំងឺ​»​។​

​លោក​មេធាវី​សម្តែង​ការ​សោកស្តាយ​ចំពោះ​សេចក្តីសម្រេច​របស់​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជំ​ម្រះ​មិន​អនុញ្ញាត​ឱ្យ​កូនក្តី​រស់នៅ​ក្រៅ​ឃុំ​។​ ទោះបី​យ៉ាងណា​ លោក​មេធាវី​នឹង​ពិភាក្សា​ជាមួយ​កូនក្តី​របស់​លោក​ ដើម្បី​ប្តឹង​ទាស់​នឹង​សេចក្តីសម្រេច​នេះ​ឬ​យ៉ាងណា​។​

​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជាង​១១​ខែ​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ សន្ធិ​ដិ្ឋ​ភាព​ជាមួយ​បរទេស​តាម​មាត្រា​៤៤៣​ នៃ​ក្រមព្រហ្មទណ្ឌ​។​លោក​ កឹ​ម​ សុខា​ អាច​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ពី​១៥​ ឆ្នាំ​ ទៅ​ ៣០​ ឆ្នាំ​ ប្រសិនបើ​តុលាការ​រក​ឃើញ​ថា​ មាន​ពិរុទ្ធភាព​មែន​នោះ​។​

​ការ​ជំនុំជម្រះ​សំណុំរឿង​លោក​ កឹ​ម​ សុខា​ មានការ​រឹត​បណ្តឹង​សន្តិសុខ​សុវត្ថិភាព​ដោយ​មាន​ដាក់​ពង្រាយ​កង​ម្លាំ​ង​មាន​សមត្ថកិច្ច​ និង​មាន​រនាំង​ការពារ​មិន​ឱ្យ​មាន​ចរាចរណ៍​នៅ​បរិវេណ​តុលាការ​កំពូល​នោះ​ទេ​៕

Share

Image
Image
Image