en     km
en     km

តុលាការ​សម្រេច​ឃុំខ្លួន​ស្ត្រី​ខ្មែរ​ច្រើន​នាក់​ករណី​ស៊ីឈ្នួល​ពពោះ​ជំនួស​ឲ្យ​អតិថិជនចិន​

Share

ភ្នំពេញ​៖​ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ស្ត្រី​ស៊ីឈ្នួល​ពពោះ​ដោយ​ដាក់​ស្ថិត​ក្នុង​ពន្ធនាគារ​ព្រៃ​ស​បណ្តោះអាសន្ន​ កាលពី​រសៀល​ថ្ងៃ​ទី​ ៥​ ខែ​ កក្កដា​ ម្សិលមិញ​។​

  អាជ្ញាធររកឃើញស្រ្តីមានផ្ទៃពោះចំនួន ៣៣ នាក់ នៅទីតំាងស៊ីឈ្នួលខុសច្បាប់នៅខណ្ឌឬស្សីកែវ

​លោក​ កោ​ វ​ណ្ឌី​ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​ចៅក្រម​ស៊ើបសួរ​ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​ស្ត្រី​ខ្មែរ​ស៊ីឈ្នួល​ពពោះ​ជំនួយ​ ៣៣​ នាក់​ ឲ្យ​ជនជាតិ​ចិន​។​ ប៉ុន្តែ​ស្ត្រី​ពពោះ​ជំនួស​ទាំងនោះ​ត្រូវ​ឃុំខ្លួន​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​តាមដាន​សុខភាព​ទារក​ និង​ម្តាយ​។​

​ក្នុង​សំណុំរឿង​ពពោះ​ជំនួស​នេះ​ កាលពី​ចុងខែ​ មិថុនា​ តុលាការ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ ៥​ នាក់​ ទៀត​គឺ​ជនជាតិ​ចិន​ម្នាក់​ និង​ជន​ជាតិខ្មែរ​ ៤​នាក់​ ក្រោម​បទ​ចោទ​ដូច​គ្នា​នេះ​។​

​ជនសង្ស័យ​ជនជាតិ​ចិន​ម្នាក់​ និង​គូកន​ជា​ជនជាតិ​ខ្មែរ​ ៤​នាក់​ទៀត​ រួម​ទាំង​ស្ត្រី​ខ្មែរ​ពពោះ​ទាំងនោះ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ចោទប្រកាន់​ពី​បទ​«​ជួញដូរ​មនុស្ស​ដោយ​ឆ្លង​ដែន​»​ និង​«​អន្តរការី​រវាង​អ្នក​សុំ​កូន​ និង​ស្ត្រី​ពពោះ​»​ តាម​មាត្រា​ ១៦​ នៃ​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ និង​មាត្រា​ ៣៣​ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ចាប់តាំងពី​ឆ្នាំ​ ២០១៦​ អាជ្ញាធរ​រក​ឃើញ​ស្រី្ត​ខ្មែរ​ស៊ីឈ្នួល​ពពោះ​ជំនួស​ប្រមាណ​ ៣០​ នាក់​ ប៉ុន្តែ​ស្ត្រី​ពពោះ​ទាំងនោះ​ក្រសួងមហាផ្ទៃ​ដោះស្រាយ​រួចរាល់​ហើយ​។​

​នៅ​ឆ្នាំ​ ២០១៦​ តុលាការ​ផ្តន្ទាទោស​ស្ត្រី​ជនជាតិ​អូស្ត្រាលី​ម្នាក់​ និង​ពលរដ្ឋ​ខ្មែរ​២​នាក់​ ដាក់​ពន្ធនាគារ​រយៈពេល​ ១៨​ ខែ​ ពាក់ព័ន្ធ​បើក​ក្លី​និ​ច​ផ្តល់​សេវា​ពពោះ​ជំនួស​៕

Share

Image
Image
Image