en     km
en     km

តុលាការ​សម្រេច​ឃុំខ្លួន​ជាងកាត់សក់​ម្នាក់​ ក្រោម​បទ​ចោទ​ប្រមាថ​ព្រះមហាក្សត្រ​

Share

​ភ្នំពេញ​៖​ តុលាការ​ខេត្តសៀមរាប​ សម្រេច​ចោទប្រកាន់​ និង​ឃុំ​ខ្លូ​ន​បណ្តោះអាសន្ន​ជាងកាត់សក់​ម្នាក់​ វ័យ​ ៧០​ឆ្នាំ​ ក្រោម​បទ​ចោទ​ «​ប្រមាថ​ព្រះមហាក្សត្រ​»​។​

សាលាដំបូងខេត្តសៀុមរាប​​សម្រេចឃុំខ្លួនជនសង្ស័យឈ្មោះ បាន សម្ភីរ ជាបណ្តោះអាសន្នក្នុងពន្ធនាគារក្រោមបទចោទប្រកាន់«ប្រមាថព្រះមហាក្សត្រ។

​យោង​តាម​ដីកា​បង្គាប់​ ឲ្យ​ឃុំខ្លួន​របស់​សាលាដំបូង​ខេត្តសៀមរាប​ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២០​ ខែឧសភា​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ តុលាការ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ បាន​ សម្ភីរ​ ជា​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ក្រោម​បទចោទប្រកាន់​ «​ប្រមាថ​ព្រះមហាក្សត្រ​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​»​។​

​បើ​តាម​ដីកា​នេះ​ បាន​បញ្ជាក់​ថា​ បុរស​វ័យ​ ៧០​ឆ្នាំ​នេះ​ គឺជា​ជាងកាត់សក់​ បាន​ចែកចាយ​បន្ត​ (shared)​ រូបភាព​ និង​ខ្លឹមសារ​ ប្រមាថ​ព្រះមហាក្សត្រ​ ដោយ​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក​កាលពី​ថ្ងៃ​ទី​១៣​ ខែ​ ឧសភា​។​ ជាងកាត់សក់​រូប​ត្រូវ​បាន​ លោក​ ងួ​ន​ ណា​រ៉ា​ ប្រធាន​សាលាដំបូង​ខេត្តសៀមរាប​ និង​ជា​ចៅក្រម​ស៊ើបសួរ​ សម្រេច​ចោទប្រកាន់​តាម​មាត្រា​ ៤៣៧​ ស្ទួន​នៃ​ក្រមព្រហ្មទណ្ឌ​។​

​នេះ​ជា​ករណី​ទី​២​ ហើយ​ ដែល​តុលាការ​សម្រេច​ឃុំខ្លួន​ពលរដ្ឋ​ក្រោម​បទ​ «​ប្រមាថ​ព្រះមហាក្សត្រ​»​ ចាប់តាំងពី​ច្បាប់​ថ្មី​នេះ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​កាលពី​ខែកុម្ភៈ​ ឆ្នាំ​២០១៨​នេះ​។​

​កាលពី​ស​ប្តា​ហ៍​មុន​ ករណី​ដូច​គ្នា​នេះ​ តុលាការ​បាន​សម្រេច​ឃុំ​គ្រូបង្រៀន​ម្នាក់​ ស្ថិ​នៅ​ក្រុង​ស្ទឹង​សែន​ ខេត្តកំពង់ធំ​ ក្រោម​បទ​ចោទ​ប្រមាថ​ព្រះមហាក្សត្រ​។​ គ្រូបង្រៀន​ម្នាក់​នោះ​មានឈ្មោះ​ថា​ ឃាង​ ណា​វី​ ភេទ​ប្រុស​ វ័យ​ ៥០​ ឆ្នាំ​ ជា​គ្រូបង្រៀន​ និង​ជានា​យក​ សាលា​បឋម​សិក្សា​។​ ការ​ចាប់ខ្លួន​នេះ​គឺ​មួយ​ថ្ងៃ​ ក្រោយ​សារ​ និង​ខំ​មិន​(comment)​ នៅ​លើ​បណ្តាញ​សង្គម​ Facebook​។​

​ក្នុង​មាត្រា​ ៤៣៧​ស្ទួន​ នៃ​ក្រមព្រហ្មទណ្ឌ​ស្តី​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​ ជនជាប់ចោទ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១​ ទៅ​ ៥​ឆ្នាំ​ និង​រង​ការ​ពិន័យ​ជា​ប្រាក់​ពី​ ២​ លាន​ដល់​ ១០​លាន​រៀល​៕

Share

Image
Image
Image