en     km
en     km

តុលាការ​សម្រេច​ឃុំខ្លួន​កូនប្រុស​លោកស្នងការ​ង​ករណី​បង្ខាំង​ដើម្បី​រំលោភ​សេពសន្ថវៈ​

Share

​ភ្នំពេញ​៖​ តុលាការខេត្ត​ព្រៃវែង​សម្រេច​ឃុំខ្លួន​កូនប្រុស​លោកស្នងការ​រង​ក្នុង​ពន្ធនាគារ​ក្រោម​បទ​ចោទ​«​ចាប់​បង្ខាំង​នារី​ម្នាក់​ក្នុង​គោលបំណង​រំលោភ​សេពសន្ថវៈ​»​ ហើយ​មាន​បំណង​លក់​នារី​បន្ត​ដើម្បី​បម្រើសេវា​ផ្លូវភេទ​។​

ជនសង្ស័យឈ្មោះ ឌឹម មករា អាយុ ៣៣ ឆ្នំា ជាមន្រ្តីនគរបាលមានឋានន្តរសក្តិអនុសេនីយ៍ទោ ត្រូវបានតុលាការ សម្រេចឃុំខ្លួនកូនប្រុសលោកស្នងការរងក្នុងពន្ធនាគារ។



​បើ​យោង​តាម​ដីកា​បង្គាប់​របស់​តុលាការ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​សោ​រ៍​នេះ​ ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ ឌឹ​ម​ មក​រា​ អាយុ​ ៣៣​ ឆ្នាំ​ ជា​មន្ត្រី​នគរបាល​មាន​ឋានន្តរសក្តិ​អនុសេនីយ៍ទោ​ ដែល​ត្រូវជា​កូនប្រុស​បង្កើត​របស់​លោក​ឧត្តមសេនីយ៍ត្រី​ ឌឹ​ម​ យ៉ា​រ៉ុ​ប​ ស្នងការ​រង​ខេត្តព្រៃវែង​ ត្រូវ​បាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឃាត់​ខ្លូ​ន​ និង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តព្រៃវែង​ កាលពី​ថ្ងៃ​ទី​ ១១​ ខែ​ ឧសភា​នេះ​។​

​បើ​តាម​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា​ ជនសង្ស័យ​បង្ខាំង​នាង​ទុក​និង​ចាប់រំលោភ​អស់​រយៈ​ជា​ច្រើន​ខែ​ ហើយ​មាន​បំណង​លក់​នាង​បន្ត​ទៀត​ដើម្បី​បម្រើសេវា​ផ្លូវភេទ​ និង​គំរាមកំហែង​បាញ់​សម្រាប់​នាង​ផង​ដែរ​។​នេះ​បើ​តាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។​

​នៅ​ថ្ងៃ​ទី​ ១២​ ឧសភា​នេះ​ ចៅក្រម​ស៊ើបសួរ​នៃ​អយ្យការ​អប​សាលាដំបូង​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជនសង្ស័យ​ក្រោម​បទ​ចោទ​អំពើ​រំលោភ​សេ​ន្ថ​វៈ​មាន​ស្ថាន​ទម្ងន់ទោស​ ការ​បង្ខាំង​ដោយ​ខុសច្បាប់​ និង​សញ្ចារ​កម្ម​មាន​ស្ថាន​ទម្ងន់ទោស​ តាម​មាត្រា​ ២៤០​ មាត្រា​ ២៥៣​ និង​ មាត្រា​ ២៨៩​ នៃ​ក្រមព្រហ្មទណ្ឌ​។​នេះ​បើ​តាម​ដីកា​បង្គាប់​របស់​តុលាការ​។​

​ជនសង្ស័យ​ប្រព្រឹត្តិ​ទៅ​លើ​ជន​រង​គ្រោះ​ចាប់តាំងពី​ថ្ងៃ​ទី​ ១៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៧​ រហូត​ដល់​ ថ្ងៃ​ទី​ ១៤​ ខែ​ មក​រា​ ឆ្នាំ​ ២០១៨​នេះ​៕

Share

Image
Image
Image