en     km
en     km

តុលាការ​រាជធានី​ភ្នំពេញ​នឹងបើកសវនាការ លើ​លោក​ នី​ ចរិយា​ ករណី​តុលាការ​ខេត្តសៀមរាប​

Share

ភ្នំពេញ៖ ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​នឹង​បើកសវនាការ លើ​លោក​ នី​ ចរិយា​ អតីតប្រធាន​ផ្នែក​ស៊ើបអង្កេត​ នៃសមាគម អាដហុក នៅ​ថ្ងៃ​ទី​១៨​ កក្កដា​ខាង​មុខ​នេះ​ ករណី​ លោក​ រិះគន់​លើ​ការ​សម្រេច​ក្ដី​មួយ​ របស់​តុលាការ​ខេត្តសៀមរាប​ ក្នុង​រឿង​ជម្លោះដីធ្លី​ជាមួយ​សហគមន៍​ជនជាតិ​វៀតណាម​។​ នេះ​បើ​តាម​ លោក​ អំ​ សំអាត​ ប្រធាន​ផ្នែក​ស៊ើបអង្កេត​សិទ្ធិ​មនុស្ស​ នៃ​អង្គការ​លី​ការ​ដូ​។​

Tolaka-Krong-PP-text

​លោក​ អំ​ សំអាត​ បានឱ្យ​ដឹង​តាម​រយៈ​សារ​អេ​ឡី​ច​ត្រូ​និ​ច​តេ​ឡេ​ក្រាម​ របស់​លោក​ នៅ​ថ្ងៃនេះ​ថា​ តុលាការ​រាជធានី​ភ្នំពេញ​នឹងបើកសវនាការ ជំុនំជម្រះលើអង្គសេចក្តីទាំងមូល​ លើ​ពាក្យបណ្តឹង​បរិហារកេរ្តិ៍​ របស់​មន្ត្រី​តុលាការ​ខេត្តសៀមរាប​ពីរ​រូប​។​

​កាលពី​ថ្ងៃ​ទី​ ១២​ ខែឧសភា​ លោក​ នី​ ចរិយា​ បាន​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌​ មាន​មួយ​ នៅ​ទីស្នាក់ការ​សមាគម​អា​ដ​ហុ​ក​ខេត្តសៀមរាប​ ដោយ​ចោទ​ព្រះរាជអាជ្ញា​រង​ លោក​ សុខ​ កែវ​បណ្ឌិត​ និង​ចៅក្រម​ស៊ើបសួរ​ លោក​ គី​ ឫ​ទ្ធី​ ថា​បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ យក​ដី​ពលរដ្ឋ​ខ្មែរ​ ប្រគល់​ឲ្យ​សហគមន៍​ជនជាតិ​វៀតណាម​ និង​បាន​ចាប់ខ្លួន​ពលរដ្ឋ​ពីរ​នាក់​ដាក់​ពន្ធនាគារ​ ដោយ​ខុស​ពី​នីតិវិធី​ច្បាប់​។​

​បន្ទាប់​មក​សមាគម​ន៍​អា​ដ​ហុ​ក​ បាន​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង​មន្ត្រី​តុលាការ​ខេត្តសៀមរាប​ទាំង​ពីរ​រូប​នេះ​ទៅ​កាន់​តុលាការ​កំពូល​ និង​ក្រសួងយុត្តិធម៌​ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ ដោយ​ចោទប្រកាន់​ពី​បទ​ អនុវត្ត​ខុស​នីតិវិធី​ ក្នុង​ការ​ចាប់​ និង​ឃុំខ្លួន​ពលរដ្ឋ​ពីរ​នាក់​នៅ​ភូមិ​ជប់​រំដេង​ ឃុំ​កន្ទួត​ ស្រុក​ស្វាយ​លើ​។​

​ក្រោយ​ពី​មានការ​ចោទប្រកាន់​នោះ​ មន្ត្រី​តុលាការ​ខេត្តសៀមរាប​បាន​ចេញ​សេចក្តី​បំភ្លឺ​ច្រាន​ចោលការ​ចោទប្រកាន់​នេះ​ដោយ​លើក​ឡើង​ថា​ ខ្លួន​បាន​ធ្វើ​ទៅ​តាម​នីតិវិធី​ច្បាប់​ ហើយ​បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​សមាគម​អា​ដ​ហុ​កថា​ មាន​លក្ខណៈ​ញុះញង់​ នាំ​ឲ្យ​មានការ​រើសអើង​ពូជសាសន៍​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ធ្វើ​ឲ្យ​មានការ​យល់​ច្រឡំ​ធ្ងន់ធ្ងរ​ទៅ​លើ​ស្ថាប័ន​អនុវត្ត​ច្បាប់​។​

​សូម​បញ្ជាក់​ថា​ ការ​ខ្វែងគំនិត​គ្នា​រវាងអតីត​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ ជាមួយនឹង​មន្ត្រី​តុលាការ​ខេត្តសៀមរាប​ អំពី​រឿង​ចាប់​ឃុំខ្លួន​អ្នក​ភូមិ​ជប់​រំដេង​ ឃុំ​កន្ទួត​ ស្រុក​ស្វាយ​លើ​ ២​នាក់​ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​សហគមន៍​ដី​សម្បទាន​វៀតណាម​ មាន​តាំងពី​ពាក់កណ្ដាល​ឆ្នាំ​២០១៥​ មក​ហើយដោយ​មិន​អាច​សម្របសម្រួល​គ្នា​ក្រៅ​ប្រព័ន្ធ​តុលាការ​ បាន​។

លោក​ នី​ចរិយា​ ប​ច្ចុ​ប​ប្បន្ន​ជា​អគ្គលេខាធិការ​រង​ គ.ជ.​ប​ ។​ លោក​ ត្រូវ​បាន​ឃុំខ្លួន​ ករណី​ នាង​ខុ​មចាន់​តារា​ទី​ហៅ​ស្រី​មុំ​៕​

Share

Image
Image
Image