en     km
en     km

តុលាការ​រាជធានី​ភ្នំពេញ​ បើក​សវនាការ​កាត់ទោស​លោក​ ស៊ុត​ ឌី​ណា​ ករណី​ពុក​រលួយ​

Share

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​ ០៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៦​នេះ​ តុលាការ​រាជធានី​ភ្នំពេញ​ បើក​សវនាការ​កាត់ទោស​ លោក​ ស៊ុត​ ឌី​ណា​ អតីត​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ ដែល​ពាក់ព័ន្ធ​នឹង​រឿង​មិន​ប្រក្រតី​ក្នុង​ការ​បំពេញការងារ​កន្លង​មក។​

លោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង
លោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង

លោក​ ស៊ុត​ ឌី​ណា​ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់ខ្លួន​ កាលពី​ថ្ងៃ​ចន្ទ​ ទី​០៤​ ខែ​ មេ​សា​ ឆ្នាំ​២០១៦​ បន្ទាប់​ពីគេរក​ឃើញថា​ លោក​មានការ​ពាក់ព័ន្ធ​ភាព​មិន​ប្រក្រតី​ ក្នុង​ការ​អនុវត្ត​ការងារ​នៅ​ប្រទេស​កូរ៉េ​ ដោយ​មាន​លុយ​ចាយ​រហូត​ដល់​ជាង​៧​លាន​ដុល្លារ​អា​មេ​រិ​ក​ មាន​ដី​ ១០​កន្លែង​ មាន​ត្បូង​ ៥០០​គ្រាប់​ និង​មាស​ជិត​ ១៣​ គីឡូក្រាម​។​

​តុលាការ​បាន​សម្រេច​ចោទប្រកាន់​ លោក​ ស៊ុត​ ឌី​ណា​ ចំនួន​២​បទល្មើស​ រួម​មាន​បទ​កេង​យក​ប្រយោជន៍​ដោយ​ខុសច្បាប់​ តាម​មាត្រា​៥៩៧​ និង​៥៩៨​ នៃ​ក្រមព្រហ្មទណ្ឌ​ និង​បទ​រំលោភ​អំណាច​ តាម​មាត្រា​៣៥​  ស្ដី​ពី ការ​ប្រឆាំង​អំពើ​ពុក​រលួយ​។​

​លោក​ ស៊ុត​ ឌី​ណា​ បាន​ចូល​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ឆ្នាំ​២០០៩​ និង​ ទទួល​បានការ​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​។​ លោក​ត្រូវ​បាន​រាជរដ្ឋាភិបាល​តែងតាំង​ឲ្យ​បំពេញការងារ​ជា​ឯកអគ្គរាជទូត​ខ្មែរ​ ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ឆ្នាំ​២០១៤​។​

​ម្ដាយ​ឪពុក​របស់​ លោក​ ស៊ុត​ ឌី​ណា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ កូនប្រុស​របស់​ពួក​គាត់​ មិន​មាន​ប្រាក់​ ស្ដុកស្ដម្ភ​ ដូច​ការ​ចោទប្រកាន់​នេះ​ទេ​៕​

Share

Image
Image
Image